ត្រូវប៉ាន់ខ្លាំង! ជំនាញធំៗ៣នេះ កំពុងមានតម្រូវការខ្ពស់ និងទទួលបានប្រា.ក់ខែច្រើនបំផុត ក្នុងឆ្នាំ២០២៥
Kan DaraMAY 6 20252.5 K views

ជំនាញជាប្រភពចំណូល អាចទាញលុយចូលហោប៉ៅច្រើនប៉ុនណា គឺអាស្រ័យលើតម្រូវការទីផ្សារ។ ខាងក្រោមនេះគឺជា ជំនាញកំពូលទាំង៣ កំពុងត្រូវប៉ាន់ខ្លាំងក្នុងឆ្នាំ២០២៥ ក្រោយរៀនចប់បរិញ្ញាបត្រ ទីផ្សារដណ្តើមគ្នាយក ដោយយោងតាមការសិក្សារបស់ទស្សនាវដ្តី Forbes៖

 

១/. បរិញ្ញាបត្រផ្នែក សុខភាពសាធារណៈ

ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកនេះ អ្នកអាចធានាបាននូវតួនាទីដែលមានប្រាក់ខែខ្ពស់ ដូចជា៖

  • អ្នកអប់រំសុខភាព (ប្រាក់ខែជាមធ្យម ៦១,៤៧៥ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចឈានដល់ ៧៥,៧៣៩ដុល្លារ/១ឆ្នាំ)។
  • អ្នកគ្រប់គ្រងការអនុវត្តផ្នែកវេជ្ជសាស្រ្ត (ប្រាក់ខែជាមធ្យម ១៤៥,១៧១ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ១៧០,៨៨៩ដុល្លារ/១ឆ្នាំ)។
  •  

    ២/. បរិញ្ញាបត្រផ្នែក រចនាក្រាហ្វិក

    មានជម្រើសអាជីពដែលទទួលបានប្រាក់ខែខ្ពស់ជាច្រើន ដែលអ្នកអាចជ្រើសរើសនៅពេលដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនេះ ឬវគ្គសិក្សាដែលពាក់ព័ន្ធដូចជា៖

    • ការរចនាក្រាហ្វិក (ប្រាក់ខែជាមធ្យម ៧០,១០៨ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ៧៨,៤១៥ដុល្លារ/១ឆ្នាំ)។
    • អ្នករចនាគេហទំព័រ (ប្រាក់ខែជាមធ្យម ១០០,៩៣២ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ១១១,៤៩២ដុល្លារ/១ឆ្នាំ)។
    • អ្នករចនាផ្ទៃខាងក្នុង (ប្រាក់ខែជាមធ្យម ៦១,៨៥៧ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ៧៣,៣១៧ដុល្លារ/១ឆ្នាំ)។
    • អ្នករចនា UI/UX (ប្រាក់ខែជាមធ្យម ១១១,១៣១ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ១២៣,២៩៤ដុល្លារ/១ឆ្នាំ)។

     

    /. បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ

    ក្រៅពីផ្នែកថែទាំសុខភាព និងផ្នែករចនាក្រាហ្វិក នៅក្នុងបញ្ជីបរិញ្ញាបត្រដែលមានប្រាក់ខែខ្ពស់បំផុត ក៏មានផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យាផងដែរ ដូចជា៖

    • អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ (ប្រាក់ខែជាមធ្យម ១១២,១៨៨ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ១២៣,១៨៤ដុល្លារ/១ឆ្នាំ)។
    • អ្នកបង្កើតកម្មវិធី (ប្រាក់ខែជាមធ្យម ១២៤,៨៤៥ដុល្លារ/១ឆ្នាំ និង១០% នៃអ្នកដែលរកបានខ្ពស់បំផុតអាចដល់ ១៣៦,៣២៣ដុល្លារ/១ឆ្នាំ)។

     

    យ៉ាងណាមិញ ក្រៅពីជំនាញធំៗទាំង៣ខាងលើ ក៏នៅមានជំនាញជាច្រើនទៀតដែលអ្នកអាចបង្កើតចំណូលច្រើនបន្ទាប់ពីរៀនចប់ផងដែរ។ ចូរចាប់ផ្តើមឥឡូវនេះ ជាមួយអ្វីដែលអ្នកមាន ហើយធ្វើវាឲ្យល្អបំផុត នោះជីវភាពអ្នកនឹងប្រសើរ៕

     

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

    ាា Large

     

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia