មិនភ័យបាត់បង់ការងារ! បុគ្គលិក ៣ ប្រភេទនេះ ក្រុមហ៊ុនមិនងាយបញ្ឃប់ទេ
Kan DaraMARCH 18 20262.1 K views

គ្រាដែលសេដ្ឋកិច្ចមានភាពផុយស្រួយ ក្រុមហ៊ុនភាគច្រើនអាចនឹងពិចារណាលើការកាត់បុគ្គលិក ដើម្បីបន្ថយចំណាយ។ ប៉ុន្តែបើអ្នកមានលក្ខណៈសម្បត្តិបុគ្គលិកទាំង ៣ ប្រភេទខាងក្រោមនេះ ទោះបីជាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពលំបាក ក៏គេមិនហ៊ានបញ្ឈប់អ្នកដែរ៖

 

១/. បុគ្គលិកពូកែដោះស្រាយបញ្ហា៖ នៅក្នុងក្រុមហ៊ុននីមួយៗ តែងតែមានបញ្ហាកើតឡើងជារៀងរាល់ថ្ងៃ។ បុគ្គលិកទូទៅច្រើនតែរង់ចាំស្ដាប់បង្គាប់ ឬរាយការណ៍តែបញ្ហាទៅថ្នាក់លើ ប៉ុន្តែបុគ្គលិកដែលក្រុមហ៊ុនខ្លាចនឹងបាត់បង់ គឺជាអ្នកដែលដើរចូលមកជាមួយដំណោះស្រាយ។ នៅពេលមានវិបត្តិ ពួកគេមិនភ័យស្លន់ស្លោ តែចំណាយពេលវិភាគ និងផ្ដល់ជម្រើសឱ្យក្រុមហ៊ុន។

 

/. បុគ្គលិកនាំលុយចូល ឬចំណេញថ្លៃដើម៖ អាជីវកម្មដំណើរការទៅបានដោយសារប្រាក់ចំណេញ។ ប្រសិនបើអ្នកស្ថិតក្នុងចំណែកដែលធ្វើឱ្យចំណូលក្រុមហ៊ុនកើនឡើង ដូចជាផ្នែកលក់ ឬផ្នែកទីផ្សារ ឬអ្នកបច្ចេកទេសដែលជួយកាត់បន្ថយចំណាយក្រុមហ៊ុនបានច្រើន នោះអ្នកគឺជាដង្ហើមរបស់ស្ថាប័ន។ ក្នុងសម័យសេដ្ឋកិច្ចពិបាក ក្រុមហ៊ុនត្រូវការអ្នកដែលចេះរកចំណូលបំផុត។ ការបញ្ឈប់បុគ្គលិកដែលរកលុយឱ្យក្រុមហ៊ុន ស្មើនឹងការកាត់ផ្ដាច់ចំណូលខ្លួនឯង។

 

/. បុគ្គលិកជើងចាស់៖ បុគ្គលិកប្រភេទនេះមិនត្រឹមតែពូកែជំនាញបច្ចេកទេស (Hard Skills) ប៉ុណ្ណោះទេ ប៉ុន្តែពួកគេយល់ច្បាស់ពីប្រព័ន្ធការងារ ស្គាល់ចិត្តអតិថិជនចាស់ៗ និងជាអ្នកសម្របសម្រួលដ៏ល្អក្នុងក្រុម។ ពួកគេប្រៀបដូចជា កាវដែលបិទភ្ជាប់ផ្នែកផ្សេងៗឱ្យដើរស្របគ្នា។ ពួកគេមានទំនាក់ទំនងល្អ មានភាពជាអ្នកដឹកនាំ និងជាអ្នកដែលគេទុកចិត្តបំផុតក្នុងការបណ្ដុះបណ្ដាលបុគ្គលិកថ្មី។

 

យ៉ាងណាមិញ ដើម្បីក្លាយជាបុគ្គលិកដែលក្រុមហ៊ុនមិនហ៊ានបញ្ឈប់ អ្នកត្រូវសួរខ្លួនឯងថា «តើក្រុមហ៊ុននឹងខាតបង់អ្វីខ្លះ បើគ្មានវត្តមានអ្នក?»។ បើចម្លើយគឺ «ខាតបង់ច្រើន» នោះមានន័យថាអ្នកបានសាងតម្លៃដ៏រឹងមាំមួយដែលការពារអាជីពរបស់អ្នករួចជាស្រេចហើយ៕

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia