អ្នកលក់ចិត្តបុណ្យ! នេះជាឥរិយាបថរបស់អ្នកលក់ឆ្នើម៣ ឱ្យតែមានក្នុងខ្លួនមិនខ្វះភ្ញៀវចោមរោម
THATSORNA NOVJUNE 9 2024232 views

ក្នុងការរកស៊ីជួញដូរ ម្ចាស់អាជីវកម្មតែងតែមានក្តីរំពឹងចង់ទទួលបាននៅប្រាក់ចំណេញខ្ពស់ និងភ្ញៀវមែនទៅការរកស៊ីលក់ដូរបើចង់លក់ដាច់ អ្នកត្រូវចេះលក់ខ្លួន​ឯងជាមុនសិន ព្រោះថាបើអ្នកខ្លួនឯងលក់ខ្លួនឯងមិនដាច់ផង កុំរំពឹងថាអ្នកអាចទាក់ចិត្តអតិថិជនឱ្យព្រមទិញអ្នកបាននោះ។ ទាក់ទងជាមួយបញ្ហានេះថ្ងៃនេះ Business Cambodia សូមបង្ហាញក្បួនទាក់ទាញចិត្តភ្ញៀវ ៣ បើភ្ញៀវណាបានជួបហើយ ភ្ញៀវនោះនឹងត្រូវស្នេហ៍ជាក់ជាពំុខាន។ ដោយក្នុងនោះរួមមាន៖

១. កាយល្អ៖ ការតុបតែងខ្លួនពិតជាមានសារៈសំខាន់ណាស់ ព្រោះថាបើអ្នកស្លៀកសំលៀកបំពាក់មិនស្អាត ក្លឹនខ្លួនមិនល្អ កុំថាឡើយអ្នកដទៃមិនចង់នៅជិត សួម្បីតែអ្នកខ្លួនឯងក៏មិនមានទំនុកចិត្តក្នុងការចរចាដែរ។ ដូច្នេះហើយ​ ដើម្បីឱ្យអ្នកមានភាពជឿជាក់ អ្នកត្រូវរៀបចំខ្លួនឱ្យស្អាតបាទ សម្លៀកបំពាក់ស្អាតល្អ គ្មានឃ្លិនខ្លួន ឃ្លិនមាត់ល្អ ជាដើម ដែលទាំងអស់នេះហើយ ជាដើមហេតុនាំឱ្យមនុស្សទាំងពួង ចង់នៅក្បែរ ហើយបើយើងជាអ្នកលក់វិញ អតិថិជនចង់តែសួរ ចង់តែទិញ។

២. វាចាល្អ៖ ចេះរៀបចំខ្លួនគឺជារឿងល្អមួយ ប៉ុន្តែបើអ្នកប្រើពាក្យសម្តីគំរួសគំរើយ មុខមិនឱ្យក្រោយមិនមើលក៏អតិថិជនមិនមិនទ្រាំទិញអ្នកដែរ ពោលគេនឹងទៅរកកន្លែងផ្សេងដែលចេះថ្មមចិត្តគេជាពុំខានឡើយ។ ដូច្នេះហើយដើម្បីអាចទាញចិត្តភ្ញៀវបាន អ្នកត្រូវចេះបើពាក្យសម្តីទន់ភ្លន់ ស្គាល់ចាស់ ស្គាល់ក្មេង ស្គាល់ខ្ពស់ ស្គាល់ទាប ហើយចេះអត់ធ្មត់ ទោះភ្ញៀវទិញឬមិនទិញក៏មិនខឹងភ្ញៀវ។ អ្នកលក់ប្រភេទនេះ​ ភ្ញៀវណានៅក្បែរហើយ នឹងមានអារម្មណ៍កក់ក្តៅណាស់។

 

៣. ចិត្តល្អ៖ ជាការពិតណាស់ កាយល្អ វាចាល្អ ចិត្តក៏ត្រូវតែល្អស្របទៅតាមគ្នាដែរ ពោលគឺចិត្តដែលខ្វល់ខ្វាយពីអតិថិជន ចិត្តខ្លាចផលិតផលលក់ឱ្យអតិថិជនហើយ​ ភ្ញៀវយកទៅមានបញ្ហាជាដើម ហើយជាចិត្តដែលចាំជួយឈឺឆ្អើលបារម្ភនិងចាំជួយដោះស្រាយបញ្ហាជូនអតិថិជនជានិច្ច។ អ្នកលក់ប្រភេទនេះ អតិថិជនដែលធ្លាប់ជាវហើយ ប្រើដោយមានទំនុកចិត្ត ហើយលើសពីនេះអតិថិជននឹងជួយធ្វើទីផ្សារឱ្យទៀត ដោយប្រាប់តៗគ្នាទៅកាន់មនុស្សជាស្រលាញ់ពួគគេអំពីគុណភាពផលិតផលរបស់អ្នកថែមទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia