មុនជួយ Apple ឡើងតម្លៃ២ពាន់ពាន់លាន$ តើCEO Tim Cook មានប្រវត្តិសិក្សា និងការងារយ៉ាងណាខ្លះ?
ឡុង វឌ្ឍនៈSEPTEMBER 8 2022279 views

នៅក្នុងឆ្នាំ២០១១ លោក Tim Cook ត្រូវបានគេស្គាល់ថាជាអ្នកស្នងតំណែងដ៏សំខាន់ បន្ទាប់ពីបិតាស្ថាបនិកបច្ចេកវិទ្យា Steve Jobs ដោយបោះជំហានឈានជើងចូលធ្វើជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុន Apple ។ ក្រោមការគ្រប់គ្រងរបស់ Tim តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ លោកបានដឹកនាំក្រុមហ៊ុន Apple ឱ្យឡើងតម្លៃខ្លួនពី ៣៤៨ពាន់លានដុល្លារ (348 Billions) ឡើងដល់ទៅ ១.៩ពាន់ពាន់លានដុល្លារ (1.9 Trllions) ហើយបន្តឡើងដល់ទៅជាង ២ពាន់ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២នេះ។ តើ CEO Tim Cook ប្រវត្តិសិក្សា និងការងាយ៉ាងណាខ្លះ?

លោក Timothy Donald Cook កើតនៅថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ១៩៦០ ទីកន្លែងកំណើតនៅ Mobile រដ្ឋ Alabama សហរដ្ឋអាមេរិក។ ឪពុករបស់គាត់ឈ្មោះ Donald គឺជាកម្មកររោងចក្រផលិតកប៉ាល់ ហើយម្តាយរបស់គាត់ឈ្មោះ Geraldine ធ្វើការនៅឱសថស្ថាន។

នៅក្នុងឆ្នាំ១៩៧៨ Cook បានបញ្ចប់ការសិក្សាពីវិទ្យាល័យ និងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ដោយគាត់បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្មឧស្សាហកម្មពីសាកលវិទ្យាល័យ Auburn ក្នុងឆ្នាំ ១៩៨២ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាលាពាណិជ្ជកម្ម Fuqua របស់សាកលវិទ្យាល័យ Duke ក្នុងឆ្នាំ ១៩៨៨។

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Auburn លោក Cook បានចំណាយពេល ១២ឆ្នាំ បម្រើការងារនៅក្នុងអាជីវកម្មផលិតកុំព្យូទ័រផ្ទាល់ខ្លួនឈ្មោះ IBM។ ក្រោយមកគាត់បានបម្រើការជាប្រធានផ្នែកប្រតិបត្តិនៃផ្នែកលក់កុំព្យូទ័ររបស់ Intelligent Electronics ។ នៅឆ្នាំ ១៩៩៧ គាត់បានក្លាយជាអនុប្រធានផ្នែកសម្ភារៈសាជីវកម្មនៅ Compaq អស់រយៈពេលប្រាំមួយខែ ប៉ុន្តែបានចាកចេញពីតំណែងនេះបន្ទាប់ពីត្រូវបានលោក Steve Jobs បញ្ចុះបញ្ចូលឱ្យមកធ្វើការជាមួយក្រុមហ៊ុន Apple ។

ចាប់តាំងពីក្លាយជា CEO លោក Tim បានផ្តោតទៅលើការកសាងវប្បធម៌ចុះសម្រុងគ្នា ដែលមានន័យថា "កំចាត់មនុស្សដែលមានបុគ្គលិកលក្ខណៈមិនចុះសម្រុងគ្នា ឱ្យប្រែមកជាចុះសម្រុងជិតស្និទ្ធជាមួយគ្នា។

ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Apple Inc. លោក Cook ចាប់ផ្តើមផ្ញើអ៊ីមែលជាទៀងទាត់នៅម៉ោង ៤.៣០ ព្រឹករៀងរាល់ថ្ងៃសប្តាហ៍ ហើយបើតាមអ្វីដែលលោកធ្លាប់បានចែករំលែកនៅក្នុងខែឧសភា ឆ្នាំ ២០១៣ ការដឹកនាំរបស់គាត់ផ្តោតលើ មនុស្ស យុទ្ធសាស្ត្រ និងការប្រតិបត្តិ។ គាត់បានពន្យល់ថា ប្រសិនបើអ្នកទទួលបានសិទ្ធិទាំងបីនោះ ពិភពលោកគឺជាកន្លែងដ៏អស្ចារ្យ

ក្នុងនាមជាមេដឹកនាំ លោកក៏ធ្លាប់ត្រូវបានទស្សនាវដ្តី Time ចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពលបំផុតទាំង១០០នាក់ ហើយក៏ទទួលបានការផ្ដល់នូវពានសំខាន់ៗជាច្រើនទៀតដល់លោកផងដែរ។

គួរជម្រាបផងដែរថា គិតត្រឹមឆ្នាំ២០២២នេះ លោក Tim Cook មានទ្រព្យសម្បត្តិប្រមាណជា ១.៨ពាន់លានដុល្លារ ហើយលោកក៏ធ្លាប់បានបង្ហើបថានឹងបរិច្ចាគទ្រព្យសម្បត្តិទាំងនោះផងដែរ ក្រោយពេលលោកលាចាកលោកទៅ៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia