Tommy Hifiger ច្នៃលុយ១៥០$ ចេញរកស៊ីលក់ខោអាវ រហូតបង្កើតក្រុមហ៊ុនតម្លៃ ១០ពាន់លាន$
Ping Chou EngAUGUST 3 2023332 views

ខោខៅប៊ូយ អាវយឺតដែលមានភាពពេញនិយម​ Tommy Hifiger ដែលបងប្អូនយើងនិយមស្គាល់ថាជា Tommy ឡូហ្គោ៣ពណ៌គឺជាយីហោ មានសាច់រឿងអស្ចារ្យផ្តើមពីដើមទុនត្រឹម១៥០ ដុល្លារលោក Tommy Hifiger ចេញរកស៊ីលក់ខោអាវ រហូតអាចបង្កើតយីហោមួយនេះឱ្យក្លាយជាប្រេនប្រណិតលំដាប់ពិភពលោក មានតម្លៃក្បែរ១០ពាន់លានដុល្លារ។

 

K S0 K S00210 P01 Alternate2

 

ដំណើរអាជីវកម្មចាប់ផ្តើមឡើងនៅឆ្នាំ១៩៧១ លោក​បានធ្វើការជាបុគ្គលិកចាក់សំាងក្រៅម៉ោងនៅពេលយប់ខណៈលោកកំពុងរៀនថ្នាក់វិទ្យាល័យ ពេលនោះក្នុងខ្លួ​នមានលុយសន្សំ១៥០ដុល្លារប៉ុណ្ណោះ។

 

លោកក៏បាននឹកឃើញដល់ការចាប់ផ្តើមទិញខោខៅប៊យជើងធំចំនួន២០ និងក្រណាត់ខ្លះៗដែលគេលក់តាមផ្សារត្រីនៅទីក្រុងញ៉ូយ៉ក ដាក់ចូលទៅក្នុងគូថឡានកញ្ជាស់របស់គាត់​ដើម្បីយកទៅច្នៃបន្ថែមហើយលក់នៅ ឯស្រុកកំណើតនិង យកលុយចំណេញទៅបើកហាងខៅប៊ូយតូចឈ្មោះថា People’s Place នៅកន្លៀតហាងលក់ស្បែកជើងមួយនៃតំបន់ Elmira។

 

291121 Tommy Hp

 

នាពេលនោះលោកមានអាយុ១៨ឆ្នាំ ហើយការធ្វើរបរមួយនេះគឺបណ្តាលមកពីលោកចង់បានសម្លៀកបំពាក់ដែលឡូយៗដូចក្រុមតន្រ្តីករមួយក្រុមកំពុងល្បីនាសម័យនោះ ហើយមិត្តនៅសាលារបស់គាត់ក៏ដូចគ្នាដែរ។ ដូច្នេះផ្តើមពីហេតុផលនេះធ្វើឱ្យលោកមានការជំរុញចិត្តនិងយកសម្លៀកបំពាក់ខោខៅប៊ូយជើងធំដែលអាចលេងស្តាយដូចសិល្បៈករទាំងនោះមកលក់។

 

ការបើកលក់ដូរបែបនេះត្រូវបានឪពុកម្តាយខឹងនិងស្តីបន្ទោសជាខ្លាំង ហើយដេញឱ្យលោកត្រឡប់ទៅញ៉ួយ៉កវិញដើម្បីរៀនមហាវិទ្យាល័យ។ តែក្មេងប្រុសចិត្តធំរូបនេះ​ចចេស ដោយបិទហាងនៅស្រុកកំណើត និងប្រមូលលុយទៅបើកហាងនៅញ៉ូយ៉កវិញ។ ភាពជោគជ័យរបស់លោកមិនបានយូរប៉ុន្មានទេ ក្នុងឆ្នាំ១៩៧៧ ដោយសារវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យលោកសម្រេចចិត្តបិទហាង និងប្រកាសក្ស័យធន បន្ទាប់ពីនោះលក់ក៏ចូលទៅធ្វើការឱ្យគេវិញនៅក្នុងហាងខោអាវប្រណិតមួយ។

164501138 10158210867340686 4764246663295779781 N 1024x1024

រហូតដល់ឆ្នាំ១៩៨៤​ លោកក៏បានជួបសហគ្រិនម្នាក់ជាជនជាតិឥណ្ឌា លោកក៏បាននិយាយពីគំនិតរបស់លោកទៅកាន់អ្នកជំនួញរូបនោះអំពីតម្រូវការវិនិយោគដើម្បីផ្តល់ជីវិតឱ្យអាជីវកម្មរបស់លោកបន្តទៀត ដោយលោកបានបង្កើតយីហោ Tommy Hifiger ដែលបានបន្ថែមនូវយុទ្ធសាស្រ្តទីផ្សារ និងបានទៅសិក្សាពីវិស័យសម្លៀកបំពាក់ផ្សេងៗទៀតពីឥណ្ឌា ពីអង់គ្លេស ដែលធ្វើឱ្យអាជីវកម្មរបស់លោកអាចដើរទៅមុខបន្តទៀត។ រហូតមកដល់បច្ចុប្បន្ននេះប្រេនប្រណិត Tommy Hifiger ត្រូវបានលក់នៅក្នុងហាងលក់ជាង ២០០០ នៅក្នុង១០០ ប្រទេសផ្សេងគ្នា។

 

មេរៀន៤អាចរៀនសូត្របានពីម្ចាស់យីហោ Tommy Hifiger៖

 

 

១. លោក  Tommy បានធ្វើអាជីវកម្មដោយមាន Idol ក្នុងដួងចិត្តរបស់គាត់​ គាត់មានមនុស្សគំរូក្នុងចិត្តហើយព្យាយាមច្នៃខ្លួនឯងដោយមានលំនាំពីសិល្បៈករដែលគាត់គាំទ្រ។

 

២.គាត់ច្នៃម៉ូតជារបស់ខ្លួនឯង ជាអ្វីដែលគាត់ស្រឡាញ់ពេញចិត្តបំផុត ហើយអាចស្របតាមតម្រូវការមនុស្ស។

 

៣.គាត់ធ្លាប់ធ្វើអាជីវកម្មនេះខាតម្តងនៅពេលគាត់អាយុ២៣ឆ្នាំ ព្រោះវិបត្តិសេដ្ឋកិច្ច ម្យ៉ាងព្រោះគាត់មិនច្បាស់១០០%  ថាធ្វើបែបណាចំណេញគាត់មិនបាន រៀនផ្នែកឌីហ្សាញពីមុនមកទេ។

 

ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់អាចបន្តឈរជើងបានគឺ គាត់រៀនពីការចាប់ផ្តើមធ្វើ ចាប់ផ្តើមស្វែងរកពីអ្វីដែលគាត់មិនទាន់ចេះ ដូចជារបៀបមើលផែនការចំណូលចំណាយ របៀបស្វែងរកប្រាក់ចំណេញ ហើយធ្វើព្យាយាមបំពេញឱ្យបានល្អអស់ពីលទ្ធភាពរបស់គាត់។

 

៤. គាត់មានផ្នត់គំនិតមួយថា “Go Home or Go Big?”​ បើបរាជ័យហើយបោះបង់ឬបន្តធ្វើទៀត ព្រោះពីមុនយើងគ្មានអ្វីស្រាប់ហើយ បើចាញ់ម្តងទៀតក៏ចាត់ទុកថាឈ្នះខ្លួនឯងដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia