រឿងតូច តែផ្លាស់ប្តូរធំ! នេះជាទម្លាប់ពេលព្រឹកសាមញ្ញ ៥ ជួយឲ្យអ្នករីកចម្រើនលឿនបំផុត និងឆាប់សល់ទ្រព្យ
Kan DaraOCTOBER 16 2025769 views

ទម្លាប់គឺជាត្រីវិស័យនៃអនាគត ជីវិតរុងរឿង ឬរីងរៃ អាស្រ័យលើសកម្មភាពតូចៗប្រចាំថ្ងៃនេះឯង។ ខាងក្រោម គឺជាទម្លាប់ពេលព្រឹកសាមញ្ញទាំង ៥ ជួយឲ្យអ្នករីកចម្រើនលឿនបំផុត និងឆាប់សល់លុយ សល់ទ្រព្យទាំងវ័យក្មេង៖

 

/. សមាធិ និងសរសេរអ្វីដែលអ្នកដឹងគុណចំពោះ៖ គ្រាងើបចេញពីគ្រែដំណេក គឺជាពេលដែលចិត្តស្ងប់ស្ងាត់ និងងាយស្រួលក្នុងការបណ្តុះគំនិតវិជ្ជមាន។ ការធ្វើសមាធិរយៈពេល ១០នាទី ឬសរសេរអ្វីដែលអ្នកអរគុណក្នុងជីវិត ជួយឲ្យចិត្តមានសុភមង្គល និងបង្កើនថាមពលសម្រាប់ថ្ងៃថ្មី។ ចិត្តដែលស្ងប់ស្ងាត់ ជួយបង្កើនសមត្ថភាពសម្រេចចិត្តបានល្អ និងគិតបានស៊ីជម្រៅជាងមុន។

 

២/. ហាត់ប្រាណ៖ អ្នកត្រូវធ្វើការហាត់ប្រាណដើម្បីឱ្យឈាមក្នុងខ្លួនរត់ល្អ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាមុននឹងចាប់ផ្ដើមថ្ងៃថ្មី។ មនុស្សដែលអាចកសាងភាពមានបាន ឬភាពជោគជ័យក្នុងជីវិតភាគច្រើនប្រើពេលយ៉ាងហោចណាស់ ២០នាទីក្នុងពេលព្រឹក ដើម្បីដើរលំហែកាយ ធ្វើយូហ្គា ឬធ្វើលំហាត់ប្រាណ។ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យសុខភាពល្អទេ ប៉ុន្តែជួយបង្កើនថាមពល និងភាពប្រុងប្រយ័ត្នក្នុងការងារផងដែរ។

 

/. អាន ឬស្តាប់អ្វីដែលបង្កើតចំណេះដឹងហិរញ្ញវត្ថុ៖ ចំណេះដឹងគឺជាឃ្លាំងនៃទ្រព្យសម្បត្តិដ៏មានតម្លៃកាត់ថ្លៃពុំបាន។ ខណៈពេលព្រឹកជាពេលល្អបំផុតសម្រាប់បញ្ចូលអ្វីថ្មីៗទៅក្នុងខួរក្បាលដូចជា ការអានសៀវភៅ ឬស្តាប់ Podcast អំពីសេដ្ឋកិច្ច ការវិនិយោគជាដើម។ ទម្លាប់តូចៗទាំងនេះ នឹងពង្រីកគំនិតរបស់អ្នកឲ្យកាន់តែធំ និងទូលាយជាងមុន។

 

៤/. សរសេរ៖ បន្ទាប់ពីអាន ឬស្តាប់ចប់អ្នកត្រូវសរសេរចូលនូវរាល់ចំណុចសំខាន់ៗ ឬចំណេះដឹងថ្មីៗដែលអ្នកទទួលបានដាក់ក្នុងក្រដាស ឬកូនសៀវភៅ។ ការសរសេរអាចធ្វើឱ្យអ្នកចងចាំបានយូរ ចំណេញពេលវេលា និងងាយស្រួលក្នុងការស្វែងរកវា។ ជាចុងក្រោយនៅពេលដែលអ្នកទទួលបាននូវអ្វីថ្មីៗ កុំភ្លេចព្យាយាមយកវាទៅអនុវត្តន៍ផងព្រោះចំណេះដឹងដែលមិនបានយកវាទៅអនុវត្តន៍គឺវាគ្មានន័យនោះទេ។

 

/. ធ្វើអ្វីមួយសម្រាប់អនាគតហិរញ្ញវត្ថុ រាល់ព្រឹក សូមសម្រេចចិត្តធ្វើអ្វីមួយដែលជួយឲ្យអនាគតហិរញ្ញវត្ថុរបស់អ្នកកាន់តែរឹងមាំ និងមានស្ថេរភាព។ វាអាចជាការរៀនជំនាញថ្មី ការវិនិយោគតិចតួច ឬការពិនិត្យវិធីចំណាយប្រចាំថ្ងៃជាដើម។ ទម្លាប់តូចៗបែបនេះ ពេលធ្វើរៀងរាល់ថ្ងៃ នឹងក្លាយជាជំហ៊ានឆ្ពោះនៃការរីកចម្រើនធំមួយ។

 

យ៉ាងណាមិញ ទ្រព្យសម្បត្តិពុំមែនកើតឡើងដោយភាពចៃដន្យនោះទេ ប៉ុន្តែវាកើតចេញពីទម្លាប់តូចៗដែលធ្វើជាប្រចាំ។ ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃថ្មីដោយចិត្តស្ងប់ សុខភាពល្អ មានចំណេះដឹងថ្មី កំណត់គោលដៅច្បាស់ និងធ្វើអ្វីសម្រាប់អនាគតហិរញ្ញវត្ថុ នោះអ្នកនឹងឃើញការផ្លាស់ប្តូរដ៏អស្ចារ្យក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia