មែនទែនទៅនៅក្នុងការប្រកបអាជីវកម្មតែងតែជួបនូវបញ្ហាប្រឈម តែបញ្ហាខ្លះយើងធ្វេសប្រហែសមិនបានចាប់អារម្មណ៍ដែលអាចនាំឱ្យបញ្ហាតូចមួយក្លាយទៅជាហានីភ័យធំសម្រាប់អាជីវកម្មនៅថ្ងៃមុខ។ថ្ងៃនេះសាលាអចលនទ្រព្យកម្ពុជាសូមលើកយកបញ្ហាប្រឈមទាំង៤ធំៗនៅក្នុងវិស័យអចលនទ្រព្យដើម្បីបងប្អូនបានត្រៀមខ្លួនដោះស្រាយ និងគ្រប់គ្រងបាន។
ជាក់ស្ដែងយោងតាមការដកស្រង់ចេញពីគេហទំព័រ officeretinfo ក៏បានបង្ហាញពីកំហុសចំនួន៤យ៉ាង ដែលជាចំណុចបង្កបញ្ហាប្រឈមធំ នៅក្នុងវិស័យអចលនទ្រព្យ៖
១.ការឡើងថ្លៃដី និងតម្លៃសំណង់
អ្វីៗនៅតែអាចលក់បន្តបាន ហើយជាលទ្ធផល កត្តានិរន្តរភាពត្រូវបានទុកចោលក្នុងគម្រោងមួយចំនួន។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងចំពោះអគារដែលមិនត្រូវបានសាងសង់ក្នុងលក្ខណៈបត់បែន និងមានគុណភាព នៅពេលដែលអត្រាការប្រាក់កើនឡើង ហើយតម្លៃផ្ទះធ្លាក់ចុះ? ប្រធានបទនៃការប្រែចិត្តជឿកាន់តែសំខាន់។
២.ដីដែលមិនទាន់ប្រើប្រាស់
ហេតុអ្វីបានជារដ្ឋាភិបាលយើងយកពន្ធលើដីមិនប្រើប្រាស់? ព្រោះដីដែលមិនបានប្រើប្រាស់ គឺជាការខាតប្រយោជន៍មួយជារួមប្រសិនបើដីហ្នឹងត្រូវបានគេសាងសង់Office សម្រាប់ជួល ។
៣.ការប្រើប្រាស់ដីដែលមិនអស់លទ្ធភាព
ការប្រើប្រាស់ដីមិនអស់លទ្ធភាព៖ ត្រូវគិតថាដីដែលនៅសល់យើងអាចយកមកប្រើប្រាស់ជាប្រភេទអ្វីខ្លះបាន។ ជាទូទៅ នៅក្នុងការអភិវឌ្ឍន៍ដីនេះដែរយើងមាន៤ប្រភេទដូចជា ប្រភេទលំនៅដ្ឋាន(Residential) ប្រភេទអាជីវកម្ម (Commercial)ប្រភេទរោងចក្រ(Industry) និងប្រភេទផ្សារលក់រាយ(Retail)។ ពេលខ្លះអាចធ្វើជាអាជីវកម្ម មានផ្សារ សាលារៀន លំនៅដ្ឋាន ជាដើម។
៤. គឺតម្លៃប៉ោងខ្លាំងពេក
តម្លៃប៉ោងខ្លាំងនាំឱ្យគ្មានតុល្យភាពទៅនឹងចំណូលរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក។គេរកឃើញថា អ្នកអភិវឌ្ឍន៍លំនៅដ្ឋានក្នុងស្រុកមានរហូតដល់៥២% ជាជនជាតិខ្មែរយើងបន្ទាប់មកយើងមានចិន តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េ ជប៉ុន សាំងហ្គាពួរ ដែលមានត្រឹមតែ២%ប៉ុណ្ណោះដូច្នេះអ្នកដែលវិនិយោគជាមួយយើង ឬអ្នកដែលនៅជាមួយយើងរហូត គឺជាប្រជាពលរដ្ឋនៅក្នុងស្រុកហ្នឹងហើយ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត


