ការប្រើប្រាស់លុយក្នុងការវិនិយោគលើរបស់ដែលអាចផ្ដល់ជាចំណូលជាប្រចាំពិតជាសំខាន់ព្រោះវាជួយឲ្យលុយរបស់អ្នកកាន់តែកើន ហើយអ្នកមានលំហូរសាច់ប្រាក់ជាប្រចាំសម្រាប់យកមកផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅទៅតាមតម្រូវការ។
ទាក់ទងនឹងលំហូរសាច់ប្រាក់នេះដែរ ខាងក្រោមនេះគឺជារបស់អ្នកដែលគួរយកលុយទៅវិនិយោគ បើចង់ឲ្យលុយអ្នកកើនឡើងហើយ ហើយអ្នកមានចរន្តសាច់ប្រាក់សម្រាប់ចំណាយក្នុងការរស់នៅនិងវិនិយោគបង្កើនទ្រព្យជាលំដាប់។
១. ដាក់លុយនៅធនាគារ
ការយកលុយដាក់ធនាគារក៏អាចចាត់ទុកថាជាការវិនិយោគដែរព្រោះអ្នកបានចំណូលពីការប្រាក់សន្សំនៅក្នុងធនាគារ។ នៅក្នុងឆ្នាំ២០២៦នេះ ធនាគារក្នុងស្រុកយើងភាគច្រើនផ្ដល់ការប្រាក់សន្សំជាមធ្យមចន្លោះពី៤ទៅ៦%ក្នុងមួយឆ្នាំ។ ចំពោះការប្រាក់ដែលអ្នកទទួលបានអាចទទួលបានប្រចាំខែ ប្រចាំត្រីមាសឬប្រចាំឆ្នាំជាដើម
២. វិនិយោគអចលនទ្រព្យដាក់ជួល
បើអ្នកចង់មានទ្រព្យដែលអាចបង្កើតជាលំហូរសាច់ប្រាក់ អ្នកគួរវិនិយោគលើអចទ្រព្យដែលអាចដាក់ជួលបានព្រោះការដាក់ជួលអចលនទ្រព្យគឺជាប្រភពចំណូលអកម្មរយៈពេលវែង។ ឧទាហរណ៍ អ្នកអាចវិនិយោគលើខុនដូ ផ្ទះជួល អគារពាណិជ្ជកម្ម ឬដីជួលជាដើម។
៥. វិនិយោគលលើផ្សារហ៊ុន
មិនថាអ្នកមានលុយតិចប៉ុនណានោះទេក៏អ្នកអាចវិនិយោគលើផ្សារហ៊ុនខ្មែរយើងបាន។ ប្រទេសយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ហើយប្រជាជនទូទៅសុទ្ធតែអាចវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន មានដូចជា ធនាគារ អេស៊ីលីដា ក្រុមហ៊ុន សែលកាត រដ្ឋករទឹកស្វយ័យក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនធំៗជាច្រើនទៀត។
ចំពោះដើមទុនក្នុងការវិនិយោគមិនចោទជាបញ្ហានោះទេសម្រាប់ពលរដ្ឋយើង ព្រោះអ្នកចំណូលទាបក៏អាចវិនិយោគបានដែរ។ អ្នកអាចចាប់ផ្ដើមវិនិយោគពីដើមទុន២ម៉ឺនរៀលក៏បាន ៤ម៉ឺនរៀលក៏បានឬ ៤០ម៉ឺនរៀលក៏បានទៅតាមលទ្ធភាពរបស់អ្នក។
ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយចំណូលបានពីហ៊ុនឡើងថ្លៃ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
មួយវិញទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។ ហើយចំណូលភាគលាភនេះអ្នកបានទទួលបាន៣ខែម្ដងនិងមួយឆ្នាំម្ដង
យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong


