អតិថិជនមិនមែនសុខៗ មករកអ្នកនោះទេ លុះត្រាអ្នកមានចំណុចពិសេសត្រង់ចំណុចណាមួយហើយទើបគេមករកអ្នកយ៉ាងបែបនេះ។ ខាងក្រោមនេះគឺជាគន្លឹះបីយ៉ាង មិនថាអ្នកទៅដល់ទីណាមានអ្នកតាមទិញដល់ទីនោះ ដោយអ្នកគ្រាន់តែសាកល្បងអនុវត្តតាមរបៀប ក៏ដូចជាវិធីសាស្រ្តសំខាន់ៗ៣នេះ ៖
១.ផ្តល់ដំណោះស្រាយដ៏ល្អ
ដើម្បីលក់ដាច់ មិនគួរអួតពីផលិតផលដែលអ្នកលក់នោះទេ”។ ក្នុងនាមជាអ្នកលក់ អ្នកត្រូវបង្កើតភាពជឿជាក់លើខ្លួនឯងដោយការខិតខំស្វែងរកដំណោះស្រាយសម្រាប់អតិថិជនរបស់អ្នក នោះមានន័យថាការផ្លាស់ប្តូរពីអួតអំពីផលិតផលទៅជាដំណោះស្រាយបញ្ហាជូនអតិថិជនវិញ ហើយនៅពេលដែលយើងអាចដោះស្រាយបញ្ហាជូនពួកគាត់បាន នោះគាត់និងសប្បាយចិត្ត ហើយជួនផ្សាព្វផ្សាយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគាត់បន្តទៀត។
២. ត្រូវធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពិសេសជាងគេ
ស្នាមញញឹមប្រៀបបានដូចជាវត្ថុទិព្វម្យ៉ាងអាប្តូមនុស្សម្នាក់ពីមុខស្រពោន ប្តូទៅស្រស់បោះ ហើយក៏ជាថ្នាំទិព្វយ៉ាងដែលអ្នកលក់អាចព្យាបាលនៅអារម្មណ៍តានតឹងរបស់ភ្ញៀវបានយ៉ាងឆាប់រហ័ស។តួយ៉ាងក្នុងនោះយើងក៏សង្កេតឃើញថា អារម្មណ៍គឺជាញាណមួយដែលមនុស្សតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភ មើលថែនិងថ្នាក់ថ្នមជាងគេបំផុត ព្រោះវាជាញាណឆាប់ប្រតិកម្ម ឆាប់អន់ចិត្ត និងឆាប់សប្បាយចិត្តជាងគេ។
ហេតុផលទាំងនេះហើយ អ្នកត្រូវតែចេះប្រើស្នាមញញឹម ដើម្បីលួងលោម យកចិត្តទុកដាក់ បម្រើ និងផ្គាប់ចិត្តពួកគាត់តាមដែលអ្នកអាចធ្វើបាន ដោយបង្ហាញការយោគយល់ ស្នាមញញឹម និងមិត្តភាព ដាក់ពួកគាត់គ្រប់ពេលពួកគាត់ចេញចូលទៅក្នុងហាងរបស់អ្នក។
៣. ការផ្តល់នៅទំនុកចិត្ត
ជាការពិតណាស់ក្នុងការលក់ដំបូងភ្ញៀវអាចនឹងមើលយើង ប៉ុន្តែមិនអាចទិញពីយើងទេ ចម្លើយនោះព្រោះតែគាត់ខ្វះទំនុកចិត្ត ដូច្នេះហើយទើបអ្នកស្រី រតនា បានបន្ថែមទៀតថា គាត់ត្រូវព្យាយាមធ្វើយ៉ាង ឱ្យភ្ញៀវជឿលើគាត់ ដោយអ្នកស្រីនិយាយតែពាក្យពិត ល្អថាល្អ ស្អាតថាស្អាត ហើយបើភ្ញៀវយកទៅមិនដូចអ្វីដែលអ្នកនិយាយ អ្នកស្រី នឹងធ្វើការដូរអីវ៉ាន់ផ្សេងឱ្យវិញ ឬក៏ផ្តល់នៅសំណងជូនវិញ រហូតដល់អ្នកដែលធ្លាប់ទិញហើយ ស្រលាញ់ពេញចិត្ត និងប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយទៀត ដូចពាក្យមួយឃ្លាថា ក្អែកមួយ ក្អែក១០០ដូច្នេះដែរ។
មួយវិញទៀត ក្នុងនាមជាអ្នកលក់អស្ចារ្យម្នាក់ អ្នកត្រូវតែផ្ដល់នូវពត៌មានឲ្យបានលម្អិត និយាយបកស្រាយឲ្យបានក្បោះក្បាយពាក់ព័ន្ធនឹងផលិតផលនោះទៅកាន់ពួកគេឲ្យបានយល់ជាក់ច្បាស់ទើបប្រសើរ(តែមិនត្រូវនិយាយច្រើនហួសពេកនោះទេ វាអាចធ្វើឲ្យអតិថិជនឆាប់ធុញនឹងអ្នក)៕