ស្ងាត់ៗ! មេធំ Tik Tok គ្រោងវិនិយោគរាប់ពាន់លា.ន$បន្ថែម នៅអាស៊ី ខណៈអ្នកលេងក៏អាចរកប្រា.ក់បានកាន់តែច្រើន
Kan DaraJUNE 22 2023722 views

បណ្តាញសង្គមដ៏ពេញនិយម TikTok គ្រោងនឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

S

នាយកប្រតិបត្តិក្រុមហ៊ុន Shou Zi Chew បាននិយាយនៅក្នុងវេទិកាដែលរៀបចំឡើងនៅទីក្រុងហ្សាកាតា កាលពីសប្ដាហ៍មុនយ៉ាងដូច្នេះថា៖ «យើងនឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។ សម្រាប់លោក Chew អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ TikTok ទាក់ទងនឹងចំនួនអ្នកប្រើប្រាស់ ប៉ុន្តែ TikTok ក៏កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគូប្រជែងធំៗដូចជា Sea's Shopee, Lazada របស់ Alibaba និង Tokopedia របស់ GoTo ផងដែរ។

A

យ៉ាងណាមិញ បច្ចុប្បន្នបណ្តាញសង្គម Tik Tok កំពុងសម្រុកវាយលុកក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងគំហុក ដោយពាក់កណ្តាលនៃប្រជាជនសរុបមានអាយុក្រោម ៣០ឆ្នាំ គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ TikTok លើចំនួនអ្នកប្រើប្រាស់ដែលមានអ្នកចូលទស្សនាច្រើនជាង ៣២៥លាននាក់ជារៀងរាល់ខែ។ មិនតែប៉ុណ្ណោះ Tik Tok មានបុគ្គលិកចំនួន ៨,០០០នាក់នៅអាស៊ីអាគ្នេយ៍ ហើយអ្នកលក់តូចៗចំនួន ២លាននាក់ដែលកំពុងលក់ទំនិញរបស់ខ្លួននៅលើបណ្តាញសង្គម TikTok។

Q

គួរជម្រាបផងដែរថា ក្រៅពីការកម្សាន្ត ឬធ្វើអាជីវកម្ម ប្រសិនបងប្អូនចង់រកចំណូលបន្ថែមពីវីឌីអូនៅលើ TikTok តាមរយៈកម្មវិធី Creativity Program Beta គឺអាចធ្វើបាន ដោយត្រូវមានគណនី TikTok មានអ្នកតាមដាន ១០,០០០ Followers និងមានយ៉ាងតិច ១០០,០០០views ក្នុងអំឡុងពេល៣០ថ្ងៃ ហើយម្ចាស់គណនីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ក្នុងនោះតាមការឲ្យដឹងពីគណនីហ្វេសប៊ុក Austin Armstrong ដែលរស់នៅក្នុងប្រទេសអូស្រ្ដាលី បានចែករំលែកបទពិសោធន៍ថា តាមរយៈកម្មវិធី «Creativity Program Beta» លោកអាចរកលុយពី TikTok បាន ០.៩៩ដុល្លារ រាល់ពេលដែលមានអ្នកមើលវីឌីអូរបស់លោក ១,០០០ដង៕

22

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia