តិចអត់ដឹង! សាលារៀនធំៗ ៣នេះ បង្កើតឡើងដោយកូនខ្មែរ ខណៈទទួលស្គាល់លំដាប់អន្តរជាតិ
Kan DaraAUGUST 25 2025890 views

ចង់រៀននៅសាលាស្តង់ដារដែលទទួលស្គាល់លំដាប់អន្តរជាតិ តែមិនចង់ហោះទៅក្រៅប្រទេស? ខាងក្រោមនេះគឺជាសាលារៀនធំៗ ៣ ដែលបង្កើតឡើងដោយកូនខ្មែរ ខណៈកម្មវិធិសិក្សា និងសាស្ត្រាចារ្យស្តង់ដារលំដាប់អន្តរជាតិ៖ 

១/. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPPគឺ​ជា​​សាកល​វិទ្យាល័យ​​ស្តង់​​ដារ​​​​សហរដ្ឋអាមេរិកមួយ​នៅ​កម្ពុជា ដែលបានបង្កើតឡើង​នៅ​ឆ្នាំ២០១៣ ដោយលោកបណ្ឌិត ជា វ៉ាន់ដេត។ ចំពោះកម្មវិធីសិក្សាវិញ គឺបានធ្វើឡើងជាភាសាអង់គ្លេស ហើយរាល់និស្សិត​ដែល​បញ្ចប់បរិញ្ញាបត្រ​ពីសាកល​វិទ្យាល័យ​​នេះ នឹង​ទទួលបាន​សញ្ញាបត្រ ចំនួន​​​ពីរ​ក្នុងពេលតែមួយ គឺសញ្ញាបត្រ​ទី១​ បានពីសាកលវិទ្យាល័យ​អាមេរិកាំង​​ភ្នំពេញនេះផ្ទាល់តែម្ដង និងសញ្ញាបត្រមួយទៀត  គឺទទួលបានបានពីសាកលវិទ្យាល័យ​រដ្ឋ Fort Hays State University (FHSU) នៅ​​សហរដ្ឋ​អាមេរិក​​។​

ក្នុងនោះជំនាញសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គឺមានជំនាញជាច្រើនដូចជា៖  គ្រប់គ្រងធុរកិច្ច ច្បាប់ គ្រប់គ្រងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច កិច្ចការអន្តរជាតិ គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។​ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://www.aupp.edu.kh/ ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩០ ០២៣

CC

/. សាកលវិទ្យាល័យ Paragon Internationalគឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយនៅកម្ពុជា ដែលមានសាកលវិទ្យាល័យបរទេសជាដៃគូច្រើននៅតាមប្រទេសជុំវិញពិភពលោក ខណៈស្ថិតក្រោមការដឹកនាំដោយលោកជំទាវ ជា សុផាកន្នី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់នៃ Paragon Education

Paragon.U ផ្តល់កម្មវិធីសិក្សាយ៉ាងសម្បូរបែបដោយប្រើភាសាអង់គ្លេសជាគោល ដូចជាជំនាញ វិស្វកម្ម, សេដ្ឋកិច្ច និងការគ្រប់គ្រង, បច្ចេកវិទ្យាព័ត៌មាន, ភាសា និងសិល្បៈ។ កម្មវិធីក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររួមមាន MBA, MA in International Relations, MSc in MIS, MSc in Computer Science និង Doctoral Programs ជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក Paragon International University ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៦ ១១១ / ០១៥ ៩៩៦ ១១។

Dd

/. សាលារៀន CIA FIRST International Schoolត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយលោកឧកញ៉ាបណ្ឌិត ត្រាំង លី ដែលជាជនជាតិខ្មែរ។ សាលានេះគឺជាផ្នែកសំខាន់នៃការអភិវឌ្ឍប្រព័ន្ធអប់រំអន្តរជាតិរបស់កម្ពុជា។

CIA FIRST មានកម្មវិធីសិក្សាអន្តរជាតិគ្របដណ្តប់ចាប់ពីកម្រិតបឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ហើយត្រូវបានទទួលស្គាល់ដោយ Western Association of Schools and Colleges (WASC) ដែលជាអង្គភាពត្រួតពិនិត្យគុណភាពអប់រំរបស់សហរដ្ឋអាមេរិក។ ការទទួលស្គាល់នេះ បង្ហាញថាវិញ្ញាបនបត្ររបស់សិស្សអាចប្រើប្រាស់បានទូទាំងពិភពលោក។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក CIA FIRST International School ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៩ ២០០ ០១១។

Ccx

គួរជម្រាបផងដែរថា ក្រៅពីសាលកវិទ្យាដ៏មានសក្តានុពលទាំងពីរខាងលើ នៅប្រទេសកម្ពុជាមានសាលារៀន និងសាកលវិទ្យាជាច្រើនដែលមានគុណភាព និងស្តង់ដារខ្ពស់ ខណៈត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia