ក្រុមហ៊ុនមួយអាចរីកចម្រើន ខ្លាំង រឹងមាំ មានស្ថេរភាព គឺអាស្រ័យលើអ្នកដឹកនាំយុទ្ធសាស្រ្តហៅថានាយកប្រតិបត្តិ (CEO) ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់។ ដូច្នេះតើជំនាញអ្វីខ្លះដែល CEO កាន់ក្រុមហ៊ុន ហើយទទួលប្រាក់ខែខ្ពស់មួយមាន? ក្នុងនោះបើតាមទិន្នន័យពីលោក Nicolas Boucher ដែលជាអ្នកជំនាញហិរញ្ញវត្ថុបច្ចេកវិទ្យាម្នាក់បានបង្ហាញថាជា CEO គឺមានតួនាទីសំខាន់ៗ និងត្រូវមានជំនាញដូចខាងក្រោមនេះ៖
១. ធ្វើជានាយកប្រតិបត្តិដឹកនាំក្រុមហ៊ុន៖ ការដឹកនាំក្រុមហ៊ុនមួយឱ្យមានភាពរីកចម្រើនទៅមុខលើគ្រប់ផ្នែកក្នុងក្រុមហ៊ុនទាំងមូលតាំងពី A-Z ពោលជាអ្នកផ្តល់គំនិត ជំរុញឱ្យធ្វើសកម្មភាព និងចាំផ្តល់ជំនួយទៅគ្រប់ផ្នែកទាំងអស់ក្នុងក្រុមហ៊ុន ដូចជាផ្នែកគ្រប់គ្រងផលិតផល ទីផ្សារ បុគ្គលិក ហរិញ្ញវត្ថុ ច្បាប់ វិន័យឬអតិថិជនជាដើម។
២. បង្កើតយុទ្ធសាស្ត្រ និងការច្នៃប្រឌិត៖ ធ្វើជាអ្នកបង្កើតដាក់ចេញយុទ្ធសាស្រ្តសម្រាប់គ្រប់ផ្នែកទាំងអស់ក្នុងក្រុមហ៊ុន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពច្នៃប្រឌិត ថ្មី ត្រឹមត្រូវ និងអាចប្រើប្រាស់បានជាផលចំណេញ។
៣. ជាអ្នកតំណាងឱ្យក្រុមហ៊ុន ជាមុខមាត់សាធារណៈ៖ ជាអ្នកតំណាងឱ្យក្រុមហ៊ុនទាំងមូល តាងនាមឱ្យស្ថាប័នទាំងមូល។
៤. CEO ជាអ្នកកំណត់តម្លៃក្រុមហ៊ុន៖ ធ្វើជាអ្នកបង្កើតគុណតម្លៃឱ្យក្រុមហ៊ុនផង ជាអ្នកដាក់តម្លៃក្រុមហ៊ុនលើទីផ្សារផង។
៥. ដើរតូនាទីជាអ្នកជំរុញការពង្រីកវិសាលភាពក្រុមហ៊ុន៖ ដើរតួជាអ្នករៀបចំឱ្យក្រុមហ៊ុនកាន់តែមានឈ្មោះល្បីសុះសាយ ពង្រីកឈ្មោះកាន់តែធំទាំងក្នុងតំបន់ និងក្រៅតំបន់។
៦. CEO ផ្តោតលើការទិញរបស់អតិថិជន៖ ជានាយកប្រតិបត្តិត្រូវក្តាប់ឱ្យណែនបំផុតគឺចំណូលចំណាយ ការទិញ-លក់។ ដូច្នេះហើយ CEO តែងជួយរកចំណូលចូលក្រុមហ៊ុន តាមរបៀបផ្សេងៗជាច្រើន ហើយថែមទាំងជួយថែភ្ញៀវផងដែរ។
៧. ជាអ្នកកំណត់ និងក្តោបក្តាប់ហានិភ័យរបស់ក្រុមហ៊ុន៖ ជាអ្នកដាក់តម្លៃទីផ្សារ ហើយក៏ជាអ្នកកំណត់ជោគវាសនារបស់ក្រុមហ៊ុន ក្រុមហ៊ុនរីកចម្រើនឬក្រុមហ៊ុនជួបហានិភ័យគឺលើដៃនាយកប្រតិបត្តិដែលជាអ្នកកំណត់យុទ្ធសាស្រ្ត។
៨. តែងតែជាអ្នកអភិវឌ្ឍម៉ាកយីហោថ្មីៗ៖ ធ្វើជាប្រភពនៃគំនិតលើការកៃច្នៃ បង្កើត ជាអ្នកបំផុសឱ្យមានការអភិវឌ្ឍន៍ថ្មីៗលើយីហោក្រុមហ៊ុនឱ្យទៅកាន់ក្រុមការងារ។
៩. ត្រូវកំណត់យុទ្ធសាស្ត្រវិនិយោគ៖ ជា CEO មិនថាជាអ្នកកាន់តំណែងក្នុងក្រុមហ៊ុនទទួលប្រាក់ខែឬជា CEO ឱ្យក្រុមហ៊ុនខ្លួនឯងនោះទេ ភាពចាំបាច់បំផុតគឺត្រូវការសាច់ប្រាក់ឱ្យមានតុល្យភាព និងអាចបង្វិលចេញចូលបាន។ ដូច្នេះហើយជា CEO ក៏មានតូនាទីក្នុងការស្វែងរកដៃគូវិនិយោគ កំណត់យុទ្ធសាស្រ្តឱ្យចំណេញ យុទ្ធសាស្រ្តវិនិយោគឈ្នះ-ឈ្នះ។
យ៉ាងណាមិញតួនាទីនឹងមុខជំនាញរបស់ CEO ម្នាក់គឺតែងមានភាពពហុជំនាញ និងទទួលខុសត្រូវលើបញ្ហាគ្រប់យ៉ាងមកពីគ្រប់ផ្នែកនៃក្រុមហ៊ុនទាំងមូល ពោល CEO ឬនាយកប្រតិបត្តិមិនមែនជាអ្នកធ្វើសកម្មភាពទាំងស្រុងនោះទេ តែជាអ្នកកំណត់យុទ្ធសាស្រ្តលើការប្រតិបត្តិសកម្មភាពទាំងស្រុងនៃក្រុមហ៊ុន៕
អត្ថបទដោយ៖ ពីង ជូអេង
ដំណឹងល្អៗ!! Business Cambodia នឹងចែកសៀវភៅ Free ៣០០០ក្បាលទាំងអស់នៅក្នុងពិព័រណ៍មុខរបរ Startup Expo 2023 ដែលនឹងធ្វើឡើងនៅថ្ងៃទី ២, ៣ ខែធ្នូ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ឆ្នាំមុនយើងចែកសៀវភៅ៣០០០ក្បាល ឆ្នាំនេះចែក៣០០០ក្បាលទៀត កុំភ្លេច Mention បបួលគ្នាទៅចូលរួមពិព័រណ៍មុខរបររបស់ Baksey Media នៅថ្ងៃទី ០២-០៣ ខែធ្នូ ឆ្នាំ២០២៣ ផងណា។
ការចែកយើងនឹងបញ្ជាក់ជូនតាមឆានែលតេឡេក្រាម https://t.me/startupexpo2022 ក្នុងពេលឆាប់ៗខាងមុននេះ។