សង់រួចរាល់១០០%! នេះជាខុនដូ ៣ ដែលសង់ដោយក្រុមហ៊ុនធំៗ អ្នកចង់បានខុនដូអាចសម្លឹងមើលបាន
Bunthoeun KoemMAY 5 202683 views

ក្រៅពីផ្ទះ ខុនដូ ក៏ជាសជ្រើសដ៏ល្អមួយសម្រាប់ការរស់នៅ និងការវិនិយោគផងដែរនាពេលបច្ចុប្បន្ន ដោយសារតែខុនដូភាគច្រើនគឺស្ថិតនៅកណ្ដាលក្រុង ដែលងាយស្រួលក្នុងការរស់នៅ និងការធ្វើដំណើរទៅធ្វើការងារផ្សេងៗ។ យ៉ាងណាការជ្រើសរើសខុនដូឲ្យត្រឹមត្រូវរឹតតែជារឿងសំខាន់ ដើម្បីកុំឲ្យទិញហើយជួបបញ្ហាផ្សេងៗ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ ខុនដូ ៣ ដែលអ្នកភិវឌ្ឍន៍ដោយក្រុមហ៊ុនខ្មែរមានបទពិសោធន៍ ប្រកបដោយទំនុកទឹក។ 

 

១. ខុនដូ ដឹស្តា ប៉ូឡារីស23

 

ខុនដូ ដឹស្ដា ប៉ូឡារីស23 ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនបុរី ប៉េង ហួត ដែលមានទីតាំងស្ថិតនៅ ចំកណ្តាលគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដែលជាគម្រោងដ៏ធំរបស់បុរី ប៉េង ហួត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នបានបញ្ចប់ការសាងសង់ទាំងស្រុង ដែលអតិថិជនទិញភ្លាម អាចចូលរស់នៅភ្លាមតែម្ដង។ 

 

គម្រោងខុនដូមួយនេះ បាននាំមកនូវស្កាយបារ ភោជនីយដ្ឋាន និងក្លឹបហាត់ប្រាណនៅជាន់ទី២៦ សួនច្បារលើអាកាស ទីធ្លាធម្មជាតិសម្រាប់រត់ហាត់ប្រាណនៅជាន់ទី៧ ចំណតយានយន្តទំនើប និងធំទូលាយជាច្រើនជាន់ ក៏ដូចជាមន្ទីរសម្រាកព្យាបាល ឱសថស្ថាន និងហាងលក់ទំនិញគ្រប់ប្រភេទសុទ្ធសឹង ក្នុងបរិវេណអគារខុនដូទាំងអស់។

 

Photo 2025 10 23 11 27 29

 

២. ផាកលែន ខុនដូ ធីខេ

 

ផាកលែន ខុនដូ ធីខេ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ជីប ម៉ុង លែន មានកម្ពស់ ២៧ជាន់ និងមានជម្រើសយូនីតសម្បូរបែបដូចជា៖ បន្ទប់គេង ១ បន្ទប់គេង ២ បន្ទប់គេង៣ និង Penthouse និងត្រូវបានសាងសង់រួចរាល់ទាំងស្រុង។

 

លើសពីនេះ ក្នុងអាគារតែមួយមានមុខងារប្រើប្រាស់ដ៏ទំនើបដូចជា អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ កន្លែងធ្វើការរួម កន្លែងរត់លើអាកាសដ៏ធំ និងចំណតចតយានយន្ត ៤ជាន់ និងមានអ្វីៗគ្រប់យ៉ាងនៅជិតលោកអ្នកបង្កើយទាំងភោជនីយដ្ឋាន កន្លែងដើរលេងកម្សាន្ត សាលារៀន មន្ទីរពេទ្យជាដើម។ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ ០៦១ ៩៩៧ ៨៨៨។

 

485673199 970581048619543 3116993299847506573 N

 

៣. ខុនដូ​ អ័រគីដេ ដឹ រ៉ូយ៉ាល់

 

គម្រោងខុនដូ​ អ័រគីដេ ដឹ រ៉ូយ៉ាល់ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Orkidē Development ដែលមានទីតាំងស្ថិតនៅតាមបណ្ដោផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទល់មុខនឹងសាលាអន្ដរជាតិ CIA

 

Photo 2026 05 05 12 32 17

 

ខុនដូ​ អ័រគីដេ ដឹ រ៉ូយ៉ាល់ គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលមានអគារចំនួន ៦ និងមានកម្ពស់ ១៨ ជាន់ ដោយមានភ្ជាប់មកជាមួយ អាងហែលទឹក​បែបឆ្នេរដំបូងគេ ក្លឹបហាត់ប្រាណ សូណា សួនច្បារកន្លែងកំសាន្ត​ ផ្សារទំនើបទំហំ រោងកុន សណ្ឋាគារ និងផ្សារទំនើបលំដាប់ខ្ពស់ផងដែរ។ គម្រោងនេះមានលំនៅឋានជិត ២ ពាន់យូនីត ដែលមានទំហំចាប់ពី ៣០.០៧ ម៉ែត្រការ៉េ ដល់ ១៧៨.៦០ ម៉ែត្រការ៉េ ជាមួយនឹងប្រភេទស្ទូឌីយ៉ូ បន្ទប់គេងមួយ បន្ទប់គេងពីរ និងប្រភេទបន្ទប់គេងបី។ គម្រោង​នេះ​បាន​ចាប់​ផ្តើម​សាង​សង់​ក្នុង​ឆ្នាំ ២០១៦ ហើយ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 098 733 333

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia