មួយរយៈចុងក្រោយនេះ ព័ត៌មានពាក់ព័ន្ធនឹងការទាញយកទិន្នន័យសំខាន់ៗ ដើម្បីចូលទៅគ្រប់គ្រងផេក គឺមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងនោះដែរ វាបានបង្កជាផលប៉ះពាល់ផ្សេងៗ ដល់អ្នករកស៊ីតាមអនឡាញ ស្ថាប័នរដ្ឋ និងផេកឯកជនមួយចំនួនផងដែរ។
ដើម្បីដោះស្រ័យបញ្ហាខាងលើនេះបាន Facebook ក៏បានប្រាប់ពីមូលហេតុក៏ដូចជាល្បិចការពារមួយចំនួនផងដែរ។ ជាក់ស្តែងបញ្ហាដែលកើតឡើងកន្លងគឺគេហៅថា Phishing ដែលមានន័យថាជាការបោកបញ្ឆោ.តតាមរយៈការផ្ញើសារបង្កប់មេរោគ ឬលីងដែលអាចទាញយកព័ត៌មានសំខាន់ៗរបស់យើងជាដើម។
ដូច្នេះដើម្បីការពីបញ្ហាទាំងអស់នេះ Facebook បានប្រាប់រឿង៣ដែលអ្នកមិនគួរធ្វើដាច់ខាត៖
១. ប្រើលេខសម្ងាត់រឹងមាំ
របៀបបង្កើតលេខសម្ងាត់ដែលរឹងមាំ៖ ដើម្បីអាចបង្កើតលេខសម្ងាត់ដែលរឹងមានបាន អ្នកត្រូវច្បាស់ថា លេខសង្ងាត់របស់អ្នកបានលាយបញ្ចូល អក្សរឡាតាំងធំ តូច ចំនួនលេខ និងនិមិត្តសញ្ញា ហើយត្រូវជៀសវាងការប្រើព័ត៌មានផ្ទាល់ខ្លួនដូចជា ថ្ងៃកំណើត ឬឈ្មោះ ព្រោះវាអាចធ្វើឱ្យអ្នកដទៃអាចទាយដឹងបានងាយ។
បើកការផ្ទៀងផ្ទាត់ two-factor (2FA)៖ ការបើកការផ្ទៀងផ្ទាត់ two-factor នៅក្នុងហ្វេសប៊ុករបស់អ្នក វាអាចជួយការពារនៅពេលនរណាម្នាក់ព្យាយាម logging in ចូលករណីរបស់អ្នក ដោយក្រុមហ៊ុនហ្វេសប៊ុកនឹងធ្វើការផ្ងើរសារទៅកាន់លេខទូរសព្ទរបស់ផ្ទាល់ៗតែម្តង Text message (SMS) ដើម្បីបញ្ជាក់ថា អ្នកជាម្ចាស់ពិត ឬក៏អត់។
២. ស្គាល់ច្បាស់នៅគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក
- fb.com
- facebook.com
- facebookmail.com
ដូច្នេះខាងលើនេះគឺជាគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក ដែលមានន័យថា រាល់ការផ្ញើសារជូនដំណឹងផ្សេងៗគឺចេញពីគេហទំព័រទាំង៣ខាងលើ ហើយហ្វេសប៊ុក បានប្រាប់ថាប្រសិនបើមានគេហទំព័រផ្សេងដែលផ្ញើសារមកកាន់អ្នកហើយអះអាងថាជាភ្នាក់ងាររបស់ ហ្វេសប៊ុក សូមអ្នកកុំចុចលើសារក៏ដូចជាលីងទាំងអស់នោះអី។
៣. កុំឆ្លើយតបសារទាំងអស់នេះ
- សុំលេខកូដហ្វេសប៊ុករបស់អ្នក
- សុំលេខសម្ងាត់ផ្សេងៗ
- ព័ត៌មានអំពីកាតធនាគាររបស់អ្នក
ក្នុងចំណុចចុងក្រោយនេះមានន័ថា ប្រសិនបើមាននរណាម្នាក់ផ្ញើសារមកដោយគេត្រូវការលេខសម្ងាត់ឬព័ត៌មានផ្សេងៗពីយើង នោះយើងមិនគួរតបក៏ដូចជាផ្តល់ព័ត៌មានណាមួយទៅវិញនោះទេ។
កុំជឿលើសារទាំងអស់នេះ
- ត្រូវការលុយ
- ឲ្យរង្វាន់ឬកាដូរផ្សងៗ
- គម្រាមលុបឬហាមឃាត់គណនីរបស់អ្នកលែងឲ្យប្រើប្រាស់
ក្នុងចំណុចនេះមានន័យថា ប្រសិនបើអ្នកណាផ្ញើសារមកកាន់អ្នកក្នុងទម្រង់ដូចជាការលុយចាំបាច់ ឬផ្ញើសារមកកាន់យើងក្នុងរូបភាពជាការផ្តល់រង្វាន់ឬយើងឈ្នះរង្វាន់អ្វីមួយ និងការផ្ញើសារមកកាន់យើងដោយប្រាប់ថា គណនីរបស់យើងត្រូវបានលុប ឬហាមឃាត់ជាដើម សូមកុំជឿឬកុំចុចលើលីងទាំងអស់នោះឲ្យសោះព្រោះវាអាចបង្កប់លីងមេរោគ។
សរុបមក៣ចំណុចខាងលើគឺសុទ្ធសឹងតែជាវិធីសាស្រ្តដែលពួកហ៊េក តែងប្រើប្រើប្រាស់ដើម្បីស្ទូចយកព័ត៌មានសំខាន់ៗរបស់អ្នករួចធ្វើការវាយប្រហាទៅលើគណនីរបស់អ្នកតែម្តង។ ហើយក្រៅពីនេះគឺនៅមានវិធីសាស្រ្តការពារជាច្រើនទៀតដូចជាការដាក់ 2FA ឬការសម្គាល់អត្តសញ្ញាណជាដើម៕