មិនមែនអាមេរិក ឬអឺរ៉ុប! ប្រទេស៣នេះ មកវិនិយោ.គនៅកម្ពុជា ច្រើនជាងគេបំផុត គិតត្រឹម៦ខែចុងក្រោយ
Kan DaraJULY 8 20251.7 K views

គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាមានចំនួន ៣៧៣គម្រោង ខណៈទុនវិនិយោគសរុបមានចំនួនប្រមាណ ៥,៨ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារប្រមាណ ២៥៥ ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនាថ្ងៃទី ០៧ ខែ កក្កដា។

ក្នុងនោះប្រទេសដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេបំផុតគឺ ចិនមានចំនួន ៥៦.២៣%, កម្ពុជាខ្លួនឯងមានចំនួន ២៩.៧៦% និងសិង្ហបុរីមានចំនួន ៧.៧២% នៃទុនវិនិយោគសរុប។ ក្រៅពីនេះមានដូចជា វៀតណាមចំនួន ៣.០១%, កោះ British Virgin ចំនួន ១.០៨%, ចក្រភពអង់គ្លេសចំនួន ០.៥៦%, កោះ Cayman ចំនួន ០.៥១%, សហរដ្ឋអាមេរិក ចំនួន ០.៣៧%, កោះ Samoa ០.៣៤% និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចំនួន ០.១៥%។

គួរជម្រាបផងដែរថា ការវិនិយោគមកកាន់កម្ពុជាពីបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី និងបណ្តាអាស៊ីប៉ាស៊ីហ្វិក កំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ជាពិសេស ការរួមចំណែករបស់កម្ពុជា និងសិង្ហបុរីបង្ហាញថាកម្ពុជា​កំពុងអភិវឌ្ឍជាទីផ្សារមានសក្តានុពលសម្រាប់វិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Ff

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia