សម្បូរអ្នករកស៊ី សេដ្ឋកិច្ចជាតិខ្លាំង! នេះជារបរពេញនិយមទាំង ៥ ចាយទុនក្រោម ៥០០ដុ.ល្លារ តែរកចំណូលបានខ្ពស់
Kan DaraDECEMBER 17 20251.2 K views

«ស្រុកទេសសម្បូរអ្នករកស៊ី ជួយឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនខ្លាំង» បើមានលុយ ៥០០ដុល្លារ ក្នុងដៃតែមិនទាន់ដឹងថា គួរយកទៅធ្វើអ្វីដើម្បីបង្កើនចំណូលបន្ថែម។ ខាងក្រោមនេះ គឺជារបរពេញនិយមទាំង ៥ នៅកម្ពុជា ដែលជាអាជីវកម្មមានសក្តានុពលខ្ពស់ ចាយដើមទុនតិច តែអាចរកចំណូលបានច្រើន៖

 

១/. លក់ផលិតផលតាមអនឡាញ៖ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។

 

២/. ដាំបន្លែសរីរាង្គខ្នាតតូច៖ បើអ្នកស្នាក់នៅជាយក្រុង ឬសល់ដីទំនេរតិចតួច អ្នកអាចចាប់ផ្តើមដាំបន្លែធម្មជាតិដូចជា ស្ពៃស្រួយ, ខាត់ណា, ត្រកូន ឬខ្ទឹមសជាដើម ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ ឬសម្បូរអតិថិជននៅក្បែរផ្ទះ។ គ្រាប់ពូជ និងជីអាចចំណាយត្រឹមតែ ២០០ដុល្លារ ចំណែកឯផលចំណេញអាចទទួលបានទ្វេដង ប្រសិនបើគ្រប់គ្រងបានល្អ។

 

៣/. ផលិតសិប្បកម្មបង្កើតដោយដៃ៖ បើអ្នកមានជំនាញធ្វើគ្រឿងសិប្បកម្មដូចជា កាបូបដៃពីស្បែក, ខ្សែក, ខ្សែដៃ ឬរបស់ប្រើប្រាស់ផ្សេងៗ អ្នកអាចដាក់លក់តាម Facebook Marketplace, Etsy Telegram Group ដែលមានការលក់សិប្បកម្មជាច្រើន។ ចំណាយដើមទុនចន្លោះពី ១០០ដុល្លារ-៣០០ដុល្លារ តែអាចរកផលចំណេញបានខ្ពស់ ប្រសិនបើផលិតផលរបស់អ្នកប្លែក និងមានភាពច្នៃប្រឌិត។

 

៤/. លក់អាហារតាមផ្លូវ (Street Food) ប្រភេទអាហារ Street food គឺជាអាជីវកម្មមួយដែលទទួលបានការពេញនិយមជាខ្លាំងពីសំណាក់បណ្តាលជនទូទៅ ជាពិសេសសិស្ស-និស្សិត និងអ្នកធ្វើការ ព្រោះពួកគេមានតម្រូវការខ្ពស់ទៅលើប្រភេទអាជីវកម្មទាំងនោះ។ ក្នុងអាជីវកម្មបែប Street food មានមុខរបរច្រើនដែលអ្នកអាចជ្រើសរើសបាន ហើយភាគច្រើននៃមុខរបរទាំងនោះមិនមានតម្រូវការចាយទុនច្រើនឡើយ ចំណែកឯចំណូលក៏អាចទាញបានច្រើនគួរសមដែរ។

 

៥/. គ្រូបង្រៀនតាមអនឡាញ៖ គ្រូបង្រៀនតាមអនឡាញគឺជារបរមួយប្រភេទដែលអនុញ្ញាតឲ្យអ្នកទាញចំណូលបានច្រើនគួរសម ហើយអ្នកអាចធ្វើការកំណត់ចំនួននៃចំណូលរបស់អ្នកបានតាមរយៈការដាក់តម្លៃនៃថ្លៃសិក្សា និងកំណត់ចំនួនសិស្ស។ ហើយអ្វីដែលពិសេសជាងនេះ អ្នកមានឱកាសក្នុងការចែករំលែកចំណេះដឹងដែលអ្នកមាន និងអាចពង្រឹងសមត្ថភាពខ្លួនឯងកាន់តែខ្លាំងតាមរយៈការបង្រៀនថែមទៀតផង។

 

យ៉ាងណាមិញ ដើមទុនតិចពុំមែនជាឧបសគ្គនៃភាពជោគជ័យទេ។ អ្វីដែលសំខាន់គឺចិត្តក្លាហាន ការស្រាវជ្រាវទីផ្សារ និងការមិនបោះបង់។ ចូរចាប់ផ្តើមជាមួយអ្វីដែលអ្នកកំពុងមានក្នុងដៃឥឡូវនេះ ដើម្បីសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large  

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia