កុំមើលងាយរបរតូចតាច! អ្នកលក់តាមផ្លូវសាកវិធី៤ក្បាច់នេះ ទាក់ចិត្តភ្ញៀវ លក់ដាច់ខ្លាំង
Srey NuthSEPTEMBER 1 2024860 views

ឃើញថាមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាហារតាមចិញ្ចើមផ្លូវបានក្លាយជាប្រធានបទដ៏ក្តៅគគុក មនុស្សម្នានាំគ្នាគាំទ្រខ្លាំង ដោយវាមានភាពងាយស្រួល ឆ្ងាញ់ ហើយមិនចំណាយពេលរងចាំយូរ ពិសេសគឺមានតម្លៃសមរម្យថែមទៀត។ ជាមួយគ្នានេះដែរ វាជាឱកាសល្អ សម្រាប់អ្នកចង់រកស៊ី ហើយចំណាយទុនតិច។ ខាងក្រោមនេះគឺជាក្បួនលក់ដាច់មួយចំនួនសម្រាប់ម្ចាស់អាជីវកម្មលក់អាហារតាមផ្លូវទាំងឡាយ ៖  ​

១. ​សមត្ថភាពធ្វើម្ហូប

រសជាតិអាហារគឺជារឿងដំបូងគេដែល អ្នកលក់តាមចិញ្ចើមផ្លូវទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ ព្រោះថានូវពេលដែលអាហារយើងឆ្ងាញ់ ទោះអ្នកទៅដល់ទីកន្លែងណា មានអតិថិជនតាមដល់កន្លែងនោះ។ បន្ថែមពីនេះ ប្រសិនបើអ្នកមានបទពិសោធន៍ពីជាមេចុងភៅ និងមានជំនាញវិជ្ជាជីវៈខាងធ្វើម្ហូបអាហារទៀតនោះ អ្នកនឹងសាកសមខ្លាំងនិងមុខរបរមួយនេះ។

២. ជំនាញអាជីវកម្ម

ការប៉ិនប្រសព្វចម្អិនតែមួយមុខមិនអាចរាប់ថា អ្នកលក់ពូកែបានទេ អ្នកត្រូវតែមានជំនាញលក់ និងគ្រប់គ្រងថែមទៀត។​ ម្ចាស់អាជីវកម្មគ្រប់រូបក៏ត្រូវចេះ ក្នុង​ការទំនាក់ទំនងជាមួយភ្ញៀវ  ដោយការនិយាយនៅពាក្យពិរោះ រួសរាយរាក់ទាក់ ដើម្បីឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅ ហើយអ្នកក៏ត្រូវចេះក្នុងការគ្រប់គ្រងហាងផងដែរ។

៣.ការរចនា

​ប្រសិនបើនាមប័ណ្ណ ខិត្តប័ណ្ណ និមិត្តសញ្ញា និងឡានដឹកទំនិញរបស់អ្នកមើលទៅអស្ចារ្យ អ្នកប្រាកដជាទាក់ទាញអតិថិជនកាន់តែច្រើន ដូច្នេះការរចនាគឺជាធាតុសំខាន់នៃភាពជោគជ័យនៃអាហារតាមចិញ្ចើមផ្លូវ។

៤.ហិរញ្ញវត្ថុ

អ្នកត្រូវចេះរៀបចំថវិកា និងតាមដានការចំណាយរបស់អ្នក ដើម្បីប្រាកដថាអ្នកកំពុងរកប្រាក់ចំណេញប្រកបដោយលទ្ធផលល្អ។ ជាក់ស្តែង វាជួយអ្នកក្នុងការធ្វើផែនការហិរញ្ញវត្ថុ គ្រប់គ្រងលុយ ការបែងចែកថវិកា និងផ្តល់ការយល់ដឹងដើម្បីធ្វើការសម្រេចចិត្តទៅលើការចំណាយផ្សេងៗ៕​

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia