សល់លុយ ១០០០ដុ.ល្លារមិនដឹងធ្វើអ្វី? នេះជារបរពេញនិយមទាំង ៥ ចាយដើមទុនតិច តែរកចំណូលបានខ្ពស់
Kan DaraMAY 28 20251.4 K views

បើសល់លុយសន្សំ ១០០០ដុល្លារ ក្នុងដៃតើគួរធ្វើអ្វីដើម្បីបង្កើនប្រាក់ចំណូលបន្ថែម? ខាងក្រោមនេះ គឺជារបរពេញនិយមទាំង ៥ នៅកម្ពុជា ដែលជាអាជីវកម្មមានសក្តានុពលខ្ពស់ ចាយដើមទុនតិច តែអាចរកចំណូលបានច្រើន៖

១/. ក់តែត្រជាក់ ឬកាហ្វេចល័ត៖ សម្រាប់អ្នកដែលសល់ដីទំហំតូចៗជាប់ផ្លូវ ឬនៅតាមកន្លែងសួនច្បារសាធារណៈ ដែលអាចដាក់តុកៅអីបាន ២–៣ និងឧបករណ៍ធ្វើកាហ្វេ អាចសម្លឹងមើលអាជីវកម្មនេះបាន ខណៈកំពុងពេញនិយមខ្លាំងក្នុងចំណោមយុវវ័យ។ របរនេះចំណាយដើមទុនប្រហែល ៨០០-១០០០ដុល្លារ និងមានសក្តានុពលអាចរកចំណូលបានជាមធ្យមពី ១៥-៥០ដុល្លារ ក្នុងមួយថ្ងៃ។

២/. លក់អាហារពេលព្រឹក៖ មុខរបរនេះមិនចំណាយដើមទុនច្រើនទេ ប៉ុន្តែទាមទាររបៀបចម្អិនឲ្យឆ្ងាញ់ ចេះច្នៃប្រឌិតឲ្យមានភាពទាក់ទាញ និងលក់នៅទីតាំងដែលមានមនុស្សចរាចរណ៍ច្រើន។ អ្នកអាចលក់បាយសាច់ជ្រូក, បាយសាច់មាន់, បាយសាច់ក្រក ឬអាហារសុខភាពជាដើម ខណៈចំណាយដើមទុនប្រហែល ៥០០-១០០០ដុល្លារ ឬទាបជាងនេះ និងមានសក្តានុពលអាចរកចំណូលបានជាមធ្យមពី ១៥-៤០ដុល្លារ ក្នុងមួយថ្ងៃ។

៣/. លក់ទឹកឃ្មុំ ទឹកផ្លែឈើធម្មជាតិ៖ សម្រាប់អ្នកចង់រកប្រាក់ចំណូលខ្លះៗក្នុងសហគមន៍ អាចសម្លឹងមើលរបរលក់ ទឹកផ្លែឈើ ឬទឹកឃ្មុំ ដែលជំនួយដល់សុខភាព ខណៈចំណាយដើមទុនតិចតួចចន្លោះពី ២០០–៥០០ដុល្លារ និងអាចរកចំណូលបានចាប់ពី ១៥-៣០ដុល្លារ ក្នុងមួយថ្ងៃ។

៤/. ផលិតសិប្បកម្មបង្កើតដោយដៃ៖ បើអ្នកមានជំនាញធ្វើគ្រឿងសិប្បកម្មដូចជា កាបូបដៃពីស្បែក, ខ្សែក, ខ្សែដៃ ឬរបស់ប្រើប្រាស់ផ្សេងៗ អ្នកអាចដាក់លក់តាម Facebook Marketplace, Etsy ឬ Telegram Group ដែលមានការលក់សិប្បកម្មជាច្រើន។ ចំណាយដើមទុនចន្លោះពី ១០០ដុល្លារ-៣០០ដុល្លារ តែអាចរកផលចំណេញបានខ្ពស់ ប្រសិនបើផលិតផលរបស់អ្នកប្លែក និងមានភាពច្នៃប្រឌិត។

៥/. លក់ផលិតផលតាមអនឡាញ៖ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។

គួរជម្រាបផងដែរថា ក្រៅពីមុខរបរទាំង ៥ ខាងលើ ការផ្ញើប្រាក់នៅធនាគារក៏ជាជម្រើសដ៏ល្អមួយដែរ ដែលអាចបង្កើតចំណូលអកម្មបន្ថែម ប្រសើរជាងទុកលុយចោល។ ក្នុងនោះ ធនាគារ Wing មានសេវាកម្មប្រាក់បញ្ញើដែលផ្តល់ការប្រាក់ខ្ពស់រហូតដល់ ៥.៥% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចដាក់ប្រាក់សន្សំចាប់ពី ១០ ដុល្លារឡើងទៅ ហើយអាចបើកគណនីសន្សំជាប្រាក់រៀល​ ឬដុល្លារក៏បាន​។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 023 999 98៕

Screenshot 2025 05 03 at 3.40.40 in the Afternoon Large

យ៉ាងណាមិញ ដើមទុនតិចពុំមែនជាឧបសគ្គនៃភាពជោគជ័យទេ។ អ្វីដែលសំខាន់គឺចិត្តក្លាហាន ការស្រាវជ្រាវទីផ្សារ និងការមិនបោះបង់។ ចូរចាប់ផ្តើមជាមួយអ្វីដែលអ្នកកំពុងមានក្នុងដៃឥឡូវនេះ ដើម្បីសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia