ចំណុច​ដែល​​អ្នក​ត្រូវ​ពិនិត្យ​មើល​ដាច់​ខាត ចំពោះសញ្ញា៣ នេះមុនទិញផ្ទះបង់រំលស់
Srey NuthSEPTEMBER 17 202381 views

តើលោក​អ្នក​​បាន​ដឹង​ហើយ​ឬ​នៅ​ថា មុន​ពេល​ទិញ​ផ្ទះ​បង់​រំលស់ អ្នក​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ? សម្រាប់​​ម្ចាស់​អចលនទ្រព្យ គេ​ត្រូវ​ពិនិត្យ​មើល​​លើ​លទ្ធភាព​​រក​ចំណូល​របស់​អ្នក​ ការ​ចំណាយ និង​លទ្ធភាព​​បង់​រំលស់​ជាដើម។ ក៏​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ពីព្រោះ​ថា អ្នក​ត្រូវ​ត្រៀម​ខ្លួន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​​មុន​នឹង​សម្រេចចិត្ត​ទិញ​ផ្ទះ។

Zillionhome   Borey New World   Chamkar Doung 3 (2)

យោងតាមការដកស្រង់ចេញគេហទំព័រ Businessinsider នៅ​ខាងក្រោម​នេះ គឹជាសញ្ញាទាំង៣ ដែលលោកអ្នកត្រូវគិតពិចារណាមុនសម្រេចចិត្តបង់រំលសផ្ទះ។ ប្រសិន​បើ​អ្នក​មាន​សញ្ញាណ​ទាំងអស់​នេះ ឬ​ចំណុច​ណា​មួយ​នោះ លោកអ្នក​មិន​គួរ​ប្រញាប់ប្រញាល់​ពេក​នោះ​ទេ។ ​

 

១.គិត​ចង់​ទិញ​ផ្ទះ​ដើម្បី​វិនិយោគ​យក​​ប្រាក់​ចំណេញ​

 

បើ​មាន​អ្នកណា​ម្នាក់​សួរ​​អ្នក​ថា ​ហេតុ​អ្វី​​អ្នក​ទិញ​ផ្ទះ​ ហើយ​អ្នក​ឆ្លើយ​ថា មិន​ចង់​នៅ​ផ្ទះ​ជួល ឬ​ក៏​គិត​ថា ទិញ​ផ្ទះ​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ នោះ​ទំនង​មិនមែន​ជា​សញ្ញា​វិជ្ជមាន​មួយ​​ដែល​ថា ការ​គិត​របស់​អ្នក​ពិត​ជា​ត្រឹមត្រូវ។ អ្នក​អាច​វិភាគ​ដោយ​ខ្លួនឯង​បាន​ថា តើ​មួយ​ឆ្នាំ​ផ្ទះ​​ឡើង​ថ្លៃ​ប៉ុន្មាន​%? ​ ក្នុង​ករណី​អ្នក​គ្មាន​ប្រាក់​សោះ ហើយ​បង់​រំលស់ តើ​អត្រា​ការប្រាក់​ឡើង​ដល់​ប៉ុន្មាន​ទម្រាំ​អ្នក​បង់​គ្រប់? នេះ​មិនទាន់​បូក​អត្រា​​អតិផរណា​ប្រចាំ​ផង។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​មាន​លុយ​បង់​គ្រប់ ឬ​មាន​លុយ​ត្រៀម​ខ្លះ​សម្រាប់​ទិញ​ផ្ទះ​ពី ៥០%​ ឡើង​ទៅ​នេះ​អាច​​ចាត់​ទុក​ថា អ្នក​ទទួល​បាន​​លទ្ធផល​វិជ្ជមាន​​ខ្លះ​ចំពោះ​ការ​វិនិយោគ​មួយ​នេះ។

២.​ការ​​ចំណាយ​ប្រចាំខែ​​​លើស ៣០% នៃ​​​ចំណូល​របស់​អ្នក

 

អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ការ​ចំណាយ​ប្រចាំ​ខែ​របស់​អ្នក​មិន​គួរ​លើស ៣០% នៃ​ចំណូល​របស់​អ្នក​ឡើយ។ ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ចំនួន​នេះ ការ​ចង់​បាន​ផ្ទះ​មួយ​នៅ​សមរម្យ​ វា​មិន​ទាន់​ស័ក្តិសម​នៅ​ឡើយ​ទេ​សម្រាប់​អ្នក។ ជា​ទូទៅ ក្រៅ​ពី​ប្រាក់​ចំណាយ​ប្រចាំ​ខែ​ដូច​ជា ថ្លៃ​​ហូបចុក ស្លៀកពាក់ អាហារ​ហូបចុក បំណុល ទិញ​នេះ​ទិញ​នោះ អ្នក​​ត្រូវការ​ប្រាក់​សម្រាប់​សន្សំ​ទុក ប្រាក់​សម្រាប់​គ្រា​អាសន្ន ប្រាក់​សម្រាប់​វិនិយោគ និង​ប្រាក់​សម្រាប់​ការ​​កម្សាន្ត​ជាដើម។ ហេតុដូច្នេះ​តើ​អ្នក​មាន​ប្រាក់​ឯណា​ទៀត​សម្រាប់​​ការ​បង់​រំលស់​​​ផ្ទះ​នោះ? ​

 

៣.មិន​មាន​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន

 

សូម​ចាំ​ថា ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន មិន​ត្រូវ​បាន​ចាត់ទុក​ចូល​ក្នុង​ថវិកា​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រចាំ​ខែ​នោះ​ទេ។ វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​បន្ទាន់​ដូច​ជា​ថ្លៃ​ព្យាបាល​ជំងឺ គ្រោះថ្នាក់ បាត់បង់​ការងារ រក​ស៊ី​ខាត ឬ​​ហានិភ័យ​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ដោយ​យថាហេតុ បើ​មិន​ដូច្នេះ​ទេ អ្នក​មិន​គួរ​ប៉ះពាល់​វា​ជាដាច់ខាត។ ដូច្នេះ​ហើយ​សាក​ស្រមៃ​បន្តិច​ថា អ្នក​បាន​ចំណាយ​លុយ​មួយ​ផ្នែក​ធំ​ដើម្បី​ទិញ​ ឬ​បង់​រំលស់​ផ្ទះ តើ​អ្នក​​បាន​លុយ​មក​ពីណា​ ប្រសិន​បើ​បញ្ហា​ទាំងអស់​នេះ​កើត​ឡើង​​? ដូច្នេះ​មុន​នឹង​សម្រេច​ទិញ​ផ្ទះ អ្នក​ត្រូវ​មាន​គម្រោង​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន​ជួយ​ទប់ទល់​ជាមុន​សិន។

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia