មេធំ Tik Tok ប្រើយុទ្ធសាស្រ្ត២ ស្រូបអ្នកប្រើ១ពាន់លាននាក់ សូម្បីតែ Mark ក៏លាន់មាត់សរសើរ
ឡុង វឌ្ឍនៈJUNE 20 2023788 views

បណ្ដាញសង្គម Tik Tok ត្រូវបានគេចាត់ទុកថាជាបណ្ដាញសង្គមវ័យក្មេងមួយ ប៉ុន្តែទទួលបាននូវភាពរីកចម្រើនលឿនរហ័សគួរឱ្យកត់សម្គាល់ដូចផ្លេកបន្ទោរអ៊ីចឹងដែរ។ គិតត្រឹមឆ្នាំ២០២៣នេះ បណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ទៅជាង១ពាន់លាននាក់ និងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនសរុបខ្ទង់ ៧៥ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចរកចំណូលបាន១២ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ។

ស្ថិតនៅក្រោមដំបូលក្រុមហ៊ុនមេ ByteDance ដែលមានលោក Zhang Yiming ជាស្ថាបនិក និងលោក Shou Zi Chew ជាCEO ក្រុមហ៊ុននេះ គឺបានផ្សែផ្សំគ្រឿងជាច្រើនដំណាក់កាល មុនពេលដែលប្រសូតបណ្ដាញសង្គម Tik Tok នេះឡើងមក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ស្របពេលដែលរដ្ឋាភិបាលចិនរឹតបណ្ដឹងការធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា លោក Zhang Yiming ក៏បានលាឈប់ពីតំណែងជា CEO ក្រុមហ៊ុនផងដែរ។

​តើថ្នាក់ដឹកនាំបណ្ដាញសង្គមវ័យក្មេងនេះ មានយុទ្ធសាស្ត្រជំនួញបែបណា ទើបអាចស្រូបអ្នកប្រើប្រាស់បានរាប់ពាន់លាននាក់ ក្នុងរយៈពេលខ្លីបែបនេះ?​

១. ចេះច្របាច់ភាពខ្លាំងបញ្ចូលគ្នា

រំលឹកទៅកាន់គ្រាដើមបន្តិច បណ្ដាញសង្គម Tik Tok នេះគឺចាប់កំណើតឡើង ក្រោយពេលដែល ក្រុមហ៊ុនមេ ByteDance បានទិញយកកម្មវិធីតន្រ្តីមួយឈ្មោះ Musical.ly ក្នុងតម្លៃ ១ពាន់លានដុល្លារ មកច្របាច់បញ្ចូលគ្នាគឺរវាង កម្មវិធីផុសវីដេអូខ្លីៗ១៥វិនាទីទៅ១០នាទីឈ្មោះ Douyin ជាមួយនឹងកម្មវិធីតន្ត្រី Musical.ly ទើបបំប្លែងចេញជាកម្មវិធី Tik Tok។ ការប្របាច់បញ្ចូលគ្នានេះ ធ្វើឱ្យកម្មវិធី Tik Tok កាន់តែទាក់ទាញ មានអ្នកគាំទ្រសរុបកាន់តែកើនឡើងផងដែរ។

២. ផ្ដោតលើការច្នៃប្រឌិតនិងបង្កើតថ្មីខ្លាំងបំផុត

បើតាមប្រសាសន៍អ្វីដែលមេធំ លោក Zhang Yiming ធ្លាប់បានចែករំលែក គឺក្រុមហ៊ុននេះបានផ្ដោតសំខាន់ខ្លាំងទៅលើគំនិតច្នៃប្រឌិត និងគំនិតបង្កើតថ្មីខ្លាំងបំផុត។ លោកបន្ថែមថា យើងកំពុងធ្វើការងារប្រកបដោយភាពច្នៃប្រឌិត។ យើងមិនមែនជាអ្នកលួចចម្លងពីក្រុមហ៊ុនអាមេរិកទេ ទាំងផលិតផល និងបច្ចេកវិទ្យា។​

បើយើងក្រឡែកមើលជាក់ស្ដែងបណ្ដាញសង្គមមួយនេះ គឺមានគំនិតច្នៃប្រឌិតខ្ពស់ខុសពីគេ ជាពិសេសទាក់ទងនឹងរយៈពេលផុសវីដេអូមួយ គឺមានរយៈពេលខ្លះចាប់ពី១៥វិនាទីតែប៉ុណ្ណោះ ដែលវាត្រូវជាមួយនឹងទំនោរមនុស្សសម័យថ្មី ដែលចង់ទស្សនាអ្វីមួយលឿន រហ័ស ច្បាស់លាស់ និងខ្លីៗ។

យ៉ាងណាមិញ ដោយសារតែភាពរីកចម្រើនលឿនរបស់បណ្ដាញសង្គមមួយនេះ បានធ្វើឱ្យលោក Mark Zuckberg ដែលជាមេធំរបស់ក្រុមហ៊ុន Meta បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងបានមានប្រសាសន៍ថា ក្រុមហ៊ុននេះមានសន្ទុះរីកចម្រើនលឿនខ្លាំង។ ទន្ទឹមនឹងការកោតសរសើរ លោកក៏បានបង្ហើបផងដែរថា បណ្ដាញសង្គម Tik Tok អាចនឹងគម្រាមកំហែងចំពោះអាជីវកម្មរបស់អាមេរិកផងដែរ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia