ដាច់តែដំបូង! នេះជាហេតុផល៣សំខាន់ៗទោះអ្នកមានផលិតផលល្អប៉ុនណាក៏ឈរជើងមិនបានយូរដែរ
THATSORNA NOVMARCH 28 2024134 views

ជាទូទៅ ពេលចេញរកស៊ី មានម្ចាស់អាជីវកម្មជាច្រើន តែងតែងឿងឆ្ងល់ថា ផលិតផលខ្លួនល្អហើយ តែហេតុអ្វីលក់មិនដាច់ ខណៈអ្នកខ្លះទៀតឆ្ងល់ថា បើទោះជាដាច់ក៏ដាច់តែមួយឆាវៗដែរ​។ ទាក់ទងទៅនឹងបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកហេតុផលបីយ៉ាងដែលធ្វើអោយម្ចាស់អាជីវកម្មលក់ដាច់តែដំបូងៗ បន្ទាប់មកក៏ផ្តើមស្ងាត់ទៅវិញ។ ទាំងនេះ​រួម​មាន៖

១. ខំបានតែមួយឆាវ៖ ជាការពិតណាស់ ម្ចាស់អាជីវកម្មភាគច្រើនតែងតែរំភើប និងព្យាយាមតែពីដំបូង ហើយពេលប្រឈមមុខនឹងបញ្ហាច្រើន ក៏ចាប់ផ្តើមធុញថប់ ហត់នឿយ ហើយចង់បោះបង់។ ហើយហេតុផលទាំងនេះហើយ ដែលជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មអាចទទួលលទ្ធផលល្អៗ (លក់ដាច់) បានត្រឹមតែមួយឆាវដូចគ្នា។

ឡប់មកវិញដើម្បីការពារបងប្អូនពីការលក់ដាច់តែពីដំបូងៗ វាទាមទាឱ្យបងប្អូនគ្រប់រូប ត្រូវមានស្មារតីរឹងមាំ ហើយរក្សាទឹកចិត្តខំប្រឹងប្រែងរហូតកំុបោះបង់ នោះលទ្ធផលល្អក៏មិនបោះបង់បងប្អូនចោលដូចគ្នា។​

២. ស្ទាយលក់ហួសដឺឡេ​៖ ក្នុងយុគសម័យជឿនលឿននេះ មនុស្សចូលចិត្តរបស់ថ្មីប្លែកៗ និងមានកន្លែងថតរូបស្អាតៗ​ ដូច្នេះអ្នករកស៊ីក៏ត្រូវតម្រូវតាមចិត្តភ្ញៀវដូចគ្នា ពោលគឺអាប់ឌែតហាងរបស់ខ្លួនជាប្រចាំ ដើម្បីកំុឱ្យអតិថិជនមានអារម្មណ៍ស៉ាំ មកម្តងណាក៏គ្មានអ្វីថ្មី នោះយូរៗទៅអាជីវកម្មរបស់អ្នកដួលបាសជើងជាពំុខានឡើយ។

៣. មិនស្រលាញ់​៖ មិន​ថា​អ្នក​កំពុង​ធ្វើ​អ្វី​ទេ បើ​អ្នក​មិន​ស្រឡាញ់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ហត់នឿយជាពុំខាន។ ដូច្នេះហើយដើម្បីឱ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលវែង អ្នកជំនួញត្រូវតែវិនិយោគលើកម្លាំងពលកម្មដោយក្តីស្រឡាញ់ ដោយការដាក់ថាមពលរបស់អ្នកទៅក្នុងអាជីវកម្ម ដែលជាកម្លាំងអស្ចារ្យមួយអាចជួយយើងឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ទោះបីជាពេលខ្លះយើងមានអារម្មណ៍ហត់នឿយក៏ដោយ ប៉ុន្តែក៏​មិន​បោះបង់​ការ​ព្យាយាម ដោយរកវិធី​ធ្វើ​យ៉ាងណាឱ្យ​ផលិតផល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​ការ​គាំទ្រ​។​

មួយវិញទៀតសោត អ្នកត្រូវដឹងថា សហគ្រិនជោគជ័យគ្រប់រូប ផ្តើមចេញពីគំនិតអាជីវកម្ម ដែលកើតចេញពីសេចក្តីស្រលាញ់  ព្រោះការធ្វើអ្វីដែលជាក្តីស្រលាញ់ គឺមិនងាយបោះបង់ មិនថាជួបបញ្ហាអ្វីក៏ដោយ យើង​នៅតែ​ព្យាយាម​ជំនះ​វា ហើយ​រក​វិធី​ដោះស្រាយ​វារហូត ដោយមិនរាថយឡើយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia