លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានប្រកាសពីការអភិវឌ្ឍទីក្រុងរណបថ្មី នៅជិតតំបន់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ក្រោមប្រធានបទ «បេះដូងរាជធានី» ដែលរៀបចំឡើងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងក្រុមហ៊ុន OCIC លោកអ្នកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រុមហ៊ុន OCIC មានគម្រោងអភិវឌ្ឍទីក្រុងរណបថ្មីមួយទៀត នៅជាប់តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ យើងដាក់ឈ្មោះថា TIA City លើដីសរុបប្រមាណ ៣ ៥៥៨ ហិកតា ដែលបច្ចុប្បន្ន កំពុងដំណើរការអភិវឌ្ឍយ៉ាងសកម្ម។ ដោយផ្តោតលើការងារសំខាន់ៗដូចតទៅ៖
ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាងសង់ផ្លូវខ្វែងខ្វាត់មានទទឹងចាប់ពី ១២ ម៉ែត្រ ទៅដល់ ៦០ ម៉ែត្រ និងមានរៀបចំសួនច្បារប្រវែងជាង ៤ គីឡូម៉ែត្រ ទទឹង ៦០ ម៉ែត្រ។
ទី២៖ ការអភិវឌ្ឍទីក្រុងចម្រុះមុខងារ សាងសង់ជាតំបន់ពាណិជ្ជកម្ម លំនៅឋាន អគាររដ្ឋបាល ឧទ្យានវប្បធម៌ និងសណ្ឋាគារ។
ទី៣៖ ការស្តារ និងអភិវឌ្ឍបឹងជើងលូង ស្តារបឹងទំហំ ៧៩៨ ហិកតា ដើម្បីស្តុកទឹក និងសក្ដានុពលការដឹកជញ្ជូនតាមផ្លូវទឹក។
៤. ការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារ ចូលរួមជាមួយរាជរដ្ឋាភិបាល បានដោយអភិវឌ្ឍព្រែកជីកប្រវែង ១០ គីឡូ តជាប់ពីបឹងជើងលូងទៅដល់ព្រែកជីកហ្វូណនដែលនឹងចាប់ផ្តើមនៅអនាគត។
ទី៥៖ ការអភិវឌ្ឍទេសចរណ៍ និងតំបន់កម្សាន្ត បង្កើតភូមិឋានលំនៅលំហែមាត់ទឹក ឧទ្យានកម្សាន្ត មជ្ឈមណ្ឌលលំហែកាយ មជ្ឈមណ្ឌលកីឡា និងតំបន់អេកូទេសចរណ៍។
ទី៦៖ ការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបច្ចេកវិទ្យា បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មបច្ចេកវិទ្យាទំនើប និងឧទ្យានឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា បច្ចុប្បន្ច TIA City នេះបាននិងកំពុងសាងសង់គម្រោងជាច្រើនដូចជាលំនៅឋាន អគារពាណិជ្ជកម្ម ទីតាំងជួល និងដីខ្នាតធំជាដើម។ ជាក់ស្ដែង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ TIA City បានប្រារព្ភពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការនូវគម្រោងវីឡាភ្លោះអាជីវកម្ម (𝐓𝐰𝐢𝐧 Business 𝐕𝐢𝐥𝐥𝐚) និងផ្ទះអាជីវកម្មទំនើប (𝐒𝐡𝐨𝐩𝐡𝐨𝐮𝐬𝐞) លើគម្រោងផ្ទៃដី ១០០ ហិកតាផងដែរ។ សម្រាប់អតិថិជនដែលដែលចាប់អារម្មណ៍គម្រោងថ្មីនេះ សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ ឬទាក់ទងមកសហការីផ្នែកលក់តាមរយៈលេខទូរស័ព្ទ និងតេឡេក្រោមដូចខាងក្រោម៖
011 888 501– https://t.me/Kim_Piseth_TIA_CITY
011 888 502– https://t.me/Chichhorn_TIACITY
087 888 512– https://t.me/Suma_sales_TIACITY
087 888 501– https://t.me/Buta_TIA_CITY
097 497 4364-https://t.me/Sophea_TIACITY ៕



