មានឬក្រ មិនបាច់ទៅរកគ្រូទាយ! សញ្ញាធំៗ៣ បង្ហាញថាអ្នកអាចក្លាយជាអ្នកមាននាពេលអនាគត
Meng SonglyFEBRUARY 3 20238.2 K views

ការមានជំនឿទៅលើគ្រូទាយ ជោគវាសនា មិនមែនជារឿងថ្មីពេកនោះទេ នៅក្នុងសង្គមខ្មែរយើង ហើយវាក៏មិនមែនជារឿងអាក្រក់អ្វីនោះដែរ ប៉ុន្តែរឿងដែលមិនល្អនោះគឺ មនុស្សយើងម្នាក់ៗ តែងតែអង្គុយរងចាំព្រេងសំណាងធ្លាក់ពីលើមេឃ ដោយមិនព្រមចាប់ផ្តើមសកម្មភាពដើម្បីទៅសម្រេចគោលដៅរបស់ខ្លួន។ថ្ងៃនេះ Business Cambodia សូមលើកយកសញ្ញាធំៗ៣ ដែលបង្ហាញថាអ្នកអាចក្លាយជាអ្នកមាន៖

. ការមានផ្នត់គំនិតរីកចម្រើន៖ ការគិតរបស់យើង យើងបង្កើតពិភពលោករបស់យើង។ មានមនុស្សច្រើនណាស់ ដែលតែងតែមានគំនិតចង់បោះបង់រាល់ពេលដែលខ្លួនជួបនឹងការលំបាក។ ពួកគេតែងប្រើកែវភ្នែកមើលទៅរឿងដែលកើតឡើងជុំវិញខ្លួនសុទ្ធតែជារឿងអវិជ្ជមាន និងបន្ទោសទៅលើព្រហ្មលិខិត។ ដោយឡែក សម្រាប់មនុស្សដែលមានផ្នត់គំនិតរីកចម្រើន គេតែងតែយកការលំបាកធ្វើជាគ្រូ យកការតស៊ូ ធ្វើជាកម្លាំងចិត្ត។ គេជឿថា មានតែមធ្យោបាយតែមួយគត់ដើម្បីរីកចម្រើន គឺការឆ្លងការលំបាក។  

ទី២. អត្តចរិតវិជ្ជមាន៖ អត្តចរិតរបស់យើងបែបណា វាសនាគឺបែបនោះ។ មនុស្សដែលមានសញ្ញាជាអ្នកមាន តែងតែមានអត្តចរិតតស៊ូ ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់។ ខុសពីមនុស្សធម្មតាៗ ដែលចូលចិត្តរអ៊ូរទាំ មួយថ្ងៃៗរកតែលេសខ្ចិល មិនខំប្រឹងធ្វើការ ឬរកចំណូលឡើយ។ ហេតុនេះ បើអ្នកជាមនុស្សមានអត្តចរិតល្អ អ្នកនឹងមានឱកាសក្លាយជាអ្នកមាន ព្រោះអត្តចរិតជួយអ្នកឱ្យជោគជ័យ៨០ភាគរយ។

ទី៣. មានជំនាញពិតប្រាក៖ មនុស្សធម្មតាតែងប្រើពេលទំនេរដើម្បីដើរលេងសប្បាយ ហើយតែងតែឆ្ងល់ថា ហេតុអ្វីបានជាចំណូលមិនកើន? ចម្លើយគឺមកពីគេមិនមានសមត្ថភាពថ្មី ដែលអាចទាញចំណូលបន្ថែមបាន។ ពេលខ្លះ យើងព្យាយាមធ្វើតែការ ប្រឹងតែកាប់ ប៉ុន្តែយើងភ្លេចសំលៀងពូថៅ និងសមត្ថភាពរបស់ខ្លួន។ ដូច្នេះ បើអ្នកជាមនុស្សដែលតែងតែឆ្លៀតពេលរៀនសូត្រ អភិវឌ្ឍន៍ជំនាញជាប្រចាំ អ្នកនឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត។ ត្រូវចាំថា ចំណូលអ្នកកើន លុះត្រាតែជំនាញអ្នកកើន។

សរុបមកវិញ អ្នកមានជាមនុស្សដែលមានគំនិតរីកចម្រើន មើលឃើញបញ្ហាជាឱកាស មិនប្រើកែវភ្នែក និងគិតអវិជ្ជមានឡើយ។ អ្នកមានជាមនុស្សដែលមានអត្តចរិតតស៊ូ ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ លើជោគវាសនារបស់ខ្លួន មិនរងចាំគេមកជួយ មុនជួយខ្លួនឯងឡើយ។ ហើយអ្នកមានជាមនុស្សដែលរៀនរហូត គេតែងតែប្រើពេលវេលារបស់គេ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia