ដើមឆ្នាំ ២០២៤នេះ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញនៅរថយន្តអគ្គិសនីដែលមាន តម្លៃធូរថ្លៃ តូចខ្ជូត សន្សំសំចៃខ្ពស់ និងចង់ចូលរួមជួយថែរក្សារបរិសា្ថន ត្រូវម៉ាច់តែម្តង ខណៈថ្ងៃនេះ Business Cambodia សូមណែនាំនៅរថយន្តខ្លាញ់គោ EV ៣ម៉ូដែល ដោយតម្លៃជាង១ម៉ឺន$នៅប៉ុណ្ណោះនៅខ្មែរ។ ដោយក្នុងនោះរួមមានដូចជា៖
១. រថយន្ត LETIN MENGO
រថយន្ត LETIN MENGO មានតម្លៃត្រឹមតែ ១៨២០០ដុល្លារ ជាឡានអគ្គិសនីដាបបល (Double) មានការសន្សំសំចៃខ្ពស់ និងជារថយន្តថាមពលម៉ូទ័រអគ្គិសនីតូចល្មម អាចបើកបរក្នុងល្បឿនបំផុតតែ ១០០Km/h និងមានអាគុយទំហំតែ ១៧.២៥Kwh អាចសាកភ្លើងមួយពេញរត់បាន ២០០Km រីឯការសាកថ្មត្រូវការពេលតែ ៦ ទៅ ៨ម៉ោង ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត សម្រាប់ម៉ូទ័ររបស់ឡាននេះ ត្រូវបានប្រើជាប្រភេទ PMSM (Permanent magnet synchronous Motor) ភាគច្រើនម៉ូទ័រនេះគេយកទៅប្រើលើឡានដង់ស៊ីតេថាមពលខ្ពស់ និងមានសំឡេងស្ងាត់ល្អ ហើយឡាន MENGO នេះដែរក៏អាចសណ្តោងរបស់របរធ្ងន់ៗផងដែរ។
២. រថយន្ត Wuling Bingo
បើតាមការបង្ហោះរបស់ក្រុមហ៊ុន Wuling Cambodia ផ្ទាល់បានឱ្យដឹងថារថយន្តអគ្គិសនីខ្ទាតខូចនេះ មានតម្លៃត្រឹមតែជាង១ម៉ឺនដុល្លារប៉ុណ្ណោះ។ Wuling Bingo Mini EV គឺជារថយន្តអគ្គិសនីប្រភេទ hatchback មានកៅអីចំនួន៤ ដែលមានប្រវែង៣.៩ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ និងកំពស់ ១.៥៨ ម៉ែត្រ មានកម្លាំង ៤១ សេះ សាកមួយពេញ អាចធ្វើដំណើរម្តងបានរយៈចម្ងាយ២០៣ គីឡូម៉ែត្រ។
មួយវិញទៀតសម្រាប់ ថាមពលថ្មវិញរថយន្តនេះមានថាមពល ៣១.៩ kWh មានកម្លាំងរហូតដល់ទៅ ៦៨ សេះ អាចរត់បាន ៣៣៣ គីឡូម៉ែត្រ ពោលរថយន្តប្រភេទនេះគឺល្អមែនទែនសម្រាប់ការជិះប្រចាំថ្ងៃ ងាយស្រួលធ្វើដំណើរជិតៗប្រចាំថ្ងៃ។
ទោះបីជាម៉ូដែលនេះមានទំហំតូចក៏ដោយ ប៉ុន្តែវាផ្ទៃខាងក្នុងធំទូលាយមានអេក្រង់ឌីជីថលចំនួនពីរជាមួយនឹងអេក្រង់កម្សាន្ដទំហំ ១០.២៥ អិង។ លើសពីនេះ កៅអីខាងក្រោយអាចបត់សម្រាប់ធ្វើជាពូកសម្រាប់គេងក៏បាន។
៣. រថយន្ត BYD 𝗗𝗼𝗹𝗽𝗵𝗶𝗻 𝗠𝗶𝗻𝗶
Dolphin Mini គឺជារថយន្តតូចបំផុត ដែលមានប្រវែងត្រឹមតែ ៣,៤១៥ mm ទទឹង ១,៦៧០mm និងកំពស់ ១,៥៣០ mm មានតម្លៃក្រោម២ម៉ឺនដុល្លារ។ កូនឡានមួយម៉ូដែលនេះ គឺសាកសមបំផុតសម្រាប់ការបើកបរក្នុងទីក្រុង និងការចតរថយន្តនៅកន្លែងចង្អៀត។
ចំពោះ ថាមពល និងដំណើរការវិញ Dolphin Mini ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចតែមួយដែលផលិតថាមពល ១៣០ kW (១៧៤ hp) និងកម្លាំងបង្វិល ២៩០ Nm (២១៤ lb-ft) ។ វាគឺគ្រប់គ្រាន់ដើម្បីឱ្យរថយន្តមានល្បឿន 0-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង 7.9 វិនាទី។ ថ្ម៖ Dolphin Mini ភ្ជាប់មកជាមួយជម្រើសនៃកញ្ចប់ថ្មពីរដែលមានសមត្ថភាព ៣០.៧ kWh និង ៤៤.៩ kWh ។ កញ្ចប់ថ្មធំជាងនេះផ្តល់នូវចម្ងាយរហូតដល់ ៤០១ គីឡូម៉ែត្រ លើការសាកថ្មម្តង៕