ត្រៀមចេញរកស៊ី កុំរំលង! ក្រៅពីដើមទុនមុនចេញរកស៊ីខ្លួនឯង គួររៀនជំនាញ ៣ ​បន្ថែមទៀតបើចង់ឲ្យអាជីកម្មរឹងមាំ
Srey NuthFEBRUARY 11 2024204 views

ការចាប់ផ្តើមអាជីវកម្ម គឺជារឿងងាយស្រួល តែការធ្វើឲ្យអាជីវកម្មដំណើរការរលូន និងជោគជ័យទើបជា រឿងពិបាក ព្រោះវាទាមទារអ្នកឲ្យមានដើមទុនគ្រប់គ្រាន់ ក៏ដូចជាសមត្ថភាពគ្រប់គ្រាន់ក្នុងការគិត ការគ្រប់គ្រងពេលវេលា មានភាពអត់ធ្មត់ ឆ្លាតនិងអាចបត់បែនទៅតាមស្ថានភាព។ ហើយអ្នកក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងមុនផងដែរទៅលើការងារមួយចំនួនដូចជា ការប្រកាសជ្រើសរើសបុគ្គលិក ការដឹកនាំក្រុម ចាត់ចែងការងារ ការរៀបចំគម្រោង ការសម្រេចចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាជូនអតិថិជនជាដើម។

 

Photo 2024 02 02 14 55 28

 

យ៉ាងណាមិញក្រៅពីដើមទុនរឿងមួយចំនួនដែលមិនអាចរំលងបានគឺជំនាញ ហើយថ្ងៃនេះចាបក្រហម នឹងលើកយកជំនាញចំនួន ៣ បន្ថែមទៀតសម្រាប់អ្នកទើបចង់ចេញរកស៊ី​មិនគួររំលង បើចង់ឲ្យអាជីកម្មរឹងមាំ៖​

 

១. ជំនាញទីផ្សារ (Marketing)

 

ទីផ្សារ ជាកត្តាចាំបាច់ដែលធ្វើឲ្យអាជីវកម្មរីកចម្រើនបានល្អឬមិនល្អ។ ចំពោះអ្នកទើបចាប់ផ្ដើមអាជីវកម្មថ្មី ត្រូវតែចេះធ្វើយ៉ាងណាឲ្យអតិថិជនគោលដៅស្គាល់ពីអាជីវកម្មរបស់ខ្លួន។

 

ដូច្នេះ បើរៀនជំនាញទីផ្សារ អ្នកមិនចាំបាច់ជួលអ្នកដទៃមកជួយអ្នកធ្វើកិច្ចការមួយនេះឡើយ ព្រោះអ្នកនឹងមានជំនាញ ទ្រឹស្ដី ក៏ដូចជាចំណេះដឹងជាច្រើនដែលអាចយកមកប្រើប្រាស់បាន។ ទោះបីជាចំណុចខ្លះ មិនអាចអនុវត្តជាក់ស្ដែងបានដូចក្នុងសៀវភៅដែលធ្លាប់រៀនមែន យ៉ាងណាអ្នកនៅតែមានប្រៀបជាងអ្នកដែលមិនយល់ដឹងពីការធ្វើទីផ្សារទាល់តែសោះ។

 

២. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ (Financing)

 

នៅពេលចេញរកស៊ីថ្មីៗ អ្នកនឹងត្រូវការចំណាយច្រើន ហើយបើអ្នកមិនបានចំណាយឲ្យបានល្អទេនោះ អ្នកប្រាកដជានឹងមានបញ្ហាលំហូរសាច់ប្រាក់ជាក់ជាមិនខាន។ ដូច្នេះ ការសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុពិតជាមានសារសំខាន់ដែលមិនអាចខ្វះបាន បើពុំនោះទេ អាជីវកម្មរបស់អ្នកនឹងមានគេជំពាក់ច្រើន ឬ គ្មានលុយចំណេញនោះឡើយ។

 

ជំនាញផ្នែកហិរញ្ញវត្ថុមិនត្រឹមតែជួយអ្នកឲ្យចេះគ្រប់គ្រងលុយក្នុងមុខជំនួញនោះទេ តែវាក៏ជួយឲ្យអ្នកចេះក្នុងការវិនិយោគទៅលើផ្នែកណានៃអាជីវកម្មរបស់ខ្លួនដែលទទួលបានផលច្រើនផងដែរ។

 

៣. ជំនាញអាជីវកម្ម (Business)

 

ជំនាញនេះ ជាជំនាញដែលទាក់ទងនឹងអាជីវកម្មជាច្រើនផ្នែករួមមាន ទីផ្សារ ហិរញ្ញវត្ថុ គ្រប់គ្រង គណនេយ្យ ទំនាក់ទំនង និងជំនាញក្នុងការដឹកនាំខ្លះៗទៀត។

 

ទោះបីជាជំនាញអាជីវកម្មនេះមិនធ្វើឲ្យអ្នកចេះផ្នែកណាមួយឲ្យជាក់លាក់ ប៉ុន្តែអ្នកនឹងយល់ដឹងច្រើនពីការដំណើរការអាជីវកម្មទាំងមូល ហើយបើអ្នកមិនចង់រកស៊ីខ្លួនឯង ជំនាញមួយនេះក៏មានជម្រើសការងារច្រើនផងដែរ៕

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia