កំពុងត្រូវប៉ាន់ខ្លាំង! នេះជាជំនាញ ៣ រៀនរយៈពេលខ្លី អាចរកចំណូលបានខ្ពស់ ខណៈណែនាំដោយមហាសេ.ដ្ឋី
Kan DaraNOVEMBER 11 2025878 views

«ជំនាញអាចបង្កើតចំណូល» លុយចូលហោប៉ៅតិច ឬច្រើន អាស្រ័យលើជំនាញដែលអ្នកមាន និងរបៀបក្នុងការប្រើប្រាស់វា។ ដូច្នេះយុវជនជំនាញក្រោយ ចង់មានការងារចំណូលខ្ពស់ ពុំគួរមើលរំលងជំនាញទាំង ៣ខាងក្រោមនេះឡើយ សូម្បីមហាសេដ្ឋីក៏ណែនាំដែរ៖

 

១/. ជំនាញសរសេរកូដ៖ នៅក្នុងកិច្ចប្រជុំកំពូឡល TIME100 នៅទីក្រុងញ៉ូវយ៉ក អគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា កូដជាភាសាសំខាន់ទីពីរដែលក្មេងៗជំនាន់ក្រោយគួររៀន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាក្មេងៗនៅលើពិភពលោកគួរតែរៀនកូដ មិនថាអ្នកមានចំណង់ចំណូលចិត្តលើមុខវិជ្ជាវិទ្យាសាស្ត្រឬសិល្បៈក៏ដោយចុះ ​ ព្រោះ​ការ​សរសេរ​កូដ​គឺ ជា​ភាសា​ពិភពលោក»។ លោក Cook បញ្ជាក់ថា និយាយបែបនេះមិនមែនចង់ឲ្យអ្នកគ្រប់គ្នាក្លាយជា IT Programmer ទេ ប៉ុន្តែកូដប្រៀបដូចជាចំនាញមូលដ្នានគ្រឹះផ្សេងៗដូចជាគណិតវិទ្យា ឬប្រវត្តិសាស្ត្រ ដែលសុទ្ធតែជាជំនាញស្នូលដែលក្មេងត្រូវការ។

 

២/. ជំនាញវិទ្យាសាស្រ្ត៖ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន CNBC ​ លោកមហាសេដ្ឋី Bill Gates ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានណែនាំក្មេងៗជំនាន់ក្រោយឲ្យចាប់យកជំនាញផ្នែកវិទ្យាសាស្រ្ត ពួកគេនឹងមានឱកាសជោគជ័យលឿនខ្លាំងបំផុត។ ជំនាញនេះផ្តោតលើការ ស្រាវជ្រាវ ការអនុវត្តន៍ និងប្រើប្រាស់ការគិតខ្លាំងដូចជា ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា​តែម្តង។ ជំនាញវិទ្យាសាស្រ្ត ជាជំនាញដែលធ្វើឲ្យខួរក្បាលមនុស្សមានភាពរីកចម្រើនក្នុងការស្វែងរកចំណេះដឹង ដែលជួយឲ្យពិភពលោកអាចបង្កើតនូវរបស់ថ្មីៗដែលមានប្រយោជន៍កាន់តែច្រើនឡើងៗឥតឈប់ឈរ។

 

៣/. ជំនាញលក់៖ មនុស្សជោគជ័យក្នុងអាជីពដូចជាមហាសេដ្ឋី Elon Musk, Warren Buffett និង Grant Cardone សុទ្ធសឹងជាមនុស្សដែលចេះ លក់។ ពួកគេមិនមែនលក់តែផលិតផលទេ ប៉ុន្តែលក់គំនិត ប្រាជ្ញា និងទស្សនៈផ្ទាល់ខ្លួនផងដែរ។ ជំនាញលក់គឺជាផ្នែកមួយដែលអាចផ្លាស់ប្តូរជីវិតមនុស្សពីរស់ពឹងប្រាក់ខែតែមួយច្រក ទៅជាអ្នកដែលអាចបង្កើតប្រាក់ចំណូលដោយខ្លួនឯងឥតដែនកំណត់។

 

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនចង់ចាប់អាជីពជាអ្នកលក់ ឬចង់ពង្រឹងជំនាញលក់ឲ្យកាន់តែមុតស្រួចបន្ថែម នៅ Baksey Academy មានវគ្គសិក្សា “កំពូលអ្នកលក់ផ្តោតទៅលើចំណុចសំខាន់ៗដូចជា ជំនាញមើលទីផ្សារ, ជំនាញធ្វើវីឌីអូឲ្យផ្ទុះ, ជំនាញបញ្ចុះបញ្ចូលភ្ញៀវ, ជំនាញបិទការលក់ល្អបំផុត, ជំនាញរក្សាភ្ញៀវកុំឲ្យបាត់ និងអត្តចរិតឆ្នើមរបស់អ្នកលក់ ដែលបង្រៀនដោយលោក សំ កុសល ជាស្ថាបនិកបក្សីមេឌាផ្ទាល់តែម្តង ខណៈតម្លៃត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀនសូមទំនាក់ទំនងតាមរយៈតេឡេក្រាម https://t.me/baksey_academy ឬលេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៨៕

 

X

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia