ប្រើពេលខ្លី ចំណូ.លច្រើន! ជំនាញធំៗ៥ រៀនត្រឹម៣-៦ខែ អាចចេញធ្វើការ រកលុ.យបាន
Kan DaraNOVEMBER 16 20231.4 K views

ចង់មានជំនាញមួយច្បាស់លាស់ អាចរកចំណូលចិញ្ចឹមក្រពះបាន តែពុំមានលទ្ធភាពសិក្សារយៈពេលវែង។ ចូរកុំបារម្ភ ខាងក្រោមនេះគឺជាជំនាញធំៗ៥ ប្រើពេលរៀនត្រឹម ៣-៦ខែ អាចចេញធ្វើការបាន ហើយចំណូលខ្ពស់ទៀត៖

 

១/. ជំនាញធ្វើនំ

 

ជំនាញធ្វើនំ ដុតនំ ចាយពេលសិក្សាជាមធ្យមត្រឹមរយៈពេល ៤ខែប៉ុណ្ណោះ និងអាចរកចំណូលបានភ្លាមៗបន្ទាប់ពីរៀនចប់។ ប្រសិនបើពុំដឹងថារៀននៅទីណា ឬគ្មានមានលទ្ធភាព អ្នកអាចរៀនតាមឆានែល១ ដែលមានឈ្មោះថា Punleu Kim ដោយនៅក្នុងឆានែលនេះ អាចរៀនពីរបៀបដុតនំ តាំងពីវគ្គដំបូង រហូតដល់វគ្គចុងក្រោយ សម្រាប់អ្នកមិនចេះសោះ ក៏អាចចាប់ផ្ដើមរៀនបាន។

 

២/. ជំនាញកាហ្វេ និងភេសជ្ជៈ

 

នា​ពេល​បច្ចុប្បន្ន តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​វិស័យ​កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​កំណើន​ខ្ពស់ និង​ជាពិសេសពិបាក​រក​អ្នកជំនាញខាងផ្នែកឆុងកាហ្វេ ( Barista)។ បើអ្នកស្រលាញ់ការងារប្រភេទនេះ អាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោយរៀនចប់អ្នកអាចធ្វើការក៏បាន ឬបើករបររកស៊ីខ្លួនឯងក៏បាន។

 

៣/. ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ

 

ចាប់ពីផ្ទះ ការិយាល័យ រហូតដល់សាលារៀន ឃ្លាំងធំៗ និងអគារខ្ពស់ៗទាំងអស់ សុទ្ធតែប្រើប្រាស់ប្រព័ន្ធអគ្គិសនី។ ប្រសិនបើចាប់អារម្មណ៍ អ្នកអាចចាប់យកជំនាញនេះបាន ដោយសិក្សាវគ្គបណ្តុះបណ្តាលក្នុងរយៈពេលខ្លីបំផុតចន្លោះពី ៣ ទៅ ៦ខែប៉ុណ្ណោះ។ ក្រោយរៀនចប់មានលទ្ធភាពរកការងារធ្វើ កសាងប្រាក់ចំណូលភ្លាមៗ។

 

៤/. ជំនាញទីផ្សារឌីជីថល (Digital Marketing)

 

ម្ចាស់អាជីវកម្មមួយចំនួនសព្វថ្ងៃនេះមិនទាន់យល់ដឹងពីរបៀបធ្វើទីផ្សារបែបឌីជីថលនៅឡើយទេ ខណៈមនុស្សបច្ចុប្បន្នចំណាយពេលលើបណ្ដាញសង្គមច្រើនបំផុត។ ដូច្នេះហើយបានជាគេតែងត្រូវការអ្នកចេះធ្វើទីផ្សារលើប្រព័ន្ធឌីជីថល បើអ្នកចេះជំនាញនេះមានឱកាសរកប្រាក់ចំណូលបានខ្ពស់ និងចំណាយពេលរៀនត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

 

/. ជំនាញរចនាគេហទំព័រ (Web Design)

 

ពិភពលោកកាន់តែជឿលឿន ការរចនាគេហទំព័រគឺជាជំនាញដ៏សំខាន់បំផុតមួយពុំអាចខ្វះបាន ត្បិតម្ចាស់អាជីវកម្មសម័យថ្មីត្រូវផ្លាស់ប្តូររបត់រកស៊ីពីលក់តាមតូប ឡើងទៅលើគេហទំព័រកាន់តែច្រើនឡើងៗ។ ម្ល៉ោះហើយអ្នកអាចចាប់ជំនាញនេះបាន តាមរយៈការសិក្សាវគ្គបណ្តុះបណ្តាលខ្លីៗលើអ៊ីនធឺណេត ឬជាមួយគ្រូបង្គោលផ្ទាល់។ បើនិយាយពីចំណូលសម្រាប់អ្នកចេះជំនាញនេះវិញមិនក្រោមពាន់ដុល្លារនោះទេ។

 

យ៉ាងណាមិញ ក្រៅពីជំនាញធំៗទាំង៥ខាងលើ ក៏នៅមានជំនាញជាច្រើនទៀតដែលអ្នកអាចចំណាយពេលសិក្សាក្នុងរយៈពេលខ្លី និងអាចបង្កើតចំណូលបានភ្លាមៗបន្ទាប់ពីរៀនចប់។ ចូរចាប់ផ្តើមឥឡូវនេះ ជាមួយអ្វីដែលអ្នកមាន ហើយធ្វើវាឲ្យល្អបំផុត នោះជីវភាពអ្នកនឹងប្រសើរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia