ស្ងាត់ៗម្ចាស់ប្រេនLVឡើងជាសេដ្ឋីលេខ១ក្នុងលោក! នេះរបស់៣ដែលគាត់ចូលចិត្តចាយលុយទិញបំផុត
Toeuy HongAPRIL 28 2023401 views

 ឆ្នាំ២០២៣គឺជាឆ្នាំដែលម្ចាស់ប្រេន LVគឺលោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុនLVMH ឡើងកូដខ្លាំងបំផុតដោយដណ្ដើមតំណែងសេដ្ឋីលេខ១ពី លោក Elon Musk ហើយតែប៉ុណ្ណោះក្រុមហ៊ុន LVMH បានក្លាយជាក្រុមហ៊ុនដំបូងក្នុងប្រវត្តិសាស្រ្តអឺរ៉ុបដែលមានតម្លៃខ្លួនជាង៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បច្ចុប្បន្នសេដ្ឋីដែលជាម្ចាស់ប្រេន LV និងDior រូបនេះមានទ្រព្យសម្បត្តិសរុបជាង២៣៩ពាន់លានដុល្លារ ហើយខាងក្រោមនេះគឺជារបស់សំខាន់ៗ៣ដែលលោកចាយលុយទិញច្រើនជាងគេបំផុត។

. កប៉ាល់ទំនើបនិងយន្តហោះឯកជន

 សេដ្ឋីមានទ្រព្យមហាសាលរូបនេះបានប្រមូលទិញរបស់ថ្លៃៗបំផុតដែលលុយអាចទិញបាន។ ជាក់ស្ដែងលោកទិញកប៉ាល់ទំនើបដែលត្រូវបានផលិតដោយក្រុមហ៊ុន Royal Van Lent និងកប៉ាល់ដែលផលិតដោយក្រុមហ៊ុនចក្រភពអង់គ្លេសកាលពី២០០៨។ ក្រៅពីកប៉ាល់ទំនើបលោកក៏មានចាយលុយយន្តហោះឯកជនម៉ាក  Dassault Falcon 7X ដែលមានតម្លៃ៤០លានដុល្លារ។

. ទិញនិងកោះឯកជន

លោកបានចាយលុយទិញកោះឯកជននៅប្រទេសBahamas ដែលមានឈ្មោះថា Indigo Island។ ក្រៅពីនេះលោកចាយលុយវិនិយោគទិញផ្ទះលំនៅឋានជាច្រើនកន្លែងរដ្ឋLos Angeles សហរដ្ឋអាមេរិកដែលមានតម្លៃជិត១០០លានដុល្លារ។ មិនតែប៉ុណ្ណោះអចលនទ្រព្យដែលអស្ចារ្យបំផុតដែលលោកទិញគឺភូមគ្រឹះនៅជាប់មាត់ទន្លេក្នុងទីក្រុង Saint-Tropez នៅក្នុងប្រទេសបារាំងដោយភូមិគ្រឹះនេះមានទាំងរោងភាពយន្ត អាំងហែលទឹកនិងកន្លែងលេងកីឡាជាដើម។

. ប្រមូលទិញស្នាដៃសិល្បះ

លោក Bernard Arnault ត្រូវបានគេស្គាល់ថាល្បីល្បាញខាងប្រមូលទិញស្នាដៃសិល្បៈជាច្រើនហើយស្នាដៃសិល្បៈដែលគាត់ប្រមូលទិញភាគច្រើនគឺជាគំនូដែលមានតម្លៃរាប់លានដុល្លារ ហើយស្នាដៃសិល្បៈទាំងនោះភាគច្រើនគឺលោកប្រមូលទិញទុកនៅគេហដ្ឋានរបស់លោកនៅទីក្រុងប៉ារីសផ្ទាល់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia