នរណាខ្លះ ចូលចិត្តចែករំលែកវីដេអូនៅលើ Tiktok ទៅមកៗជាមួយមិត្តភក្តិ ក្នុងនោះក៏មានការផ្ញើសារជាអក្សរដើម្បីឆ្លងឆ្លើយ? ប៉ុន្តែបច្ចុប្បន្ននេះនៅលើកម្មវិធី TikTok មានមុខងារផ្ញើសារជាសំឡេងបាន ជួយអ្នកប្រើចំណេញពេល ដោយមិនពិបាកសរសេរសារផ្ញើទៀតទេ។
ខាងក្រោមនេះគឺជារបៀបប្រើនិងស្វែងរករបៀបផ្ញើសារសំឡេងនៅលើកម្មវិធី TikTok៖
១. បើក TikTok ហើយចូលទៅកាន់ Inbox៖ ចុចលើ "Inbox"
២. ជ្រើសរើសឆាត៖ ជ្រើសរើសអ្នកប្រើប្រាស់ដែលអ្នកចង់ផ្ញើសារជាសំឡេងទៅ
៣. ចុចលើរូប Voice៖ ចុចប៊ូតុងមីក្រូហ្វូនឱ្យជាប់ ដើម្បីចាប់ថតសំឡេង។ អ្នកអាចថតបានរហូតដល់ ៦០វិនាទី។ ជម្រើសខណៈពេលកំពុងថតសំឡេង លែងប៊ូតុងដើម្បីផ្ញើសារ ឬបើចង់លុបអូសទៅឆ្វេងដើម្បីលុបការថត។
ដូច្នេះតាមរយៈការអាប់ឌែតមុខងារបន្ថែមរបស់ Tiktok នេះប្រហែលជាអាចផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនដែលធ្វើអាជីវកម្មលើ Tiktok ដែលត្រូវការផ្ញើសារឆ្លើយឆ្លងជាមួយភ្ញៀវរាល់ថ្ងៃ ក៏អ្នកប្រើប្រាស់ផ្សេងៗទៀតដែលចង់បង្កើនភាពងាយស្រួលនិងរហ័សជាងមុន៕


