នៅពេលឆាប់ៗខាងមុខ Tik Tok នឹងបង្ហាញកម្មវិធីថ្មីមួយបន្ថែមទៀតដែលអាចផុសរូបបានដូចជា Facebook និង Instagram ដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Tech កាលពីថ្មីៗនេះ។
ប្រភពខាងលើបានឱ្យដឹងថា កម្មវិធីថ្មីរបស់ Tik Tok នេះមានឈ្មោះថា “Tik Tok Photos” ដែលអាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងញាប់ដៃញាប់ជើងទៅលើការសាកល្បង ដើម្បីឱ្យប្រាកដថាកម្មវីធីអាចប្រើបានទាំងមុខងារ Android និង iOS ។
តាមរយៈការបញ្ចេញនូវកម្មវិធីថ្មីរបស់ Tik Tok នេះត្រូវបានគេដឹងថា Tik Tok កំពុងមានបំណងចង់ធ្វើការប្រកួតប្រជែងជាមួយនឹង Meta របស់មហាសេដ្ឋី Mark Zuckerberg ម្យ៉ាងចង់ធ្វើការផ្តល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរជាងមុនលើសតែពីការថតវីដេអូផុសដូចបច្ចុប្បន្ន៕