នៅឆ្នាំ ២០២៥ ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងបន្តរីកចម្រើន ជាពិសេសក្នុងទីក្រុងធំៗដែលជាកន្លែងស្នាក់នៅរបស់ក្រុមអ្នកមានទ្រព្យសម្បត្តិ។ យោងតាមទិន្នន័យចុងក្រោយពី Henley & Partners សហការជាមួយ New World Wealth ខាងក្រោមនេះគឺជាទីក្រុងទាំង ៥ ដែលសម្បូរអ្នកមានច្រើនបំផុតលើលោក៖
១/. ទីក្រុងញូវយ៉ក៖ មានសេដ្ឋីប្រាក់លានចំនួន ៣៨៤,៥០០នាក់, សេដ្ឋីប្រាក់រយលានចំនួន ៨១៨នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានចំនួន ៦៦នាក់។ ទោះបីតម្លៃរស់នៅខ្ពស់ និងមានបញ្ហាសុវត្ថិភាពកើតឡើងពេលខ្លះ ប៉ុន្តែទីក្រុងនេះនៅតែជាគោលដៅសម្រាប់អ្នកមានប្រាក់ដដែល ព្រោះជាកន្លែងសម្បូរទៅដោយវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ បច្ចេកវិទ្យា និងលក់រាយប្រណិត។
២/. តំបន់ឆ្នេរសមុទ្រ ក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ៖ មានសេដ្ឋីប្រាក់លានចំនួន ៣០៥,៧០០នាក់ ខណៈកើនឡើង ៩៨% ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយ ដែលធ្វើឲ្យទីនេះក្លាយជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិរីកលូតលាស់លឿនបំផុតនៅទូទាំងពិភពលោក។
៣/.ទីក្រុងតូក្យូ៖ មានសេដ្ឋីប្រាក់លានចំនួន ២៩៨,៣០០នាក់ និងជាទីក្រុងដែលសម្បូរអ្នកមានប្រាក់ច្រើនជាងគេបំផុតនៅអាស៊ី។ សេដ្ឋកិច្ចប្រទេសជប៉ុនពឹងផ្អែកលើភាពរីកចម្រើននៃបច្ចេកវិទ្យា ការគ្រប់គ្រងអាជីវកម្មប្រកបដោយស្ថិរភាព និងអាជីវកម្មវប្បធម៌ធំៗ ដែលផ្តល់សុវត្ថិភាពនិងកំណើនយូរអង្វែងសម្រាប់អ្នកវិនិយោគ។
៤/. ទីក្រុងសិង្ហបុរី៖ មានសេដ្ឋីប្រាក់លានចំនួន ២៤៤,៨០០នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានចំនួន ៣០នាក់។ ប្រទេសសិង្ហបុរីបានក្លាយជាគោលដៅនៃអ្នកមានប្រាក់នៅអាស៊ី ដោយសារទំនាក់ទំនងពាណិជ្ជកម្មល្អ កម្រិតពន្ធទាប តំបន់សេដ្ឋកិច្ចសេរី បុគ្គលិកមានជំនាញខ្ពស់ និងប្រព័ន្ធគ្រប់គ្រងល្អឥតខ្ចោះ ដែលជាជម្រើសដ៏ល្អសម្រាប់ក្រុមហ៊ុនអន្តរជាតិ។
៥/. ទីក្រុងឡូសអាន់ជ័រលេស៖ មានសេដ្ឋីប្រាក់លានចំនួន ២១២,១០០នាក់ និង មហាសេដ្ឋីប្រាក់ពាន់លានចំនួន ៤៣នាក់។ ទីក្រុងនេះមិនត្រឹមជាមជ្ឈមណ្ឌលភាពយន្តទេ តែបច្ចុប្បន្នក៏កំពុងរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា អាកាសចរណ៍ ពាណិជ្ជកម្មអន្តរជាតិ និងអចលនទ្រព្យប្រណិតផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម https://t.me/BusinessCambodiaBook


