ពន្ធខ្ពស់ជាងគេ! រដ្ឋបាលលោក ដូណាល់ ត្រាំ យកពន្ធប្រទេស ៣នេះ ខ្ពស់ជាងគេបំផុតនៅអាស៊ី
Kan DaraOCTOBER 14 20254.5 K views

ក្នុងអាណត្តិទី២នេះ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ចេញនូវគោលនយោបាយពន្ធគយថ្មី លើបណ្តាប្រទេសនៅជុំវិញពិភពលោក ក្នុងគោលបំណងគាំទ្រ និងការពារផលិតផលក្នុងស្រុករបស់ខ្លួនឡើងវិញ ដែលត្រូវបានអនុត្តន៍ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ តទៅ។

 

យ៉ាងណាមិញ យោងតាមរបាយការណ៍ចុងក្រោយរបស់ សេតវិមាន (White House) គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ បានបង្ហាញពីប្រទេសចំនួន ៣ មានអត្រាពន្ធខ្ពស់ជាងគេបំផុតនៅតំបន់អាស៊ី។ ក្នុងនោះរួមមាន ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ឈរលើកំពូលតារាងដែលមានអត្រាពន្ធ ៤០% ដូចគ្នា និងប្រទេសអ៊ីរ៉ាក់ មានអត្រាពន្ធចំនួន ៣៥% ខណៈចំពោះប្រទេសចិនមិនទាន់មានអត្រាកំណត់ជាក់លាក់នៅឡើយ។

 

គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី ៣៦% មកនៅ ១៩% ប៉ុណ្ណោះ។ អត្រាពន្ធបដិកាថ្មី ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia