កំពុងប្រើមួយណា? នេះជាធនាគារធំៗ ៥ ដែលពេញនិយមខ្លាំងនៅកម្ពុជា មានប្រជាជនប្រើច្រើនបំផុត
Kan DaraMAY 27 2025895 views

ក្នុងសម័យកាលជឿនលឿន ប្រជាជនកម្ពុជា​បានផ្លាស់ប្តូរទិសដៅប្រើប្រាស់សេវាហិរញ្ញវត្ថុពីបែបប្រពៃណីទៅឌីជីថលបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់កម្មវិធី Mobile Banking។ ខាងក្រោមនេះ គឺជាធនាគារកំពូលៗទាំង ៥ ដែលកំពុងពេញនិយមខ្លាំង និងមានអតិថិជនច្រើនបំផុតនៅកម្ពុជា៖

១/. ACLEDA Bank៖ ជាធនាគារចាស់វស្សាមួយនៅកម្ពុជា និងមានប្រជាជនជាច្រើនជឿទុកចិត្ត។ ក្នុងឆ្នាំ ២០២៤ ធនាគារនេះមានអតិថិជនប្រមាណ ៤.៦១ លាននាក់បានប្រើប្រាស់កម្មវិធី ACLEDA Mobile App និងមានសាខាច្រើនជាងគេនៅក្នុងប្រទេស រួមទាំងទទួលបានការវាយតម្លៃថាជាធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុត។

២/. ABA Bank៖ គឺជាធនាគារដែលពេញនិយមបំផុតមួយនៅកម្ពុជា និងទើបទទួលបានវិញ្ញាបនបត្រជាធនាគារល្អបំផុតក្នុងឆ្នាំ ២០២៥ ពី Global Finance។ ABA មានអតិថិជនលើសពី ៤ លាននាក់ ហើយកម្មវិធី ABA Mobile App ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងមានបណ្តាញ ATM រួមទាំងសាខាជាច្រើនទូទាំងប្រទេស។

/. Wing Bank៖  យោងតាមទិន្នន័យចុងក្រោយបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ចំនួនអតិថិជនរបស់ធនាគារ Wing បានកើនឡើង ២៣% ដល់ ៨.៩ លាននាក់ និងឈានមុខគេក្នុងវិស័យ Mobile Banking រួមទាំងសេវាហិរញ្ញវត្ថុឌីជីថល។ ។ ក្នុងនោះ ការអភិវឌ្ឍន៍ប្រចាំឆ្នាំ ២០២៤ បង្ហាញថា ប្រាក់បញ្ញើបានកើន ៦២% ខណៈចំណូលកើន ៧៣%។

៤/. Canadia Bank ត្រូវបានគេស្គាល់ថាជាធនាគារដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅកម្ពុជា។ តាមរបាយការណ៍ពី Euromoney នៅឆ្នាំ ២០២៤ ធនាគារនេះមានទ្រព្យសម្បត្តិសរុបលើស ៧.៩ ពាន់លាន ខណៈគិតត្រឹមដំណាច់ឆ្នាំ ២០២៣ មានប្រាក់បញ្ញើប្រមាណជាង ៦.១ ពាន់លានដុល្លារ។

៥/. Prince Bank គឺជាធនាគារថ្មីជាងគេក្នុងចំណោមធនាគារខាងលើ ប៉ុន្តែមានសន្ទុះនៃការអភិវឌ្ឍខ្លាំងក្នុងរយៈពេលដ៏ខ្លី។ យោងតាមរបាយការណ៍ចុងក្រោយក្នុងឆ្នាំ ២០២៣ Prince Bank បានរាយការណ៍ថា មានអតិថិជនប្រមាណ ១០០,០០០ នាក់ ដោយផ្តល់សេវាកម្មផ្តោតលើអ្នកប្រើប្រាស់វ័យក្មេង និងអ្នកអភិវឌ្ឍអាជីវកម្ម។

គួរជម្រាបផងដែរថា ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ភាព​ធន់​និង​ការ​រីក​ចម្រើន បើ​ទោះ​បី​ជា​បាន​ប្រឈម​មុខ​នឹង​វិបត្តិ​សកល​ក៏​ដោយ។ ក្នុងឆ្នាំ ២០២៤ ឥណទានក្នុងវិស័យធនាគារបានកើនឡើង ៣% ឈានដល់ ២៤២.៩ ពាន់ពាន់លានរៀល ឬប្រហែល ៥៩.៩ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយនាពេលថ្មីៗនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia