ជំនួញទាន់សម័យរកលុយអនឡាញ៣ ពេញនិយមខ្លាំងនៅបរទេស តែនៅខ្មែរគេមិនទាន់ធ្វើច្រើនទេ
ឡុង វឌ្ឍនៈFEBRUARY 3 20232.8 K views

ក្នុងសម័យឌីជីថល អ្នកអាចប្រើជំនាញ ដើម្បីបង្កើតលុយរាប់ម៉ឺនដុល្លារបាន។ ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា មានជំនួញទាន់សម័យជាច្រើន ដែលអាចឱ្យអ្នករកលុយបានតាមអនឡាញ ដោយគ្រាន់តែទាមទារអ្នកមានជំនាញ មានកុំព្យូទ័រ ឬទូរស័ព្ទ និងអ៊ីនធឺណែតប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាជំនួញទាន់សម័យរកលុយអនឡាញ៣ ពេញនិយមខ្លាំងនៅបរទេស តែនៅខ្មែរគេមិនទាន់ធ្វើច្រើនទេ។

១. Affiliate Marketing (ជួយផ្សព្វផ្សាយលីងផលិតផល ឬសេវាកម្ម)

វាជាជំនួញដ៏ពេញនិយមមួយនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដែលជំនួញនេះគឺមិនត្រូវការដើមទុនសោះសូម្បីតែ១ដុល្លារ ប៉ុន្តែវាទាមទារសមត្ថភាពអ្នកកសាងខ្លួនឱ្យមានហ្វេន ឬក្លាយជាបុគ្គលដ៏មានឥទ្ធិពល ដើម្បីងាយស្រួលក្នុងការជួយប្រូម៉ូត ឬលក់់ផលិតផលអ្នកដទៃ តាមរយៈលីងផ្សព្វផ្សាយរបស់អ្នក។ និយាយឱ្យងាយយល់ អ្នកអាចយកលីងផលិតផល ឬក៏សេវាកម្មក្រុមហ៊ុនណាមួយមកជួយផ្សព្វផ្សាយឱ្យគេ ហើយពេលដែលអតិថិជនណាម្នាក់ ចុចចូលទិញតាមរយៈលីងដែលអ្នកបានយកមកជួយផ្សព្វផ្សាយនោះ អ្នកនឹងទទួលបានភាគរយ ឬប្រាក់កម្រៃជើងសារត្រឡប់មកវិញ។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាក៏មានក្រុមហ៊ុនមួយចំនួន បើកឱ្យយើងអាចរកចំណូលពី Affiliate Marketing នេះផងដែរ។

២. Digital products (ផលិតផលឌីជីថល)

ការលក់ផលិតផលឌីជីថល ក៏ជាទំនោរថ្មីនៃការធ្វើជំនួញផងដែរ ហើយវាក៏មិនសូវប្រើនូវដើមទុនច្រើននោះដែរ។ ជាក់ស្ដែងយើងអាចផលិតវីដេអូមេរៀនពីអ្វីដែលយើងមានជំនាញលក់ អាចសរសេរសៀវភៅ អាចលក់រូបភាព សូហ្វែ  គំរូ Template អ្វីមួយ  អាចលក់ផលិតផលដទៃទៀតដែលមានតម្រូវការ។ គុណសម្បត្តិនៃការលក់ផលិតផលឌីជីថលនេះគឺ ចំណាយតិច លឿន រហ័ស និងអាចពង្រីកបានទូលំទូលាយបំផុត។

៣. ចាប់ផ្តើមអាជីវកម្ម Dropshipping

ប្រសិនបើអ្នកចង់ដំណើរការគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក អ្នកប្រហែលជាព្រួយបារម្ភអំពីការគ្រប់គ្រងស្តុកទំនិញ និងការដឹកជញ្ជូនជាដើម។ ប៉ុន្តែជាមួយនឹងអាជីវកម្មបែប Dropshipping គឺអ្នកអាចយករូបភាព វីដេអូ ឬគំរូផលិតផលនានា មកផ្សព្វផ្សាយលក់ ហើយទទួលយកការបញ្ជាទិញរបស់អតិថិជន រួចអ្នកបញ្ជូនទិន្នន័យអ្នកទិញទៅឱ្យភាគីទី៣ ដែលជាអ្នកមានស្តុកទំនិញ ហើយក៏ជាអ្នកត្រូវដឹកជញ្ជូនឱ្យអតិថិជនអ្នកផងដែរ។  និយាយឱ្យងាយយល់ គឺអ្នកគ្រាន់តែជួយលក់ឱ្យគេដោយមិនចំណាយដើមទុន ឬទិញទំនិញដើម្បីស្តុកទុកនោះទេ គឺគ្រាន់តែយករូបមកផុសរកអ្នកទិញ ហើយពេលមានអ្នកទិញ អ្នកបញ្ជូនទៅកាន់ក្រុមហ៊ុនមេ ដែលគេមានទំនិញ និងគេដឹកឱ្យភ្ញៀវផ្ទាល់ ហើយបន្ទាប់ពីនោះ អ្នកនឹងទទួលបានកម្រៃជើងសារត្រឡប់មកវិញ។

ជាមួយគឺមានគន្លឹះរកស៊ីល្អៗមួយចំនួន ដើម្បីជួយឱ្យអ្នកទទួលជោគជ័យក្នុងការធ្វើជំនួញរកលុយតាមអនឡាញគឺ ជំនាញឯកទេសច្បាស់លាស់ ជំនាញបច្ចេកវិទ្យា ការធ្វើអ្វីដែលអ្នកស្រលាញ់និងចេះ ចេះសម្លឹងឃើញតម្រូវការនិងចន្លោះប្រហោងក្នុងទីផ្សារ និងមានជំនាញផ្នែកទីផ្សារដើម្បីផ្សព្វផ្សាយផងដែរ។ ជាចុងក្រោយ អ្នកអាចរៀនគំនិតរកស៊ីល្អៗឥតគិតថ្លៃ  រៀនគន្លឹះដឹកនាំជីវិត និងអាជីវកម្មយ៉ាងសម្បូរបែបក្នុងឆាណែលរបស់អេតមីន ដោយចុចនៅទីនេះ ( https://t.me/LongVathanak777 )៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia