ក្ដៅៗ! ក្រុមហ៊ុន OceanGate ដែលគ្រប់គ្រងកូននាវាមុជទឹក Titan បានប្រកាសផ្អាកដំណើរការ
Srey NuthJULY 7 2023572 views

បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស ៥ នាក់​បាត់​បង់ជីវិតរួចមក ពេលនេះក្រុមហ៊ុន OceanGate ដែលគ្រប់គ្រងកូននាវាមុជទឹក Titan បានប្រកាសបញ្ឈប់រាល់សកម្មភាពដោយមិនកំណត់ពេលវេលានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​CNBC កាលពីពេលថ្មីៗកន្លងទៅនេះ។

ការប្រកាសនេះត្រូវបានធ្វើឡើង ​កាលពី​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ប៉ុន្តែយ៉ាងណា ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​ ខណៈក្រុនហ៊ុនខាងលើបានបញ្ជាក់ថា​ “យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម

Photo 2023 07 07 12 26 52

សួមជម្រាប់ផងដែរថា ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ដែលមានលោក Stockton Rushនាយក​ប្រតិបត្តិ​ ហើយ​CEO រូបនេះក៏ជា ​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ការផ្ទុះដោយសារទទួលរង​សម្ពាធ​ទឹកផងដែរ។

គួរំលឹកឡើងវិញថា កូននាវាមុជទឹក Titan ត្រូវបានបាត់ខ្លួនពីក្រោយដាច់ការ ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍ នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ ទៅទស្សនាបំណែកខ្មោច កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល ១១១ ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ ៣,៨០០ ម៉ែត្រ៕​

អត្ថបទដោយ៖​ ឌឿក ស្រីនុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia