ក្នុងសម័យឌីជីថល ការរកស៊ី និងរកចំណូលដើម្បីចិញ្ចឹមជីវិត ក៏កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតផងដែរ បើសិនជាអ្នកមានជំនាញ ចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ។ ទន្ទឹមនឹងនេះដែលប្រព័ន្ធបណ្តាញសង្គម Tik Tok ក៏វេបផ្សាយដ៏ល្បីល្បាញមួយផងដែរនៅពិភពលោក ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ទៅ ៨៣៤.៣លាននាក់ ដូច្នេះវាជាឱកាសល្អមួយដែលបងប្អូនកំពុងរកស៊ីចង់ធ្វើការផ្សាព្វផ្សាយបន្ថែម។
ថ្ងៃនេះយើងនឹងលើកយកធំៗចំនួនពីសម្រាប់ម្ចាស់អាជីវកម្មក្នុងការធ្វើផុសយ៉ាងណាឱ្យចំអតិថិជនគោលដៅរបស់ខ្លួន។ ដោយក្នុងនោះរួមមាន៖
១. ផុសបង្ហាញពីភាពបុិនប្រសព្វរបស់អ្នក
ការបង្ហាញពីភាពបុិនប្រសព្វវាផ្នែកមួយមិនត្រឹមតែធ្វើឱ្យអតិថិជនទុកចិត្តលើផលិតផលរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យប្រេនរបស់អ្នកកាន់តែមានភាពល្បីល្បាញកាន់តែខ្លាំងជាងមុនទៀត។ ឧទាហរណ៍ជាក់ស្តែងថា អ្នកកំពុងតែបើកហាងកាហ្វេថ្មីថ្មោង ពោលពុំសូមមានអ្នកស្គាល់ឡើយ ដូច្នេះដើម្បីឱ្យមានអ្នកស្គាល់អ្នកត្រូវបង្ហាញ ឬបង្រៀនពីរបៀបនៃការឆុង ការជ្រើសរើសគ្រប់កាហ្វេ និងរបៀបជ្រើសរើសម៉ាស៊ីនជាដើម។
ការធ្វើបែបនេះ Tik Tok និងជម្រុញ Content របស់អ្នកទៅអ្នកដែលតាមដានវេទិការនេះ ហើយនៅពេលដែលអ្នកបង្ហាញពីជំនាញរបស់អ្នកជារៀងរាល់ថ្ងៃនោះ មិនយូរទេអ្នកនឹងហ្វេនជាពុំខានឡើយ។
២. ប្រើត្រេនពេញនិយម
- Trending sounds (សំឡេងកំពុងពេញនិយម)៖ ដូចជាមួយនិង hashtags ដែរប្រសិនបើអ្នកប្រើបទចម្រៀងដែលកំពុងពេញនិយម ឬបែបផែនសំឡេង TikTok នឹងបង្ហាញវីដេអូរបស់អ្នកទៅកាន់អ្នកផ្សេងទៀតដែលបានមើល ឬចូលចិត្តវីដេអូដែលមានសំឡេងដូចគ្នានៅក្នុងនោះ។
- ផ្តោតលើគុណភាព៖ អ្នកគួររកទីតាំងឱ្យបានត្រឹមត្រូវដូចជា ពន្លឺល្អ សំឡេងដែលមានគុណភាពល្អបំផុតដែលអាចធ្វើទៅបាន។ ដូចលោកអ្នកដែលធ្លាប់មើល ឬលេងប្រព័ន្ធសង្គមនេះបានដឹងរួចមកហើយថា បើការផុសលឺសំឡេងតិច រូបមើលមិនយល់ ច្បាស់គេនឹងអូសរំលងវីឌីអូរបស់អ្នក។
- # Hashtags (សញ្ញាទ្រង់ជ្រូក)៖ Hashtags គឺជាផ្នែកសំខាន់មួយនៃ TikTok វាជួយអ្នកប្រើប្រាស់របស់ខ្លួនស្វែងរកមាតិកាថ្មី។ ប្រសិនបើនរណាម្នាក់មើលវីដេអូដែលមាន hashtag ដូចគ្នាដែលអ្នកបានប្រើ នោះមានឱកាសល្អដែលពួកគេនឹងឃើញវីដេអូរបស់អ្នកនៅពេលក្រោយផងដែរ។ ហើយជាក់ស្តែង រួមទាំង #FYP និង #ForYouPage អាចជួយឱ្យវីដេអូរបស់អ្នកបញ្ចប់នៅលើផ្ទាំងព័ត៌មាន។