ដើម្បបំពេញតម្រូវការរបស់អតិថិជន ជាពិសេសអ្នកដែលមិនចង់ចំណាយលុយច្រើនលើការទិញរថយន្ដ ក្រុមហ៊ុនរថយន្ដមួយចំនួនបានធ្វើការផលិតនូវរថយន្ដថ្មីរបស់ខ្លួនដែលមានតម្លៃទាប ដាក់លក់នៅលើទីផ្សារ។ ក្នុងនោះដែរសម្រាប់លោកអ្នកដែលមានថវិកាត្រឹមជាង ១ ម៉ឺនដុល្លារ ចង់ទិញរថយន្ដប៉ុន្ដែមិនចង់ទិញរថយន្ដមួយទឹក ហើយចង់បានរថយន្ដថ្មីបកកេសអាចក្រឡេកមើលរថយន្ដ ៣ ម៉ូដែលនេះបាន។
១. រថយន្ដ Kia Picanto S
រថយន្ត Kia Picanto S គឺជាប្រភេទរថយន្តតូច (Hatchback) ដែលពេញនិយមបំផុតសម្រាប់ការបើកបរក្នុងក្រុង។ ចំណុចពិសេសៗដែលធ្វើឱ្យរថយន្តនេះលេចធ្លោមានដូចជា៖ ប្រើម៉ាស៊ីនទំហំ ១.២ លីត្រ (4-cylinder) ដែលផ្តល់កម្លាំងបានល្មមសម្រាប់ការប្រើប្រាស់ក្នុងក្រុង និងផ្លូវឆ្ងាយខ្លះៗ។ ហើយវាជារថយន្តដែល សន្សំសំចៃសាំងបំផុត ដោយជាមធ្យមវាស៊ីត្រឹមតែ ៥ ទៅ ៦ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ (អាស្រ័យលើការបើកបរ)។

ក្នុងនោះវាមានបំពាក់នៅអេក្រង់ Touchscreen ទំហំ ៨ អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ដោយឥតខ្សែ (Wireless)។ ព្រមទាំងអេក្រង់ឌីជីថលទំហំ ៤.២ អ៊ីញ (Digital Instrument Cluster) បង្ហាញព័ត៌មានបើកបរបានច្បាស់ និងទាន់សម័យ។ តាមការបញ្ជាក់ពីក្រុមហ៊ុន Kia Camboia រថយន្តថ្មី Picanto S តម្លៃពេញតែ ១៥ ៩៩៩ ដុល្លារ (កក់មុនប៉ុណ្ណោះ)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 095 999 191។
២. រថយន្ដ BYD Seal 5
រថយន្ត BYD Seal 5 គឺជាប្រភេទរថយន្ត Sedan ប្រើបច្ចេកវិទ្យា Plug-in Hybrid (DM-i) ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារវាមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងការសន្សំសំចៃខ្ពស់។ ចំណុចខ្លាំងបំផុតរបស់ Seal 5 គឺប្រព័ន្ធ DM-i (Dual Mode Intelligent) ដែលផ្ដោតសំខាន់លើការប្រើប្រាស់អគ្គិសនីជាចម្បង និងម៉ាស៊ីនសាំងជាបន្ទាប់បន្សំ។
ជាក់ស្ដែង វាស៊ីសាំងតិចបំផុត ពោលគឺត្រឹម ២.៩៣ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ នៅពេលសាកថ្មពេញ និងចាក់សាំងពេញ Seal 5 អាចបើកបរបានចម្ងាយសរុបរហូតដល់ទៅជាង ១,០០០ គីឡូម៉ែត្រ។ ចំពោះការបើកបរដោយអគ្គិសនីសុទ្ធ (EV Mode): អាចរត់បានចម្ងាយពី ៥០ គីឡូម៉ែត្រ ដល់ ១២០ គីឡូម៉ែត្រ (តាមស្ដង់ដារ NEDC) ដោយមិនប្រើសាំងសោះ។

តាមការបញ្ជាក់ពីក្រុមហ៊ុន BYD Cambodia រថយន្ដ 𝐁𝐘𝐃 𝐒𝐞𝐚𝐥 5 តម្លៃត្រឹមតែ ១៩ ៩០០ ដុល្លារ ហើយមានការធានារហូតដល់ ៨ ឆ្នាំ ឬចម្ងាយ ១៦ ម៉ឺគីឡូម៉ែត្រ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 017 555 924។
៣. រថយន្តអគ្គិសនី Bingo S
រថយន្តអគ្គិសនី Bingo S គឺជាប្រភេទរថយន្ត SUV ខ្នាតតូចដែលត្រូវបានផលិតដោយក្រុមហ៊ុន Wuling ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងដើរដោយថាមពលអគ្ដិសនីសុទ្ធ ១០០ ភាគរយ។ ដោយក្នុងនោះតួរថយន្ដមានបណ្ដោយ ៤.២៦៥ ម៉ែត្រ ទទឹង ១.៧៨៥ ម៉ែត្រ និកម្ពស់ ១.៦ ម៉ែត្រ ខណៈគម្លាតកង២.៦១០ម៉ែត្រ។ មានបំពាក់នូវកាមេរ៉ា 540° មើលជុំវិញរថយន្ត ថ្មរថយន្តមានទំហំ 41.9 kWh ពោងសុវត្ថិភាពចំនួន ៤ គ្រាប់ស្តង់ដា បច្ចេកវិទ្យាអាគុយដ៏ទំនើក ស្តង់ដាគុណភាព PPB។

តាមការបញ្ជាក់ពីក្រុមហ៊ុន Wuling EV Cambodia រថយន្ដដ៏ស្រស់ស្អាតនេះត្រូវបានដាក់លក់ក្នុងតម្លៃ តម្លៃចាប់ ១៥ ៨០០ ដុល្លារទៅដល់ ១៧ ៨០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 𝟬𝟭𝟬 𝟴𝟯 𝟱𝟬 𝟱𝟬| 𝟬𝟲𝟴 𝟴𝟯 𝟱𝟬 𝟱𝟬 ឬទៅកាន់ Showroom របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ6A ព្រែកលៀប ជ្រោយចង្វារ រាជធានីភ្នំពេញ៕


