បច្ចុប្បន្ននេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ឲ្យមន្ដ្រីរបស់ខ្លួនចុះធ្វើការវាស់វែងដើម្បីធ្វើប្លង់រឹងជូនដល់ពលរដ្ឋនៅទូទាំងប្រទេសដែលនៅសេសសល់។ ទន្ទឹមនឹងការធ្វើប្លង់នេះដែរ ក្រសួងក៏បានបញ្ជាក់នូវឯកសារដែលពាក់ព័ន្ធដែលពលរដ្ឋត្រូវមានសម្រាប់ការធ្វើប្លង់នេះផងដែរ។ ដោយឯកសារទាំងនោះរួមមាន៖
១. ករណីប្ដីប្រពន្ធដាក់ឈ្មោះទាំងពីរនាក់ (ទ្រព្យរួម)
២. ករណីប្ដីប្រពន្ធតែដាក់ឈ្មោះតែម្ខាង (ទ្រព្យប្ដី ឬប្រពន្ធ)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រអាពាហ៍ ពិពាហ៍
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់ប្រភេទទ្រព្យ
៣. ករណីនៅលីវ (ទ្រព្យលីវ)
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់ភាពនៅលីវ
៤. ករណីមេម៉ាយ ឬពោះម៉ាយ
- អត្ដសញ្ញាណប័ណ្ណ (បញ្ជាក់)
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (បញ្ជាក់)
- លិខិតបញ្ជាក់មេម៉ាយ ឬពោះម៉ាយ៕