បើចង់រកស៊ី មកដឹងពីវិស័យសក្ដានុពលខ្ពស់ទាំង ៦ អ្នកមានគ្រាក់ៗនៅខ្មែរសម្រុកនាំគ្នារកស៊ីខ្លាំងបំផុត
ឡុង វឌ្ឍនៈJUNE 15 20231.4 K views

ការជ្រើសរើសមុខជំនួញ ឬវិស័យដ៏មានសក្ដានុពលដើម្បីរកស៊ី គឺវាពិតជាមានឥទ្ធិពលខ្លាំង ដល់ភាពជោគជ័យនាគ្រាចុងក្រោយ។ អាស្រ័យហេតុនេះ ទើបមុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសជំនួញណាមួយ អ្នកត្រូវធ្វើការស្រាវជ្រាវ វិភាគ និងធ្វើអ្វីដែលត្រូវជាមួយនឹងភាពខ្លាំង ចំណង់ចំណូលចិត្តអ្នកបំផុត។ ខាង​ក្រោម​នេះ​ជា​វិស័យ​ចំនួន៦ ក្នុងចំណោមវិស័យមានសក្ដានុពលជាច្រើនទៀត ដែលបាន​បង្កើត​អ្នក​មាន​ច្រើននៅ​កម្ពុជា ហើយមិនគួរមើលរំលង បើសិនជាអ្នកមានបំណងចង់រកស៊ី។

១. វិស័យអប់រំ

វិស័យមួយនេះ ជាគ្រឹះដ៏សំខាន់មួយក្នុងការកសាងធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ប្រទេសឱ្យមានភាពរីកចម្រើនខ្លាំងបំផុត។ ជាក់ស្ដែងមានអ្នកមានធនធានជាច្រើន បានសម្រេចចិត្តជ្រើសរើសមុខជំនួញក្នុងការផ្ដល់សេវាកម្មអប់រំ រហូតដល់មានសាលាមួយចំនួន អាចផ្ដល់សេវាអប់រំមានស្ដង់ដារខ្ពស់ ក្នុងតម្លៃសិក្សារហូតដល់ទៅរាប់ម៉ឺនដុល្លារឯនោះ។

២. វិស័យអចលនទ្រព្យ

វិស័យនេះមិនត្រឹមតែជាវិស័យដែលគេចាត់ទុកថាបានបង្កើតអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភជាច្រើននៅក្នុងប្រទេសកម្ពុជានោះទេ វាក៏ត្រូវបានគេចាត់ទុកថាជាវិស័យអ្នកមានធំៗរកស៊ីនៅជុំវិញពិភពលោកដែរ។ ថ្វីត្បិតតែពេលស្ថានភាពមានវិបត្តិ ធ្វើឱ្យវិស័យនេះហាក់មានភាពថមថយមួយកម្រិត ប៉ុន្តែវានៅតែជាវិស័យដ៏ល្អ សម្រាប់អ្នកចង់កសាងទ្រព្យសម្បត្តិ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសផងដែរ។

៣. វិស័យលក់រាយ

អ្នកនឹងក្រឡេកឃើញមានអាជីវកម្មដូចជាផ្សារទំនើបធំៗជាច្រើន ចាប់ផ្ដើមរីកកាន់តែច្រើននៅកម្ពុជា បូករួមទាំងម៉ាតទំនិញ និងអាជីវកម្មជាច្រើនក្នុងវិស័យនេះ អាចរកចំណូលជាប្រចាំថ្ងៃជាច្រើន ព្រមទាំងបង្កើតការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជាផងដែរ។

៤. វិស័យផលិតកម្ម

វិស័យផលិតកម្មគឺជាប្រភពចំណូលដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា ហើយមានឱកាសជាច្រើនសម្រាប់ប្រជាជនក្នុងការរកប្រាក់ដោយធ្វើការរកស៊ីក្នុងវិស័យផលិតកម្ម។ អាហារ ភេសជ្ជៈជាច្រើនប្រភេទ បូករួមទាំងផលិតផលជាច្រើនក្រោមស្លាក Made in Cambodia បានរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយចរាចរណ៍ផ្គត់ផ្គង់ទាំងតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលបានផ្ដល់ការងារជាច្រើនកន្លែង បង្កើតចំណូលជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។

៥. វិស័យទេសចរណ៍

ឧស្សាហកម្មគ្មានផ្សែងមួយនេះ គឺជាប្រភពចំណូលដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា ហើយមានឱកាសជាច្រើនសម្រាប់ប្រជាជនក្នុងការរកប្រាក់ដោយរកស៊ីក្នុងវិស័យនេះ ដោយបើកជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ  សណ្ឋាគារ ឬភោជនីយដ្ឋាននានា ដែលអាចរកចំណូលបានរាប់លានដុល្លារក្នុង១ឆ្នាំៗ។

៦. វិស័យធនាគារ និងហិរញ្ញវត្ថុ

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និងមានអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនបាននាំគ្នាបង្កើតធនាគារ មីក្រូហិរញ្ញវត្ថុ និងសេវាកម្មថ្មីៗទាក់ទងនឹងសេវាកម្មធនាគារ ហិរញ្ញវត្ថុ។ វិស័យនេះត្រូវបានគេវាយតម្លៃថាមានទំហំដល់ទៅរាប់ពាន់លានដុល្លារ បង្កើតការងាររាប់សែនកន្លែង។

គួរបញ្ជាក់ថា នេះគ្រាន់តែជាការដកស្រង់នូវវិស័យដែលមានសក្ដានុពលមួយចំនួនតែប៉ុណ្ណោះ ព្រោះក្រៅពីនោះក៏មានវិស័យមួយចំនួនទៀតដូចជា៖ វិស័យទូរគមនាគមន៍ វិស័យបច្ចេកវិទ្យា វិស័យកសិកម្ម វិស័យដឹកជញ្ជូន…សុទ្ធសឹងតែជាវិស័យដែលអ្នកមានៗសម្រុកធ្វើ ព្រោះក្នុងនាមជាប្រទេសកំពុងរីកចម្រើន មានឱកាសមាសជាច្រើនសម្រាប់អ្នកវិនិយោគនៅកម្ពុជា ដែលអាចទទួលបានភាពរីកចម្រើន ដើរទន្ទឹមនឹងភាពរីកចម្រើនរបស់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។ សម្រាប់មិត្តអ្នកអានវិញ តើអ្នកចង់រកស៊ីក្នុងវិស័យណាមួយដែរ? 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia