យប់ជ្រៅពិបាកគេង? វិធីសាស្ត្រធំៗទាំង៥ ជួយឲ្យអ្នកគេងលក់លឿន និងស្ងប់ល្អ មិនយល់សប្តិរញ៉េរញ៉ៃ
Kan DaraJUNE 16 20231.3 K views

ការគេងមិនលក់ ធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ចំពោះសុខភាព នាំឱ្យរាងកាយមិនអាចស្តារឡើងវិញបាន។ រីឯការគេងលង់លក់ គឺជាដំណើរធម្មជាតិ ដើម្បីស្តារកម្លាំង និងស្តារនូវសភាពហត់នឿយឱ្យមកប្រក្រតីវិញ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រធំៗទាំង៥ ជួយឲ្យអ្នកគេងលក់លឿន គេងស្ងប់ល្អ មិនយល់សន្តិរញ៉េរញ៉ៃ៖

១/. ពិសាទឹកដោះគោក្តៅឧណ្ហៗ១កែវ ឬទទួលទានចេក០១ផ្លែ ក៏អាចជួយឱ្យគេងលក់បានដែរ។ ជៀសវាងភេសជ្ជៈជំរុញខួរក្បាលដូចជា តែ កាហ្វេ ទឹកក្រូចហ្គាស ភេសជ្ជៈប៉ូវ ឬស្រា ស្រាបៀរ ឬស្រាផ្លែឈើរាល់ថ្ងៃ ព្រោះមានសារធាតុគីមី ដែលជំរុញឱ្យខួរក្បាលគេងមិនលក់ ឬគេងមិនស្កប់។

២/. គួរហាត់ប្រាណជាប្រចាំនៅពេលព្រឹក មួយសប្តាហ៍០៣-០៤ថ្ងៃ មួយថ្ងៃ២០-៣០នាទី នឹងជួយឱ្យ សុខភាពរាងកាយរឹងមាំ គេងលក់ស្រួលនៅពេលយប់។

៣/. គួរភ្ញាក់ពីគេងឱ្យទៀងពេលរាល់ថ្ងៃ ទោះបីថ្ងៃឈប់សម្រាកក្តី នឹងជួយឱ្យដំណើរការនៃការគេងប្រព្រឹត្តទៅជាប្រក្រតី។

៤/. ចៀសវាងមើលភាពយន្ត ឬទូរទស្សន៍ ឬលេងហ្គេម ដែលមានភាពរំភើប រំជើបរំជួលខ្លាំង មុនពេលគេង និងកុំពិសាទឹកច្រើននៅពេលល្ងាច ដើម្បីកុំឱ្យពិបាកក្រោកទៅបន្ទប់ទឹកពេលយប់។

៥/. អ្នកដែលខឹងនឹងខ្លួនឯងគេងមិនលក់ មិនគួរប្រឹងធ្មេចភ្នែកតទៅទៀតទេ គួរក្រោកឡើងធ្វើអ្វីផ្សេងដូចជា អានសៀវភៅ មិនគួរធ្វើអ្វីដែលនាំឱ្យភ្នែកភ្លឺពេក ហើយបើមានអារម្មណ៍ថាងងុយ សឹមចូលគេងវិញ។ បើចេះតែភ្ញាក់ឡើងមកមើលនាឡិកា គួរយកនាឡិកាទុកនៅកន្លែងផ្សេង។
គួរជម្រាបថា ការគេងលក់ឱ្យបានស្កប់ស្កល់ក៏ជាផ្នែកល្អមួយនៃសុខភាពយើងទាំងអស់គ្នាផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia