មួយថ្ងៃ ៨០០ចាន! ម្ចាស់ហាងមីស៊ុប១រូបប្រាប់ពី មូលហេតុធំៗ៣ ធ្វើឱ្យខ្លួនលក់មីស៊ុបបាន៨០០ចាន/ថ្ងៃ
Sambat SokhlangFEBRUARY 11 202471 views

Nguyet គឺជាអ្នកលក់មីស៊ុបមួយកន្លែងនៅប្រទេសវៀតណាម ដែលបច្ចុប្បន្នហាងមួយកន្លែងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយចូលទៅញ៉ាំចាប់តាំ ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១​រសៀល និង​ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​១​ព្រឹក​ ។ហើយក្នុងមួយថ្ងៃហាងមីស៊ុប គុយទាវមួយនេះអាចលក់បានចន្លោះពី ៦០០ទៅ ៨០០ចាន ដោយក្នុងមួយចានតម្លៃ ១៦ ម៉ឺន​ដុង (៦,៨០ដុល្លារ) ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ។

 

បើតាមការឱ្យដឹងរបស់អ្នកនាង Nguyet ជាម្ចាស់ហាងផ្ទាល់បានឱ្យដឹងថា គាត់បានបើកដំណើរការអាជីវកម្មនេះតាំងពីឆ្នាំ ២០០៩​ មកម្ល៉េះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេលប្រមាណជា ១៤ឆ្នាំមកហើយ។គាត់បានបន្ថែមថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះការលក់របស់ហាងគាត់នៅតែទទួលបានការគាំទ្របើទោះបីជាមានបញ្ហាខ្លះកើតឡើងក៏ដោយ ចំពោះមូលហេតុដែលធ្វើឱ្យហាងគាត់នៅតែមានអ្នកគាំទ្រចូលញ៉ាំណែនៗរាល់ថ្ងៃបែបនេះ ដោយសារតែចំណុចពិសេស ៣ ៖

 

Bd895723 6721 4e1a Befb Aa801e04821e

 

១.ការស្តាប់មតិរិះគន់ពីភ្ញៀវ

 

ទាក់ទងនឹងបញ្ហានេះអ្នកនាង Nguyet ដែលជាម្ចាស់ហាងបានឱ្យដឹងថា ជាធម្មតាការលក់ដូរតែងមានចំណុចល្អនិងចំណុចអាក្រក់ទៅតាមហាងនីមួយៗជាក់ស្តែងដូចជាហាងលក់មីស៊ុប គុយទាវរបស់គាត់ជាការលក់ដូរតាមចិញ្ចឹមផ្លូវហេតុនេះភ្ញៀវខ្លះមើលឃើញអាចធ្វើមិនស្អាត គ្មានកន្លែងអង្គុយគ្រប់គ្រាន់ ឬភាពខ្វះចន្លោះនៅក្នុងការធ្វើផ្សេងៗទៀត។ប៉ុន្តែរាល់ការរិះគន់ក្នុងន័យស្ថាបនារបស់អតិថិជនគាត់បានយកធ្វើការកែលម្អទៅលើការរកស៊ីរបស់គាត់បន្ថែម ដោយពុំមានការខឹងទៅភ្ញៀវនោះទេ ដែលចំណុចទាំងនេះហើយជាមូលហេតុធ្វើឱ្យភ្ញៀវនៅតែមានការគាំទ្រព្រោះគាត់ទទួលស្គាល់ទាំងចំណុចល្អនិងចំណុចអាក្រក់របស់ខ្លួនឯង មិនគិតថាខ្លួនលក់ដាច់មានអំនួតនោះទេ។

 

82a2d80f Eeb8 4349 821d 8a237e884430

 

២.ការរក្សារសជាតិដើម

 

ថ្វីបើហាងនេះមានប្រវត្តិរកស៊ីយូរឆ្នាំយ៉ាងណាក្តី ប៉ុន្តែបើនិយាយពីរសជាតិម្ចាស់ហាងខាងលើនេះនៅតែរក្សាឱ្យស្មើដៃ មានរូបមន្តធ្វើត្រឹមត្រូវដោយពុំធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាញ៉ាំយូរទៅកាន់តែប្លែកនោះទេ តែផ្ទុយទៅវិញគាត់បានធ្វើឱ្យភ្ញៀវចាំជាប់ក្នុងចិត្តអំពីរសជាតិនៅហាងគាត់ ដែលមានកន្លែងណាមួយអាចធ្វើដូច។ចំណុចនេះហើយជាចំណុចខ្លឹមដែលធ្វើឱ្យហាងមីស៊ុបនេះនៅតែមានសន្ទុះការគាំទ្រកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរបែបនេះ។

 

0a6960e9 9006 47af A6cf Efee1f610640

 

៣.សេវាកម្មនិងអនាម័យ

 

បន្ថែមទៅលើចំណុចទាំង២ខាងលើអ្វីដែលគេចាប់អារម្មណ៍មួយទៀតនោះគឺសេវាកម្មនិងអនាម័យនៅហាងមួយនេះ។ជាធម្មតាហាងលក់តាចិញ្ចឹមផ្លូវអាចមិនមានសណ្តាប់ធ្នាប់ល្អដូចក្នុងហាងទំនើបថ្លៃៗឡើយ ប៉ុន្តែចំពោះហាងមួយនេះគាត់ព្យាយាមធ្វើឱ្យវាបានប្រសើរបើទោះជាមិនស្អាតដូចហាងគេធ្វើក៏ដោយ ប៉ុន្តែការរៀបចំរបស់គាត់មើលទៅអាចទទួលយកបាន មិនតែប៉ុណ្ណោះបើនិយាយពីសេវាកម្មវិញ គាត់មានការទទួលភ្ញៀវបានរហ័សជាមួយនឹងបុគ្គលិកប្រមាណជា ១៨នាក់។ ហើយបុគ្គលិកនីមួយៗត្រូវបានគាត់បែងចែកទៅតាមផ្នែកនិងតួនាទីរាងៗខ្លួន ដែលការធ្វើបែបនេះទើបធ្វើឱ្យការបម្រើសេវាកម្មបានរហ័សនិងមិនជាន់គ្នាធ្វើ៕

 

2e6fc2d7 4440 400c 9798 E094a407f3af

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia