រៀនអង់គ្លេសយូរ តែមិនសូវចេះនិយាយ! នេះជាស្នៀត៥ រៀនអង់គ្លេស ប្រើពេលខ្លះ អាចនិយាយស្ទាត់ជំនាញ
Toeuy Hong•OCTOBER 22 2026•64 views

មានមនុស្សមិនតិចទេដែលរៀនភាសាអង់គ្លេសយូរហើយដែរ ប៉ុន្ដែមិនសូវចេះនិយាយអង់គ្លេស ដោយអ្នកខ្លះពូកែ វេយ្យករណ៍ អ្នកខ្លះពួកែសរសេរ ពូកែស្ដាប់ប៉ុន្ដែបែរជាមិនសូវចេះនិយាយអង់គ្លេសនិយាយរដិបរដុបតែម្ដង។

 

ទាក់ទងនឹងការរៀនអង់គ្លេសយូរឆ្នាំតែមិនសូវចេះនិយាយ ខាងក្រោមនេះគឺជារបៀបរៀនអង់គ្លេសឲ្យឆាប់ចេះនិយាយហើយនិយាយយ៉ាងស្ទាត់ជំនាញ។

 

១. និយាយរាល់ថ្ងៃ ទោះនៅម្នាក់ឯងក៏ដោយ

កុំរង់ចាំរហូតដល់អ្នកចេះភាសាអង់គ្លេសបានល្អឥតខ្ចោះ ទើបចាប់ផ្ដើមនិយាយ។ អ្នកនឹងរៀននិយាយបានកាន់តែប្រសើរ តាមរយៈការអនុវត្តការនិយាយផ្ទាល់។រាល់ថ្ងៃ ចំណាយពេល ១០ ទៅ ១៥ នាទី និយាយអំពីជីវិត ការងារ ឬអ្វីដែលអ្នកបានរៀន។

ឧទាហរណ៍៖

·       "yesterda, I went to work at 8 a.m." — ម្សិលមិញ ខ្ញុំបានទៅធ្វើការនៅម៉ោង ៨ ព្រឹក។

·       "Today, I learned something interesting about investing." — ថ្ងៃនេះ ខ្ញុំបានរៀនអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍អំពីការវិនិយោគ។

·       "I think people should invest because..." — ខ្ញុំគិតថា មនុស្សគួរតែវិនិយោគ ពីព្រោះ...

គន្លឹ៖ ត្រូវនិយាយឮៗ មិនមែនគ្រាន់តែគិតនៅក្នុងចិត្តនោះទេ។

 

២. ស្ដាប់ភាសាអង់គ្លេសដែលអ្នកអាចយល់បានភាគច្រើន

ជ្រើសរើសវីដេអូផ្នែកភាសាអង់គ្លេស ផតខាស ឬបទសម្ភាសន៍ដែលអ្នកអាចយល់ពីខ្លឹមសារភាគច្រើន។ ប្រសិនបើអ្នកស្ដាប់ហើយមិនយល់ស្ទើរតែទាំងអស់ នោះសម្ភារៈដែលអ្នកកំពុងរៀនអាចពិបាកពេក។

សាកល្បងអនុវត្តតាមវិធីនេះ៖

1.     ស្ដាប់ម្ដងដោយមិនបើកអក្សររត់នៅលើអេក្រង់។

2.    ស្ដាប់ម្ដងទៀតដោយបើកអក្សររត់ជាភាសាអង់គ្លេស។

3.    កត់ត្រាឃ្លាដែលមានប្រយោជន៍ពី ៣ ទៅ ៥ ឃ្លា។

4.    ស្ដាប់ម្ដងទៀត ហើយនិយាយតាមឃ្លាទាំងនោះឱ្យឮៗ។

គន្លឹះសំខាន់៖ ចាប់ផ្ដើមពី ៥ ទៅ ១០ នាទីក្នុងមួយថ្ងៃ។ ការអនុវត្តជាប់លាប់មានសារៈសំខាន់ជាងការរៀនច្រើនម៉ោងម្ដងម្កាល។

 

៣. ប្រើបច្ចេកទេសនិយាយតាមអ្នកនិយាយ (Shadowing)

បច្ចេកទេសនេះមានន័យថា អ្នកស្ដាប់អ្នកនិយាយភាសាអង់គ្លេសដែលមានជំនាញ ហើយនិយាយតាមពាក្យរបស់គេភ្លាមៗ ដោយព្យាយាមធ្វើតាមការបញ្ចេញសំឡេង ចង្វាក់នៃការនិយាយ និងការសង្កត់សំឡេងរបស់គេ។

របៀបអនុវត្ត៖
- ជ្រើសរើសវីដេអូខ្លីមួយដែលមានរយៈពេល ៣០ ទៅ ៦០ វិនាទី។
- ស្ដាប់មួយប្រយោគ រួចផ្អាកវីដេអូ ហើយនិយាយតាម។
- ធ្វើដដែលៗច្រើនដង។
- ព្យាយាមនិយាយស្របពេលជាមួយអ្នកនិយាយក្នុងវីដេអូ។
វិធីនេះជួយឱ្យអ្នកបញ្ចេញសំឡេងបានកាន់តែធម្មជាតិ និងនិយាយបានរលូន។ អ្នកមិនចាំបាច់និយាយតាមសំនៀងអាមេរិក ឬអង់គ្លេសឱ្យបានដូចគេទាំងស្រុងនោះទេ។

 

៤. រៀនឃ្លាប្រយោគ ជាជាងរៀនពាក្យដាក់ដោយឡែក

កុំគ្រាន់តែទន្ទេញពាក្យ "agree" ដែលមានន័យថា យល់ស្រប។ ចូររៀនឃ្លាដែលអ្នកអាចយកទៅប្រើប្រាស់បានភ្លាមៗ។ ឧទាហរណ៍៖ I completely agree with you.

គន្លឹះ៖ រៀនឃ្លាដែលមានប្រយោជន៍ ៥ ឃ្លាក្នុងមួយថ្ងៃ ហើយយកឃ្លានីមួយៗទៅបង្កើតប្រយោគដោយខ្លួនឯង។ ក្នុងមួយខែ អ្នកអាចអនុវត្តឃ្លាបានប្រហែល ១៥០ ឃ្លា។

 

៥. ហាត់សន្ទនាក្នុងស្ថានភាពពិត មិនមែនរៀនតែវេយ្យាករណ៍ទេ


ស្វែងរកដៃគូហាត់និយាយ ចូលរួមក្រុមនិយាយភាសាអង់គ្លេស ឬអនុវត្តជាមួយ AI ដែលអាចសន្ទនាជាសំឡេងបាន។

·      អនុវត្តស្ថានភាពដែលអ្នកអាចជួបប្រទះក្នុងជីវិតពិត ដូចជា៖

·      ណែនាំខ្លួនឯងទៅកាន់មនុស្សថ្មី។

·      ពន្យល់អំពីការងាររបស់អ្នក។

·      បង្ហាញមតិយោបល់ក្នុងកិច្ចប្រជុំ។

·      សួរសំណួរ និងឆ្លើយសំណួរ។

·      រៀបរាប់រឿងរ៉ាវដែលបានកើតឡើងចំពោះអ្នក។

ប្រសិនបើអ្នកគ្មានដៃគូ អ្នកអាចនិយាយជាមួយខ្លួនឯង ឬប្រើការសន្ទនាជាសំឡេងជាមួយ AI។ សុំឱ្យវាជួយកែតម្រូវកំហុសសំខាន់ៗរបស់អ្នក បន្ទាប់ពីអ្នកនិយាយចប់។

សរុបមកបើអ្នកព្យាយាមអនុវត្តតាមអ្វីដែលបានរៀបរាប់លើនេះដោយអនុវត្តជាប្រចាំជាប់ជានិច្ចនោះប្រហែល៦ខែនោះអ្នកនឹងឃើញការផ្លាស់ប្ដូរដោយអ្នកចេះនិយាយអង់គ្លេសកាន់តែស្ទាត់ជំនាញ។

 

ទាក់ទងនឹងការរៀនអង់គ្លេសនេះដែរ សម្រាប់បងប្អូនដែលចង់រៀនអង់គ្លេសឆាប់ចេះនិយាយ បងប្អូនអាចជ្រើសរើសសាលារៀនភាសាអង់គ្លេសដែលមានគុណភាព ហើយ សាលា Spring Education Center គឺមានបង្រៀនភាសាអង់គ្លេសប្រកបដោយគុណភាព។ សម្រាប់ព័ត៌មានពីការសិក្សាភាសាអង់គ្លេសនៅ Spring Education Center អាចទាក់ទងទៅលេខ 087 383 833៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia