បច្ចុប្បន្នទីផ្សារទូរស័ព្ទមួយទឹកក៏កំពុងតែមានការពេញនិយម ប្រកៀកកិតគ្នាជាមួយនឹងទូរស័ព្ទថ្មីដែរដោយសារតែវាមានតម្លៃធូរថ្លៃអាចទទួលយកបាន ជាពិសេសប្រភេទទូរស័ព្ទ iPhone មួយទឹកតែម្តង អាចនិយាយបានថាវាជាទូរស័ព្ទដែលមានគុណភាពបើទោះបីវាជាប្រភេទទូរស័ព្ទមួយទឹកក៏ដោយ។
ផ្ទុយទៅវិញប្រសិនបើអ្នកមានថវិការល្មមហើយចង់បាន iPhone មួយទឹកដែលមានគុណភាពល្អ ប្រើបានយូរ មិនងាយខូចអ្នកគួរតែដឹងពីគន្លឹះទាំងអស់នេះសិនមុនពេលសម្រេចចិត្តទិញដើម្បីកុំឱ្យមានការខកចិត្ត ខាតលុយ និងលក់វិញមិនចេញថែមទៀតផង។ ហើយខាងក្រោមនេះគឺជាគន្លឹះងាយៗដែលអ្នកគួរដឹង៖
ក្នុងចំណុចសំខាន់ទីមួយនេះអ្នកគួរតែជ្រើសរើសក៏ដូចជាស្វែងរកហាងលក់ទូរស័ព្ទណាដែលអាចទុកចិត្តបាន មានការពេញនិយមទៅទិញច្រើនពីសំណាក់អ្នកប្រើប្រាស់ទូទៅ លើសពីនេះទៅទៀតហាងដែលអ្នកគួរជ្រើសរើសនោះគឺត្រូវតែជាហាងដែលមានការធានាច្បាស់លាស់ត្រឹមត្រូវនិងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។
ចំពោះហាងនេះផងដែរគឺមានច្រើនណាស់នៅក្នុងស្រុកខ្មែរជាពិសេសនៅភ្នំពេញតែម្តង ប៉ុន្តែខ្ញុំសូមណែនាំហាងមួយដែលមានទំនុកចិត្តខ្ពស់ដល់អតិថិជនគឺហាង JET Black Store ដោយហាងនេះគឺមានការគាំទ្រច្រើនពីអតិថិជន មានការធានាត្រឹមត្រូវ ហើយថែមទាំងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតផង។
មើលពីរូបរាងរបស់វា
មុនពេលទិញ iPhone មួយទឹកដាច់ខាតអ្នកត្រូវតែពិនិត្យឱ្យបានច្បាស់លាស់ទៅលើរូបរាងរបស់វា ថាតើវាមានកន្លែងណាខ្លះដែលឆ្កូត កន្លែងណាខ្លះដែលស្រាំ ព្រោះថា ប្រសិនបើទូរស័ព្ទនោះមានផ្នែកដែលកំពិតខ្លាំងគឺមានន័យថាអ្នកដែលប្រើមុនធ្វើឱ្យធ្លាក់ច្រើនដែលជាហេតុធ្វើឱ្យប៉ះពាល់និងអាចកាត់បន្ថយរយៈពេលប្រើប្រាស់ផងដែរ។
មើលពី Screen របស់វា
ការពិនិត្យមើលអេក្រង់ក៏ជារឿងសំខាន់ដែល ពោលគឺអ្នកត្រូវពិនិត្យឱ្យបានច្បាស់លាស់ថាតើវាហើបចេញពីតួខ្លួនឬយ៉ាងណា ហើយវាដំណើរការគ្រប់កន្លែងដែរឬទេ តើវាអាចបញ្ចេញពណ៌មកបានច្បាស់ដែរទេ ហើយដើម្បីតេស្តការបញ្ចេញពណ៌បានអ្នកអាចចូលទៅមើលវីដេអូនេះបាន ដើម្បីឱ្យប្រាកដថាអេក្រង់ iPhone មួយទឹកនោះមិនមែនជាអេក្រង់ក្លែងក្លាយ ស្លេកៗបញ្ចេញពណ៌មិនបានច្បាស់ល្អ។
តេស្តមុខងារ Face ID
ទិញ iPhone មួយទឹកកុំភ្លេចឱ្យសោះតេស្តមុខងារស្កេនមុខឬហៅថា Face ID ព្រោះថា បើសេនស័រវាមិនដំណើរការគឺយើងមិនអាចធ្វើការស្កេនមុខដើម្បីដោះសោឬដំណើរការកម្មវិធីណាមួយដែលយើងបានបិទបានទេ ហើយទូរស័ព្ទដែលមិនដំណើរការមុខងារនេះគឺភាគច្រើនគេលក់ក្នុងតម្លៃរាងទាបជាងគេ។
ពិនិត្យមើលផ្នែកណាដែលគេបានប្តូរ
ចូលមកដល់ចំណុចនេះក៏ជារឿងសំខាន់ដែរព្រោះថា iPhone មួយទឹកដែលនាំចូលពីស្រុកក្រៅឬនៅក្នុងស្រុកពេលខ្លះគេអាចធ្វើការផ្លាស់ប្តូរគ្រឿងរបស់វាមួយចំនួនដូចជា ថ្ម កាមេរ៉ា អេក្រង់ ជាដើម ហើយការប្តូរបែបនេះពេលខ្លះក៏មិនមែនជារបស់សុទ្ធដែរ ដូច្នេះដើម្បីឆែកបានគ្រាន់តែចូលទៅកាន់ Setting>General>About នោះអ្នកនឹងឃើញពាក្យថា Part and service history ដែលខាងក្រោមគឺវាបង្ហាញទាំងអស់នូវរាល់គ្រឿងណាមួយដែលគេបានប្តូរនៅក្នុង iPhone។
នៅមានចំណុចមួយចំនួនទៀតដែលអ្នកគួរតែពិនិត្យឱ្យបានច្បាស់ដលាស់ ដូចជាអាយុកាលថ្ម Speaker កាមេរ៉ាមុខក្រោយ Microphone ប៊ូតុង រួមទាំងពិនិត្យមើលលើ iCloud ផងដែរ។ ប៉ុន្តែនៅមានចំណុចសំខាន់មួយទៀតដែលអ្នកត្រូវធ្វើនោះគឺ៖
សួររកធានាពីអ្នកលក់
ដូចបានបញ្ជាក់ខាងលើ អ្នកត្រូវរកហាងដែលមានទំនុកចិត្តដូច្នេះមុនពេលដែលសម្រេចចិត្តដកលុយពីហោប៉ៅឱ្យគេអ្នកគួរតែសួរកការធានាពីអ្នកលក់ជាមុនសិន ថាតើអាចធានាបានរយៈពេលប៉ុន្មាន ព្រោះថាទូរស័ព្ទមួយទឹកយើងមិនអាចទុកចិត្តបាន100%ដូចទូរស័ព្ទថ្មីទេ ដូច្នេះដើម្បីការពារអ្នកត្រូវសួររកការធានាពីអ្នកលក់ឱ្យបានត្រឹមត្រូវ។
សរុបមកប៉ុន្មានចំណុចខាងលើគឺសុទ្ធសឹងតែជាចំណុចសំខាន់ៗដែលអ្នកគួរតែដឹងមុនពេលទិញ iPhone មួយទឹក ហើយប្រសិនអ្នកកំពុងតែស្វែងរកទូរស័ព្ទ iPhone មិនថាមួយទឹកឬក៏ថ្មីអ្នកអាចស្វែករកទិញបាននៅហាង JET Black Store ជាមួយនឹងតម្លៃសមរម្យ ប៉ុន្តែសូមបញ្ជាក់ថាតម្លៃនៃទូរស័ព្ទនីមួយៗអាចប្រែប្រួលទៅតាមពណ៌និងសភាពទូរស័ព្ទផ្ទាល់តែម្តង។
ទំនាក់ទំនង៖
Facebook Page: JET Black Store
លេខៈ 086 444 423
អត្ថបទដោយ៖ រិន មករា