ជិតដាច់ឆ្នាំតែសេដ្ឋកិច្ចនៅតែធ្លាក់ចុះ អ្នកជំនាញបង្ហើបរឿង៣អ្នកគួរធ្វើ បើមិនចង់ធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ
Toeuy HongNOVEMBER 17 2023138 views

បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ ពោលគឺសេដ្ឋកិច្ចមានកំណើនយឺតដោយសារតែបញ្ហាអតិផរណាដែលកើតចេញពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដូច្នេះហើយធ្វើការរកស៊ី ការរកចំណូលកាន់តែពិបាកជាងមុន។ នៅក្នុងស្ថានភាពបែបនេះ បើអ្នកចេះចាត់ចែងលុយកាក់ទេនោះ អ្នកអាចនឹងធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុក្នុងការរស់នៅ។

 

ទាក់ទងនឹងវិបត្តិហិរញវត្ថុ លោក Peter Boolkah គ្រូបង្វឹកផ្នែកអាជីវកម្ម បានបង្ហាញពីរឿងមួយចំនួនដែលអ្នកគួរធ្វើអំឡុងពេលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ដើម្បីការពារកុំឲ្យជួបញ្ហាក្នុងការរស់នៅ ជាពិសេសបញ្ហាលុយកាក់តែម្ដងនេះ។

១. កសាងកញ្ចប់លុយការពារគ្រាអាសន្ន

មានឃ្លាមួយពោលថា”​ការពារប្រសើរជាងព្យាបាល” ហើយបើយើងនិយាយពីការត្រៀមខ្លួនលើផ្នែកហិរញ្ញ វត្ថុវិញ រឿងសំខាន់បំផុតទីមួយអ្នកគួរធ្វើគឺកសាងកញ្ចប់លុយពេលមានអាសន្ន។ កញ្ចប់លុយពេលមានអាសន្នគឺជាកញ្ចប់លុយដែលអ្នកទុកប្រើការក្នុងពេលមានអាសន្នដូចជា ឈឺថ្កាត់ ការបង់បាត់ចំណូល និងបាត់បង់ការងារដើម។ អ្នកជំនាញហិរញ្ញវត្ថុជាច្រើនបានណែនាំថា អ្នកគួរមានកញ្ចប់លុយពេលមានអាសន្នពី៣ទៅ៦សម្រាប់ចំណាយក្នុងការរស់នៅ។ ឧទាហរណ៍បើអ្នកចំណាយក្នុងការរស់នៅមួយខែ១ពាន់ដុល្លារ អ្នកគួរមានលុយបម្រុងពេលមានអាសន្នពី៣ពាន់ទៅ៦ពាន់ដុល្លារ។

. ការពារការរកចំណូលរបស់អ្នក

 

នៅកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ទ្រព្យសំខាន់បំផុតរបស់អ្នកគឺប្រភពចំណូល។ ដូច្នេះអ្នកត្រូវការពារវាកុំឲ្យបាត់បង់។ ត្រង់នេះមានរឿងមួយចំនួន អ្នកគួរដាក់ចិត្តទុកដាក់ធ្វើដើម្បីការពារការរកចំណូលរបស់កុំឲ្យបង់បង់ចំណូល ដូចជារកលុយបានដកមួយផ្នែកមកសន្សំទុកការពារពេលមានអាសន្នដូចបានរៀបរាប់នៅចំណុចខាងលើ។

លើសពីនេះ អ្នកត្រូវចេះរៀបចំផែនការចំណាយនិងចាត់ចែងលុយឲ្យមានប្រសិទ្ធភាពដើម្បីការពារកុំឲ្យធ្លាក់ក្នុងបញ្ហាបំណុល។ លើសពីនេះទៅទៀត អ្នកអាចវិនិយោគលើខ្លួនឯងតាមរយៈរៀនជំនាញថ្មីៗដើម្បីបង្កើតចំណូលបន្ថែមជាពិសេសគឺការពារអ្នកកុំឲ្យអត់ការងារធ្វើពោលគឺកាលណាអ្នកមានជំនាញកាន់តែឱកាសទទួលបានការងារធ្វើក៏កាន់តែច្រើន។

. បង្កើនការសន្សំ

វាពិតជាសំខាន់ណាស់ក្នុងការសន្សំលុយអំឡុងពេលដែលសេដ្ឋកិច្ចយ៉ាប់យឺន។ យ៉ាងណាមិញដើម្បីអាចសន្សំបាន ដំបូងដៃអ្នកត្រូវធ្វើផែនការចំណាយតាមរយៈតាមដានការចំណាយ។ លើសពីនេះអ្នកអាចកាត់បន្ថយចំណាយឬកាត់ផ្ដាច់ចំណាយណាដែលមិនចាំបាច់នោះអ្នកនឹងបង្កើនការសន្សំបានច្រើន។

. បង់បំណុលដែលមានការប្រាក់ខ្ពស់

 បើអ្នកកំពុងស្ពាយបំណុលជាប់ខ្លួន អ្នកអាចចាប់ផ្ដើមដោះបំណុល​ដែលមានការប្រាក់ខ្ពស់តាមដែលអាចធ្វើបាន។ ការជាប់បំណុលដែលមានការប្រាក់ខ្ពស់គឺជាបន្ទុកដ៏ធ្ងន់មួយអំឡុងពេលសេដ្ឋកិច្ចដាំក្បាលចុះ ដូច្នេះអ្នកអាចព្យាយាមដោះតាមដែលអាចធ្វើបាន នោះអ្នកនឹងកាន់តែស្រាលខ្លួនហើយអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបាន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia