ឈប់​រអ៊ូ​ថា​លក់​មិន​ដាច់! សាក៣ គន្លឹះនេះជួយលោកអ្នកឲ្យចងជើងភ្ញៀវជាប់មិនងាយទៅណា
Srey NuthNOVEMBER 6 2023982 views

 គ្រប់ផលិតផល ឬសេវាកម្មដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតិថិជននឹងដៃគូប្រកួតប្រជែង។ នៅពេលដែលយើងចាប់ផ្ដើមបញ្ចេញលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារគួរស្វែងរកជំហ៊ានពិសេសៗឱ្យបានមុនគូរប្រកួតប្រជែងរបស់អ្នកដោយផ្ដោតលើការសិក្សាស្រាវជ្រាវនឹងមានទំនួលខុសត្រូវខ្ពស់។ ថ្ងៃនេះBusiness Cambodia នឹងលើកយកគន្លឹះ៣នេះជួយលោកអ្នកឲ្យចងជើងភ្ញៀវជាប់មិនងាយទៅណា ក្នុងនោះរួមមាន៖

 

១. ទំនួលខុសត្រូវ

 

ដើម្បីក្លាយជាក្រុមហ៊ុនផ្ដល់នូវផលិតផល ឬសេវាកម្មដ៏ល្អបំពេញតម្រូវការអតិថិជន ដោយអនុលោមតាមគោលការនៃក្រុមហ៊ុនជាមួយនឹងកិច្ចសន្យាច្បាស់លាស់រវាងដៃគូសហការណ៍​ដើម្បីឲ្យយើងអាចផ្ដល់ដល់អ្នកប្រើប្រាស់នូវការផ្ដល់ជូនរបស់យើង។ ជាមួយទស្សនៈ នឹងបេសកកម្មទៅលើទំនួលខុសត្រូវចំពោះផលិតផល គុណតម្លៃ និងគោលការណ៍ស្ដីពីក្រមសីលធម៌របស់ក្រុមហ៊ុនធានាលើសុវត្ថិភាពផលិតផលជូនដល់អតិថិជនក្នុងការប្រើប្រាស់។

 

២. ផ្សព្វផ្សាយផលិតផល

 

មុននឹងយើងធ្វើអោយគេស្គាល់ផលិតផលរបស់យើងមិនមែនជារឿងងាយស្រួលនោះទេត្រូវប្រឹងប្រែងបន្តចែកចាយអោយគេបានស្គាល់កាន់តែច្រើន។ ផ្សព្វផ្សាយតាមរយះFacebook , IG(Instagram), Tik Tok ជាដើម។ ការប្រកួតប្រជែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាវិធីសាស្រ្តដ៏រីករាយ នឹងងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នាំមកនូវការគាំទ្រផលិតផលបន្ថែមទៀត ផ្ដល់ឱ្យអតិថិជនផ្ដាច់មុខដើម្បីក្លាយជាមនុស្សដែលចាប់ដៃលើផលិតផលរបស់អ្នកដោយឥតថ្លៃ! រួមជាមួយការផ្សព្វផ្សាយនៅក្នុងហាងផងដែរ។

 

៣.ដោះស្រាយនៅពេលលក់មិនដាច់

 

នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មឬក៏ធ្វើជំនួញអ្វីមួយអ្នកតែងតែរំពឹងថាការលក់របស់លោកអ្នក ការរកស៊ីរបស់លោកអ្នក នឹងទទួលបានជោគជ័យដោយអាស្រ័យទៅលើទីផ្សារ និងកត្តាផ្សេងៗដ៏ទៃទៀត។ ប៉ុន្ដែបើសិនជាវិធីសាស្ត្រក្នុងការលក់របស់លោកអ្នកខ្សោយនោះប្រាកដណាស់ថាការលក់របស់លោកអ្នកនឹងធ្លាក់ចុះជាក់ជាមិនខាន។

ត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនដែលរឹតតែសំខាន់ទៅទៀតព្រោះថាយើងអាចលក់ដាច់បានច្រើនលុះត្រាតែយើងត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនជាមុនសិន ។ ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នក ស្វែងយល់ពីខ្លួនឯងឱ្យកាន់តែច្បាស់ ស្វែងរកអតិថិជនហើយរក្សារពួកគេដោយភាពឆ្លាតវៃ៕​

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia