តិចអត់ដឹង! នេះជាយីហោរោងកុនខ្មែរធំៗ៣ ធ្លាប់ឈរជើងរាប់ទសវត្សរ៍ ល្បីដល់ក្រៅស្រុក
Kan DaraJUNE 13 2025259 views

បកត្រលប់ទៅ ២០ ឬ ៣០ឆ្នាំមុន ​គ្រាមិនទាន់មានរោងភាពយន្តទំនើបៗ នៅប្រទេសកម្ពុជាក៏មានរោងភាពយន្តជាតិរបស់ខ្លួនផងដែរ ​រួមទាំងមានការសម្តែងល្ខោន ​យីកេ ​និងការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរសុទ្ធតែម្តង។ ខាងក្រោមនេះគឺជារោងកុនខ្មែរដ៏មានប្រជាប្រិយបំផុត ក្នុងពេលបច្ចុប្បន្ន និងអតីកាល ដែលកម្រមានអ្នកដឹង៖

១/. រោងភាពយន្ត លុច្ស៖ រោងភាពយន្តដ៏ល្បីល្បាញដែលកកើតឡើងក្នុងអំឡុងសម័យអាណានិគមនិយមបារាំង គឺរោងកុនលុច្ស បានក្លាយជារោងកុនបែបបុរាណតែមួយគត់នៅកម្ពុជា ដែលបើកដំណើរការរហូតមកទល់បច្ចុប្បន្ន។ បើទោះបីជាបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយក្តីក៏រោងភាពយន្តនេះនឹងកម្ទេច ឬផ្លាស់ប្តូររូបរាងឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដើម្បីបន្តអភិរក្ស និងចូលរួមគាំទ្រវិស័យភាពយន្តខ្មែរបន្តទៀត។

២/. រោងភាពយន្ត លេជេន (Legend Cinema)៖ គឺជា​រោង​ភាពយន្ត​ចំណាត់​ថ្នាក់​លេខ១ លំដាប់​ស្តង់ដារ​អន្តរជាតិ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ​ដែល​បាន​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរសុទ្ធសាធ និង​បាន​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន​។

សព្វថ្ងៃ​រោងកុននេះ មានសាខាសរុបចំនួន១២ ​រួមមាន ១០ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​ ២ទីតាំងទៀត​នៅខេត្ត​សៀមរាប និង​ព្រះសីហនុ​។ រីឯ​សាល​ចាក់​បញ្ចាំង​មាន​ច្រើន​ប្រភេទ​ដូចជា​ សាល​ធម្មតា​, សាល​ព្រីមៀម, សាល​កុមារ​, សាល​យក្ស​, សាល​ស្គ្រីនអ៊ិច និង សាល VIP Hall (Diamond and Gold Class) ដែល​ផ្ដល់​នូវ​បទពិសោធន៍​ដល់​អ្នក​ទស្សនា​យ៉ាង​ប្រណីត​ភាព និង​ឯកជន​ជា​ទី​បំផុត។

៣/. រោងភាពយន្ត ចេ​ន​ឡា រោង​ភាពយន្ត ​ចេ​ន​ឡា​ បាន​កសាង​នៅ​ចុង​ទស​វត្ស​រ៍ទី​៦០ និងមានកេរ្តិ៍ឈ្មោះល្អដាច់គេនាសម័យនោះ។ មិនតែប៉ុណ្ណោះ រោងភាពយន្តនេះ​ក៏​ធ្លាប់​ត្រូវ​បាន​សម្ពោធ​បញ្ចាំង​ខ្សែភាពយន្ត​របស់​អតីត​ព្រះ​មហាក្សត្រ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ថែមទៀតផង តែមិនយូរ​ប៉ុន្មាន​ប្រទេស​ជាតិ​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម។ ​បច្ចុប្បន្នទីតាំងនេះ​បាន​បំបែក​មួយ​ផ្នែក​ជា​សាល​មហោស្រព​ចេ​ន​ឡា​នៅ​ទ្រង់ទ្រាយ​ដើម​, ជា​ធនាគារ​កា​ណា​ឌី​យ៉ា​, ជា​វិមាន​ចរណៃ​(​កន្លែង​ជប់លៀង​មង្គលការ​)​ និង​ជា​ផ្សារ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia