មិនធម្មតា! អ្នកដឹកនាំរឿង TITANIC ធ្លាប់មុជចុះទៅទីតាំងកន្លែងកប៉ាល់ខ្មោច TITANIC មិនក្រោម៣០ដងទេ
នារី AUTOJUNE 23 202312.7 K views

វាហាក់ដូចជារឿងដ៏ស៊យមួយសម្រាប់បុរសទាំង៥ នាក់ដែលបានបាត់បង់ជីវិតនៅក្នុងបាតសមុទ្រដើម្បីទៅទស្សនាកប៉ាល់ខ្មោច TITANIC ខណៈអ្នកដឹកនាំរឿង TITANIC​ ធ្លាប់មុជចុះទៅទីតាំងកន្លែងកប៉ាល់យក្សនេះ មិនតិចជាង៣០ដងទេទម្រាំអាចផលិតរឿងបានតែគាត់នៅមានជីវិតរស់និងបន្តផលិតភាពយន្ត​ AVATAR ដល់សព្វថ្ងៃ​។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន ABC NEWS​ កាលពីម្សិលមិញនេះ។

១

លោក James Cameron ដែលជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញនៃរឿង Titanic ឆ្នាំ ១៩៩៧ ​លោកបានថ្លែងទៅកាន់ ABC NEWS ថា លោកក៏ជាអ្នករុករកក្រោមទឹកដែលមានបទពិសោធន៍ផងដែរ ដែលបានធ្វើដំណើរចំនួន ៣៣ ដងទៅកាន់ការលិចលង់នៃកប៉ាល់ ទីតានិចនេះ។ ទន្ទឹមនឹងនេះដែរលោកក៏បានជាប់ឈ្មោះបុរសដំបូងគេដែលបានបំបែកឯតទគ្គកម្មដល់ ៣៥,៧៨៧ ហ្វីត(ស្មេីនឹង​១០៩០៧.៨៧៨ម៉ែត្រ) ទៅកាន់ចំណុចជ្រៅបំផុតនៅលើផែនដីថែមទៀត។ ​

James Cameron Titan

គួរជម្រាបងដែរថា ដោយសារតែភាពលះបង់ហ៊ានប្តូរជីវិតនេះហើយ ដែលធ្វើឱ្យគ្រប់រឿងដែលលោក James Cameron ផលិតទាំងអស់សុទ្ធតែផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។ ជាក់ស្តែងដូចជារឿង TITANIC នេះផ្ទាល់អាចបានចំណូលរហូតដល់ទៅ១,៨៤៣ ពាន់លានដុល្លារ រឿង Battle Angel រកបាន ៤០៥ លានដុល្លារ រឿង AVATAR2 ចំណូលបាន ២,៧៥ ពាន់លានដុល្លារ និងមានរឿងល្បីៗជាច្រើនទៀត៕

James Cameron Changed a Scene in Titanic 15 Years After Release 001

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia