នាពេលបច្ចុប្បន្ន ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រកាន់តែឆ្លាតវៃក្នុងការបញ្ចូលកម្មវិធីទៅក្នុង App Store ដើម្បីបោកបញ្ឆោតយកលុយពីអ្នកប្រើប្រាស់។ ខាងក្រោមនេះគឺជាប្រភេទកម្មវិធីទាំង ៥ ដែលអ្នកជំនាញសន្តិសុខសាយប័រណែនាំឱ្យប្រុងប្រយ័ត្នបំផុត៖
១/. កម្មវិធីប្រភេទ Fleeceware (កម្មវិធីគិតថ្លៃសេវាហួសហេតុ)
កម្មវិធីប្រភេទនេះមិនមែនជាមេរោគដែលលួចទិន្នន័យឡើយ ប៉ុន្តែវាប្រើល្បិច "សាកល្បងប្រើឥតគិតថ្លៃ ៣ថ្ងៃ"។ បន្ទាប់ពីរយៈពេលសាកល្បងផុតកំណត់ វានឹងកាត់លុយពីគណនីរបស់អ្នកចន្លោះពី $៣០ ទៅ $៩០ ក្នុងមួយខែ សម្រាប់មុខងារធម្មតាៗដូចជា កម្មវិធីកែរូបភាព ឬកម្មវិធីមើលហោរាសាស្ត្រជាដើម។
២/. កម្មវិធីស្កេន QR Code ពីខាងក្រៅ
ចាប់តាំងពី iOS 11 មក Apple បានដាក់បញ្ចូលមុខងារស្កេន QR នៅក្នុងកាមេរ៉ាស្រាប់។ កម្មវិធីស្កេន QR ដែលទាញយកពី App Store ភាគច្រើនបង្កប់នូវពាណិជ្ជកម្មដែលនាំទៅកាន់គេហទំព័របោកប្រាស់ ឬលួចយកព័ត៌មានកាតធនាគារនៅពេលអ្នកស្កេនបង់ប្រាក់។
៣/. កម្មវិធី VPN ឥតគិតថ្លៃដែលគ្មានប្រភពច្បាស់លាស់
កម្មវិធី VPN ឥតគិតថ្លៃមួយចំនួនធំ ត្រូវបានរកឃើញថាបានលក់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ទៅឱ្យភាគីទីបី ឬអាចស្ទាក់ចាប់យកទិន្នន័យ នៅពេលអ្នកចូលប្រើប្រាស់កម្មវិធីធនាគារ ដែលធ្វើឱ្យលេខសម្ងាត់របស់អ្នកអាចនឹងត្រូវធ្លាក់ក្នុងដៃជនខិលខូច។
៤/. កម្មវិធី PDF Reader ឬកម្មវិធីដូរ Font អក្សរដែលមិនល្បីឈ្មោះ
កម្មវិធីទាំងនេះច្រើនតែបង្កប់នូវការជាវ ឬ Subcription លាក់កំបាំង។ នៅពេលអ្នកចុចយល់ព្រម ឬចុចប៊ូតុងណាមួយក្នុងកម្មវិធី វានឹងចុះឈ្មោះបង់ប្រាក់ប្រចាំសប្តាហ៍ដោយស្វ័យប្រវត្តិ ដែលធ្វើឱ្យលុយក្នុងកុងរបស់អ្នកហូរចេញបន្តិចម្តងៗដោយមិនដឹងខ្លួន។
៥/. កម្មវិធីហ្គេមដែលមានពាណិជ្ជកម្មច្រើនជ្រុល
ហ្គេមខ្លះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កប់មេរោគ Adware។ នៅពេលអ្នកលេង វានឹងលោតផ្ទាំងពាណិជ្ជកម្មបញ្ឆោតថា «ទូរស័ព្ទរបស់អ្នកឆ្លងមេរោគ» ឬ «គណនីរបស់អ្នកមានបញ្ហា» ដើម្បីឱ្យអ្នកចុចទៅកាន់តំណភ្ជាប់សម្រាប់លួចយកព័ត៌មានផ្ទាល់ខ្លួន និងលេខកូដធនាគារ។
យ៉ាងណាមិញ ការប្រើប្រាស់ទូរស័ព្ទដៃទំនើបផ្តល់នូវភាពងាយស្រួល ប៉ុន្តែក៏មកជាមួយនូវហានិភ័យប្រសិនបើមានការធ្វេសប្រហែស។ ដើម្បីការពារលុយកាក់ក្នុងគណនី និងទិន្នន័យផ្ទាល់ខ្លួនឱ្យបានគង់វង្ស អ្នកប្រើប្រាស់ iPhone ទាំងអស់គួរតែប្រកាន់ខ្ជាប់នូវទម្លាប់ ពិនិត្យមុននឹងដំឡើង និងតាមដានការបង់ប្រាក់ឱ្យបានទៀងទាត់៕
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



