លោក Ryan Hogue គឺជាអតីតអ្នកភិវឌ្ឍនវេបសាយជាន់ខ្ពស់ឲ្យអង្គការមិនរកប្រាក់ចំណេញមួយឈ្មោះថា CharityEngine និងជាសាស្រ្តាចារ្យផ្នែកអភិវឌ្ឍនវេបសាយនៅសាកលវិទ្យា George Mason University នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិករកចំណូលបាន១១៧,០០០ដុល្លារក្នុងមួយឆ្នាំ។
បច្ចុប្បន្នលោក Ryan Hogue បានឈប់ពីការងារនៅ CharityEngine និងសាកលវិទ្យាល័យ George Mason ហើយបង្កើតមុខរបររកស៊ីដោយខ្លួនឯងដែលអាចចំណូលបានជាង១១ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ដែលជាចំណូលអកម្ម( Passive income)។
ខាងក្រោមនេះគឺជាសំណួរ៣សំខាន់ៗដែលលោកសួរមកកាន់ខ្លួនឯងដែលធ្វើឲ្យគាត់មានទំនុកចិត្តក្នុងការឈប់ពីការងារមករកស៊ីខ្លួនឯង។
១. តើមុខរបររបស់អ្នកអាចរកចំណូលបានច្រើនប្រភពទេ?
២. តើមុខរបររបស់អ្នកអាចរកចំណូលក្នុងមួយថ្ងៃបានច្រើនជាងការងារពេញម៉ោងឬទេ?
៣. តើការងារពេញម៉ោងរបស់អ្នករារំាងមិនឲ្យមុខរបរអ្នករីកចម្រើនឬទេ?
លើសពីនេះលោកក៏បានចែករំលែកថា “ អ្នកគួរបន្តធ្វើការងារពេញម៉ោងរហូតអ្នកមានអារម្មណ៍ថាការងារពេញម៉ោងរបស់អ្នកគឺជាកត្តាមួយរារាំងអ្នកមិនឲ្យមុខរបរដែលអ្នកបម្រុងនោះកាន់តែរីកចម្រើន។
យ៉ាងណាមិញសំណួរសំខាន់មួយដែលអ្នកគួរសួរខ្លួនឯងមុននឹងឈប់ពីកាងារពេញម៉ោងទៅរកស៊ីខ្លួនឯងនោះគឺ” តើអ្នកមានលុយគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯងនៅពេលដែលមុខរបររបស់អ្នកមិនទាន់អាចរកចំណូលចេញជាផ្លែផ្កាឬទេ? ត្រង់នេះមានន័យថាអ្នកគួរមានប្រាក់សន្សំសម្រាប់បម្រុងទុកការពារព្រោះពេលចេញរកស៊ីអាចជួបបញ្ហាមួយចំនួនដូចជាត្រូវការពេលយូរទម្រាំអាចរកចំណូលនិងចំណេញ អ្នកអាចមានលុយសម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕