ក្នុង១ខែកក្កដានេះ បុគ្គលវ័យក្មេង៣រូបនេះ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា”ឧកញ៉ា”
Toeuy HongJULY 20 2026535 views

គិតតែក្នុងខែកក្កដាឆ្នាំ២០២៦នេះ មានបុគ្កលវ័យក្មេង ចំនួន៣រូបដែលត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតពីបុគ្គលវ័យចំនួន៣រូបដែលទើបតែទទួលបានគោរមងារជាឧកញ៉ា៖

 

. ឧកញ៉ា ឡាវ ជៀជីង

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ដែលចេញដោយសម្ដេចអគ្គមហាសេវាបតីតេជោ ហ៊ុន សែន មុខរបរស្ដីទី បានត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ទៅដល់លោកស្រី ឡាវ ជៀជីង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វ័ន ម័រ គ្រុប (One More Group) ។ ការត្រាស់បង្គាប់ផ្ដល់គោរមងារ ឧកញ៉ា នេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមជម្រាបថា លោកស្រី ឡាវ ជៀជីន ត្រូវជាកូនស្រីរបស់លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ ហើយត្រូវជាចៅស្រីរបស់ លោកអ្នកឧកញ៉ា ជឹង សុភាព ដែលជាជាពាណិជ្ជករស្រ្តីដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ ហើយលោកស្រី ក៏ត្រូវជាកូនប្រសាស្រីរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

Reb 

២. ឧកញ៉ា ពៅ គឹមថង

លោកឧកញ៉ា ពៅ គឹមថង ត្រូវត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ានេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៦/៧០៤ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

Lala 

. ឧកញ៉ា ឡាវ ជៀហាវ

ឧកញ៉ា ឡាវ ជៀហាវ ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ានេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៦/៥៤៤ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី៕ 

Lala2

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia